ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​​ ៥នាក់​ ត្រូវ​​ក្រុម​ជន​សង្ស័យ​​ជិត​​ ២០​នាក់​ ស្ទាក់​វាយ​​ប្លន់​យក​ម៉ូតូ និង​ទ្រព្យ​សម្បត្តិ​អស់​មួយ​ចំនួន​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ប្រុស​ស្រី​ ៥នាក់​ (​ស្រី​​ ២នាក់​) ត្រូវ​ក្រុម​ជន​សង្ស័យ​មាន​គ្នា​ប្រមាណ​ជិត​ ២នាក់​ ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ឌ្រីម​C110 មួយ​គ្រឿង​ និង​កាបូប​លុយ​មាន​លុយ​ចំនួន​ ៣០០​ដុល្លារ​ ខ្សែ.ក​ផ្លាទីន​តម្លៃ​ ៣០០​ដុល្លារ​ និងខ្សែដៃ​ផ្លាទី​ន​តម្លៃ​ ២៥០ដុល្លារ​ ខណៈ​ដែល​ចូល​រាំ​នៅ​ក្នុង​ក្លិប​​ដឹ​មូន​ បាន​មាន​ជម្លោះ​ជាមួយ​ជន​សង្ស័យ​ លុះ​ពេល​ចេញ​មក​វិញ​ ក៏​ត្រូវ​ក្រុ​មជន​សង្ស័យ​ស្ទាក់​វាយ​ទ្រោម​ខ្លួន​ និង​ប្លន់​យក​ទ្រព្យ​សម្បត្តិ​តែ​ម្តង​។

រាជ​ធានី​ភ្នំពេញ​ ៖ ប្រុស​ស្រី​ ៥នាក់​ (​​ស្រី​​ ២នាក់)​ ត្រូវ​ក្រុម​ជន​សង្ស័យ​មាន​គ្នា​ប្រមាណ​ជិត​ ២នាក់​ ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ឌ្រីម​C110 មួយ​គ្រឿង​ និង​កាបូប​លុយ​មាន​លុយ​ចំនួន​ ៣០០​ដុល្លារ​ ខ្សែ.ក​ផ្លាទីន​តម្លៃ​ ៣០០​ដុល្លារ​ និងខ្សែដៃ​ផ្លាទី​ន​តម្លៃ​ ២៥០ដុល្លារ​ ខណៈ​ដែល​ចូល​រាំ​នៅ​ក្នុង​ក្លិប​ដឹ​មូន​ បាន​មាន​ជម្លោះ​ជាមួយ​ជន​សង្ស័យ​ លុះ​ពេល​ចេញ​មក​វិញ​ ក៏​ត្រូវ​ក្រុ​មជន​សង្ស័យ​ស្ទាក់​វាយ​ទ្រោម​ខ្លួន​ និង​ប្លន់​យក​ទ្រព្យ​សម្បត្តិ​តែ​ម្តង​។

ហេតុ​ការណ៍​វាយ​ប្លន់​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២ និង​ ៣០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៦​ មករា​ ២០១៤​ នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីរ៉េត​ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​។ ម៉ូតូ​ជន​រង​គ្រោះ​ ដែល​ត្រូវ​ក្រុ​មជន​ល្មើស​ប្លន់​យក​ទៅ ​ម៉ាក​ឌ្រីម​C110 ពណ៌​ខ្មៅ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1AS-6594។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ពួក​គេ​មាន​គ្នា​ ៥នាក់​ (ស្រី​ ២នាក់​) បាន​ចូល​រាំ​នៅ​ក្នុង​ក្លិប​ដឹ​មូន​ ពេល​នោះ បាន​មាន​ជម្លោះ​ទាស់​សម្ដី​គ្នា​ជា​មួយ​ជ​ន​សង្ស័យ​ម្នាក់​ លុះ​ពេល​ចប់​ម៉ោង​​បិទ​ក្លិប​ចេញ​មក​វិញ​ ក៏​ត្រូវ​ក្រុម​ជន​សង្ស័យ​ដែល​មាន​គ្នា​ជិត​ ២០នាក់​ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូរ៉ៃ​ សោ​ចាក់​ច្រវ៉ាក់​​ ដំបង​ និង​បំពង់​ទីប​ ចាំ​ស្ទាក់​វាយ​ឲ្យ​គ្នា​គេ​ម្នាក់​រង​របួស​បែក​ក្បាល​ ហើយ​យក​ម៉ូតូ​ និងទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ទៅ​បាត់​ ដោយ​សន្តិ​សុខ​ក្លិប​ និង​សមត្ថ​កិច្ច​នៅ​ម្តុំ​នោះ ពុំ​មាន​ជួយ​អន្តរា​គមន៍​ឡើយ​។

ក្រោយ​​កើត​ហេតុ​ ជន​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ស្ទឹង​មាន​ជ័យ​ ដើម្បី​ស្រាវ​ជ្រាវ​រក​​ក្រុម​ជន​ល្មើស​មក​ផ្តន្ទា​ទោស​តា​មច្បាប់​៕