រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈដែលរូបគាត់កំពុងដើរតាមផ្លូវ ក៏មានជនសង្ស័យ ៣នាក់ ជិះម៉ូតូ ១គ្រឿង មិនចាំម៉ាក មកកៀកជិតជនរងគ្រោះ ហើយដកកាំបិតចាក់គាត់ចំចុងដង្ហើម ចំនួន ២កាបិត បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង ១៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ មករា ២០១៤ នៅចំណុចមុខផ្ទះលេខ៧៣Eo តាមបណ្តោយផ្លូវ១៤៨ កែងផ្លូវ១៥ ក្រុមទី៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
សពជនរងគ្រោះឈ្មោះ វង្ស ភារម្យ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរអ្នកលក់ចាប់ហួយ និងបើកកន្លែងផ្ញើម៉ូតូ ២៤ម៉ោង នៅផ្ទះកើតហេតុខាងលើ មានប្រពន្ធឈ្មោះ សុខ ដារ៉ាវី អាយុ ២១ឆ្នាំ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល៕
ចែករំលែកព័តមាននេះ