ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ញៀន​ថ្នាំ ​យក​​​សាំង ​១​លីត្រ​ ចាក់​ដុត​ខ្លួន​ឯង ​

11 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ​៖ បុរស​ម្នាក់​ឈ្មោះ ​វុធ រ​ដ្ឋ ​ភេទ​ប្រុស ​អាយុ ​២៣​ឆ្នាំ ​រស់​នៅ​ក្នុ​ងភូមិ​កន្រ្តក់ ​សង្កាត់​គោក​ចក ​ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប​ ញៀន​ថ្នាំ​បាន​យក​សាំង​ ១​លីត្រ​ ចាក់​ស្រោច​​លើដង​ខ្លួន ​រួច​ដុត​បណ្តាល​ឲ្យ​ភ្លើង​ឆា​បឆេះ​រលាក​ញាក់​សាច់​ ដែល​ហេតុ​ការណ៍នេះ​ បា​នកើ​តឡើង​នៅ​ក្នុង​ភូមិ​អូរ​អង្រេ ​​ឃុំ​ត្រពាំង​តាវ ​ស្រុក​អន្លង់​វែង​ កាល​ពី​វេលា​ម៉ោង ​៧​យប់ ​ថ្ងៃទី​២២ ​មករា ​២០១៤​។

តាម​សម្ដី​បុរស​ម្នាក់​ឈ្មោះ ​ស្រី ​សុផល ​អាយុ ​៣៥​ឆ្នាំ ​ជា​ទា​ហាន​នៅ​អង្គ​ភាព​វរ​សេនា​តូច​លេខ​៤១១ ​កង​ពល​តូច​ថ្មើ​ជើង​លេខ​៤១​ បាន​រៀប​រាប់​ថា ​មុន​ពេល​កើត​ហេតុ​បុរស​រង​គ្រោះ​ឈ្មោះ ​វុធ រ​ដ្ឋ​ ​ជាមនុស្ស​ញៀន​ថ្នាំ ​និង​ជា​អ្នក​រាប់​អាន​គ្នា​រស់​នៅ​ក្នុង​ភូមិ​ឃុំ​ជា​មួយ​គ្នា​ផង​ ហើយ​ទើប​តែ​បាន​មក​លេង​ខ្លួន​នៅ​ក្នុង​បន្ទាយ​ទាហាន​បាន​ ១​ថ្ងៃ ​ស្រាប់​តែ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញ​ពី​បន្ទាយ​​គោល​បំណង​ទៅ​មើល​ខន​សឺត។

​បន្ទាប់​មក​ បុរស​រង​គ្រោះ​​បាន​​យក​ដប​សាំង​ដែល​គេ​កំពុង​លក់​យក​មក​ចាក់​ស្រោច​លើ​ដង​ខ្លួន​ដុត​ឆាប​ឆេះ​មាន​អណ្តាត​ភ្លើង​សន្ធោ​សន្ធៅ​ពាស​ពេញ​ដង​ខ្លួន ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ ដែល​ទៅ​ដើរ​លេង​ទស្សនា​នា​ពេល​រាត្រី​នោះ ​នាំ​គ្នា​រត់​ទៅ​ជួយ​ពន្លត់​ភ្លើង ​និង​នាំយ​កម​ក​ធ្វើ​ការ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង៕​