ជនសង្ស័យ ២នាក់ ចូលលួចទូរស័ព្ទចុងភៅដេកចាំយាមរោង ត្រូវគេទាន់ស្រែកផ្អើលចាប់បានម្នាក់វាយទ្រោមខ្លួន និងម្នាក់ទៀតរត់រួច
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម ២នាក់ ត្រូវគេព្រួតវាយឡើងទ្រោមខ្លួន ខណៈដែលពួកគេធ្វើសកម្មភាពចូលលួចយកទូរស័ព្ទដៃពីចុងភៅម្នាក់ ដែលដេកចាំយាមរោង ហើយត្រូវម្ចាស់គេភ្ញាក់ដឹងខ្លួនស្រែកផ្អើលឡើង ចំណែកបក្ខពួកម្នាក់ទៀតបានយកទូរស័ព្ទដៃរត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៥០នាទី ទៀបភ្លឺចូលថ្ងៃទី១៦ មករា ២០១៤ នៅចំណុចផ្លូវលេខ១០៣ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ចែករំលែកព័តមាននេះ