ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹម រដ្ឋា ចង់​ផ្លាស់​ជីវិត​រស់នៅ​​វីឡា​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​ដោយសារ​​តែ​កា​ក់​​កប​ក្នុង​មុខ​របរ​សិល្បៈ​​ តា​រា​សម្តែង​ និង​បង្ហាញ​ម៉ូដ​ទឹម​ រដ្ឋា​​ គ្រោង​លែង​ស្នាក់​​នៅ​​ផ្ទះ​ចាស់​​ជា​ផ្ទះ​ល្វែង​​​រាល់ថ្ងៃ​នោះ​​​​ទៀត​​ ដោយ​សារ​តែ​នាង​កំពុង​ស្វែង​រក​​ផ្ទះ​វីទ្បា​​ស្កឹម​ស្កៃ​​វិញ​ម្តង​ ។ ​កញ្ញា​ទឹម រដ្ឋា​បង្ហើប​​ឱ្យ​ដឹង​​​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ថា​ ​នាង​​មាន​គម្រោង​​ទិ​ញ​ផ្ទះ​ថ្មីនៅ​សម្រាប់​​ផែន​ការ​ឆ្នាំ​ថ្មី​២០១៤​ នេះ​ដើម្បី​​​លើក​រាសី​​ឱ្យ​បាន​ ព្រម​ៗ​គ្នា​​ស្រប​ពេល​ដែល​ការ​ងារ​​សិ​ល្បៈ​​

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​ដោយសារ​​តែ​កា​ក់​​កប​ក្នុង​មុខ​របរ​សិល្បៈ​​ តា​រា​សម្តែង​ និង​បង្ហាញ​ម៉ូដ​ទឹម​ រដ្ឋា​​ គ្រោង​លែង​ស្នាក់​​នៅ​​ផ្ទះ​ចាស់​​ជា​ផ្ទះ​ល្វែង​​​រាល់ថ្ងៃ​នោះ​​​​ទៀត​​ ដោយ​សារ​តែ​នាង​កំពុង​ស្វែង​រក​​ផ្ទះ​វីទ្បា​​ស្កឹម​ស្កៃ​​វិញ​ម្តង​ ។ ​កញ្ញា​ទឹម រដ្ឋា​បង្ហើប​​ឱ្យ​ដឹង​​​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ថា​ ​នាង​​មាន​គម្រោង​​ទិ​ញ​ផ្ទះ​ថ្មីនៅ​សម្រាប់​​ផែន​ការ​ឆ្នាំ​ថ្មី​២០១៤​ នេះ​ដើម្បី​​​លើក​រាសី​​ឱ្យ​បាន​ ព្រម​ៗ​គ្នា​​ស្រប​ពេល​ដែល​ការ​ងារ​​សិ​ល្បៈ​​កាន​់​តែ​​​បោះ​​ពួយ​​លឿន​​ទៅ​​មុខ​​ជា​លំ​ដាប់​​ឥ​ត​ឈប់​​ឈរ​ ។ ​

ផ្ទះ​ល្វែង​​ដែល​រដ្ឋា​​ និង​ក្រុម​​គ្រួសារ​​រស់​នៅ​តាម​​បណ្តោយ​ផ្លូវ​​ម៉ៃ​ដា​ (​ផ្លូវ​២០០៤​)​ ​នៃ​​រាជ​ធានី​ភ្នំពេញ​សព្វ​ថ្ងៃ​នេះ​ រង​ការ​រំ​ខាន​អា​រម្ម​ណ៍​​ជា​ប្រចាំ​​ ដោយ​សារ​តែ​បណ្តោយ​​​ផ្លូវ​នោះ​​មាន​ដី​ហុយគ្រប់​ម៉ោង​​ បោស​សម្អាត​​មិន​ឈ្នះ​ ហើយ​ផ្លូវ​នោះ​​ក៏ខូច​​ជាច្រើន​​កន្លែង​​ និងស្ទះ​​ចរា​​ចរ​​ណ៍​ទៀត​ ​ម្នាក់​ៗ​ធុញ​​ទ្រាន់​គ្រ​ប់​គ្នា​​ពី​បញ្ហា​ផ្ទះ​​ក្បែរ​ផ្លូវ​ធំ​​មាន​មនុស្ស​ទៅ​មក​កក​កុញ​​ច្រើ​ន​​ ធ្វើ​ឱ្យ​ធុញ​​រាល់​លើក​ ។ ​បែប​នេះ​​ហើយ​ទើ​បក្រុម​​គ្រួសារ​​របស់​តា​រា​ល្បី​ឈ្មោះ​ ទឹម រដ្ឋា​​ ​នាំ​គ្នា​គិត​ពិ​ចារណា​រ​កកន្លែង​ស្នាក់​នៅ​ថ្មី​ណា​មួយ​វិញ​ ដើម្បី​​សម្រួល​អារ​ម្ម​ណ៍​​តាន​តឹ​ង​​ដោយ​គ្រោង​លក់​​ផ្ទះ​ចាស់​​នោះចោល​ យក​លុយ​ដើ​ម្បី​បង្គ្រប់​​ទិញ​ផ្ទះ​ថ្មីតាម​បំណង​​ប្រាថ្នា​​វិ​ញ​ម្តង​ ។ ​គម្រោង​ទិញ​​ផ្ទះ​ថ្មី​​នោះ​ ជា​ប្រភេទ​ផ្ទះ​វីទ្បា​​ ។ ​

កញ្ញា​ទឹម​ រដ្ឋា​ ​បាន​ទទួល​ស្គាល​់​​ថា​ នាង​ពិត​ជា​គិ​ត​គូ​​រ​ដើរ​រក​ទិញ​​ផ្ទះ​ថ្មី​​ជា​ប្រភេទ​​ផ្ទះ​វី​ទ្បា​​មែន​ ព្រោះ​បង​ប្អូន​ឪពុក​ម្តាយ​​ស្រប​គំនិត​​គ្នា​យល់​ព្រម​​ពី​គម្រោង​​មួយ​នេះ​ដែរ​ ។ ​​បើ​បង​​ប្អូន​នាង​ទិញ​ប្រភេទ​​ផ្ទះ​ល្វែង​​ដូច​មុន​ក៏​បាន​​ តែ​មក​​ពី​យល់​ថា​ ​ធ្លាប់​រស់​​នៅ​ឆ្អែត​ឆ្អន​់​​យូរ​​ហើយ​ ណា​មួយ​ផ្ទះ​ល្វែង​​មិន​សូវ​​ធំ​ ខណៈ​​បង​ប្អូ​ន​សុទ្ធ​តែ​​មាន​​យាន​ជំ​និះ​​គ្រប់​គ្នា​​ ទើប​ពិ​បាក​​រក​ក​ន្លែង​​ចត​ ។ ​ក្រុម​គ្រួសារ​​នាង​ចង់​បាន​​កន្លែង​​ណា​ធំ​​ទូលាយ​​ម្តង​កុំ​ឱ្យ​ស្មុគ​​ចិត្ត​តទៅ​ទៀត​ ។ ម៉្យា​ង​​ទៀត​នាង​មិន​ចង់​ហក់​លោត​​រក​​ផ្ទះ​​ថ្មីទេ​ បើ​ផ្ទះ​​​ចាស់​​របស់​នាង​មិន​មាន​បញ្ហា​​ហុយ​ដី​​ ស្ទះ​ចរា​ចរណ៍​ និង​ទឹក​​លិច​ទេ​នោះ​ ។

ក្នុង​ផែន​ការ​ទិញ​វី​ទ្បា​​ថ្មី ​ ដោយ​​ចំណោយ​​ទឹក​ប្រាក់​រាប់​​ម៉ឺ​ន​ដុល្លារ​ ​ហើយ​​ដោយ​មិន​​ចង់​ឱ្យ​មាន​​ការ​ជជីក​​សួរ​​នាំ​ជុំ​វិញ​រឿង​មាន​លុយ​​ច្រើន​បែប​នេះ​ ​រដ្ឋា​បាន​​និយាយ​ការ​ពារ​ខ្លួន​​ថា​ បើ​គិត​​ទៅ​ផ្ទះ​ល្វែង​​សព្វ​ថ្ងៃ​នេះ​ ​មាន​តម្លៃ​យ៉ាង​ហោច​ណាស់​១០​ម៉ឺន​ដុល្លារ​ដែរ​ ព្រោះ​​គេ​បំពាក់​​របស់​របរ​ ល្អ​ៗ​ ដូច្នេះ​បើ​ចំណោយ​លុយ​រាប់​ម៉ឺន​ដុល្លារ​​ទៅ​ហើយ​គួរ​តែ​ទៅ​​ទិញ​​ផ្ទះ​ណា​មើ​ល​ទៅ​ប្រសើរ​ជាង​នេះ​ ។ ​វីទ្បា​​នៅ​ក្នុង​​បុរី​ខ្លះ​​គេ​លក់​ក្នុង​​តម្លៃ​​ជិត​២០​ម៉ឺន​ដុល្លារ​​​​ល្មម​ពិ​ចារ​ណា​បាន​ ហើយ​​ផ្ទះ​ក៏ធំ​ស្រួល​​នៅ​ទៀត​ផង​ ។ ​ម៉្យា​ង​ទៀត​​បើ​និយាយ​​រឿង​​លុយ​ គឺ​នាង​​មាន​ចំណែក​​ខ្លះ​ដែរ​ ឯ​ចំណែក​​ផ្សេង​ទៀត​​គឺ​បាន​​​ពី​ឪ​ពុក​ម្តាយ​​ និង​បង​ប្អូន​​ជួយ​​សហការ​​គ្នា​​ សម្រាប់​​ទិញ​ ។

រដ្ឋា​និយាយ​​​ថា​ «បើ​និយាយ​​ពី​លុយបាន​​មក​ពី​ណា​នោះ​គ្មាន​ទេ​ ។ នាង​​ខ្ញុំ​ក៏​យល់​ថា​​ មិន​មាន​លុយ​​សន្ធឹក​មក​បំពេញ​មហិ​ច្ឆតា​ទ្បើយ​ ។ ​បើ​មិន​មាន​​ការ​ផ្សំ​គ្នា​​ជា​មួយ​សាច់​​ញាតិ​ទេ​ នាង​ខ្ញុំ​មិន​លោត​​ដល់​ម្ល៉ឹង​​​ទេ​ ព្រោះ​នាង​ខ្ញុំ​​ពិ​ត​ជា​ខ្លាច​​ការ​និយាយ​​ពី​​មាត់​​មួយ​ទៅ​​មាត់​​មួយ​ណាស់​​ ក្នុង​នាម​​ជា​តា​រា​សិ​ល្បៈ​​ម្នាក់​ ដែល​មាន​មហា​ជន​​ទទួល​ស្គាល​់​គ្រប់​កន្លែង​​នោះ​» ៕