ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស ​២​នាក់ ​ត្រូវ​អ៊ុំ​ប្រុស​អ៊ុំ​ស្រី​ចោទ​ថា​លួច​លុយ​ក្នុង​កន្ត្រក​ ចាប់​វាយ​ធ្វើ​បាប​របួស​ធ្ងន់ ​

10 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ក្មេង​ប្រុស ​២​នាក់ ​ជា​បង​ប្អូន​ជី​ដូន​មួយ​នឹង​គ្នា ​ត្រូវ​បាន​អ៊ុំ​ប្រុស​អ៊ុំ​ស្រី ​ប្រើ​អំពើ​ហិ.ង្សា​យ៉ាង​សា​ហាវ​ព្រៃ​ផ្សៃ​ ដោយ​ចោទ​ប្រកាន់​ថា ​ពួក​គេលួច​លុយ​ក្នុង​កន្រ្តក​ ក៏​ចាប់​ពួក​គេ​នៅ​តាម​ផ្លូវ​ដាក់​លើ​ម៉ូតូ​ឌុប​មក​ផ្ទះ​របស់​ខ្លួន​ រួច​នាំ​គ្នា​ព្រួត​វាយ​យ៉ាង​ចាស់​ដៃ ​បណ្តាល​ឲ្យ​ជាំ​ភ្នែក ​និង​ខ្លួន​ប្រាណ ស​ន្លប់​ទាំង​ ២​នាក់។​

ខេត្ត​បាត់​ដំបង​ ៖ ក្មេង​ប្រុស ​២​នាក់ ​ជា​បង​ប្អូន​ជី​ដូន​មួយ​នឹង​គ្នា ​ត្រូវ​បាន​អ៊ុំ​ប្រុស​អ៊ុំ​ស្រី ​ប្រើ​អំពើ​ហិង្សា​យ៉ាង​សា​ហាវ​ព្រៃ​ផ្សៃ​ ដោយ​ចោទ​ប្រកាន់​ថា ​ពួក​គេលួច​លុយ​ក្នុង​កន្រ្តក​ ក៏​ចាប់​ពួក​គេ​នៅ​តាម​ផ្លូវ​ដាក់​លើ​ម៉ូតូ​ឌុប​មក​ផ្ទះ​របស់​ខ្លួន​ រួច​នាំ​គ្នា​ព្រួត​វាយ​យ៉ាង​ចាស់​ដៃ ​បណ្តាល​ឲ្យ​ជាំ​ភ្នែក ​និង​ខ្លួន​ប្រាណ ស​ន្លប់​ទាំង​ ២​នាក់។​

ក្រោយ​ពី​ដឹង​ខ្លួន ​ក្មេង​ទាំង​ ២​នាក់ ​បាន​រត់​ទៅ​ផ្ទះ​ប្រាប់​ឪពុក​ម្តាយ ​និង​ដឹក​តាម​រថ​យន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃ​លិន។​ ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៦ ​និង​ ៣០​នាទី ​ល្ងាច​ថ្ងៃទី​២៥​ ធ្នូ ​២០១៣ ​ស្ថិត​នៅ​ចំណុច​ក្នុង​ផ្ទះ​ជន​បង្ក​ហេតុ ២​នាក់ ​ប្តី​ប្រពន្ធ​ ស្ថិត​ក្នុង​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំរៀង ​ខេត្ត​បាត់​ដំបង។​

បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​វាយ​ដំ​ទៅ​លើ​ក្មេង​ប្រុស​ទាំង​ពីរ​រួច​ បុរស​ជា​ប្តី​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ​តែ​ទោះ​ជា​យ៉ាង​ណា​ឪពុក​ម្តាយ​ក្មេង​ប្រុស​ទាំង​ ២​នាក់​ បាន​ប្តឹង​សមត្ថ​កិច្ច​ឲ្យ​ចាប់​ឃាត់​ខ្លួន​ស្រ្តី​ជា​ប្រពន្ធ​យក​ទៅ​សួរ​នាំ។ ​ជន​បង្ក​ហេតុ​ជា​ប្រពន្ធ​ឈ្មោះ ​យាយវណ្ណា ​អាយុ ​៤៩ឆ្នាំ​ ​ជា​អ្ន​កល​ក់ឥវ៉ាន់​នៅ​ផ្សារ​ ប្តី​ឈ្មោះ ​តា​កន ​អាយុ ​៥១​ឆ្នាំ ​បានចោ​ទ​ប្រកាន់​ក្មេង​ប្រុស​ទាំង​ ២នាក់​ ថា​ លួច​លុយ​នៅ​ក្នុង​កន្រ្តក​របស់​គាត់​អស់​ រួច​នាំ​គ្នា​ដើរ​ទៅ​ផ្ទះ។​

ចំណែក​ក្មេង​ប្រុស​រង​គ្រោះ ​ទី១.​ ឈ្មោះ ​រី ​មោញ ​អាយុ ​១១​ឆ្នាំ ​រង​របួស​ជាំ​ភ្នែក​ខាង​ឆ្វេង​ ជាំ​ពេញ​ខ្លួន​សន្លប់​នៅ​នឹង​កន្លែង ​ដោយសារ​វាយ​នឹង​បន្ទះ​រនាប​ឫស្សី ​ហើយ​ធាក់​បី​ជើង​ វាយ​ពីរ​ដៃ​ចំ​ភ្នែក ​ទី២.​ ឈ្មោះ ​ហា ​លីន ​អាយុ ​១៥​ឆ្នាំ​ រង​របួស​ជាំ​ភ្នែក​ខាង​ស្តាំ ​ចុក​ចុង​ដង្ហើម ​និង​ចុក​ក្រោម​ឆ្អឹង​ជំនីរ​ សន្លប់​ ដោយ​សារ​វាយ​ច្រើន​ដៃ ​និង​ធាក់​ច្រើន​ជើង។ ​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​វាយ​ដំ​ទៅ​លើ​ក្មេង​ប្រុស​ទាំង ​២​នាក់ ​ជន​បង្ក​ហេតុ​ក៏​អូស​ពួក​គេ​ចេញ​ពី​ផ្ទះ​ឲ្យ​នៅ​ខាង​ក្រៅ​ផ្ទះ ​លុះ​ពួក​គេ​ដឹង​ខ្លួន ​ក៏​រត់​ទៅ​ដល់​ផ្ទះ​ប្រាប់​ឪពុក​ម្តាយ​តែ​ម្តង។

​តាម​ការ​រៀប​រាប់​ពី​កុមារា​រង​គ្រោះទាំង​ ២​នាក់ ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ ​ពួក​គេទាំ​ង ​២​នាក់ ​បាន​ដើរ​ទៅ​ផ្សារ​ឡែម ​ស្រុក​កំរៀង ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ​លុះ​ពេល​ត្រលប់​មក​ខ្មែរ​វិញ​ដល់​ផ្ទះ​លក់​ចាប់​ហួយ​របស់​អ៊ុំ​ពួក​គេ​ ក៏​យក​លុយ​រប​ស់ខ្លួន​ម្នាក់ ​៥០០​រៀល ​ទិញ​នំ​អ៊ុំ​ប្រុស​ស្រី​ហូប ​ហើយ​ដើរ​តម្រង់​មក​ជិត​ដល់​ផ្ទះ ​ស្រាប់​តែ​ស្រ្តី​ជា​ប្រពន្ធ​បាន​បើក​ម៉ូតូ​មក​ពី​ក្រោយ ​រួច​​ហៅ​ពួក​គេ​ឲ្យ​ឡើង​ជិះលើ​​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​រប​ស់ពួក​គាត់​វិញ ​ហើយ​សួរ​រក​លុយដែ​លគា​ត់បា​ន​បាត់​អស់​ពី​កន្រ្ត​ក តែ​ក្មេង​ប្រុស​ទាំង​ ២​នាក់​ ឆ្លើយ​ថា ​ពួក​គេ​អត់​បាន​លួច​លុយ​ទេ ​ស្រាប់​តែ​ពួក​គាត់​បាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​ ​ដោយ​ទាញ​បន្ទះ​រនាប​ឫស្សី​មក​វាយ​​ហើយ​ទាត់​ធាក់​ទៅ​​លើ​ពួកគេ​ទាំង​ ២​នាក់​ តែ​ម្តង​។ 

ចំណែក​បង​ស្រី​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ សៅ ​ស្រីនិច ​អាយុ ​១៨​ឆ្នាំ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ឪពុក​ម្តាយ​របស់​នាង​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ឃុំ​បឹង​រាំង​ ដើម្បី​តាម​ចាប់​ជន​ប្រើ​អំពើ​ហិង្សា​លើ​ក្មេង​ប្រុស​ទាំង​ ២​នាក់ ​យក​ម​ក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ ​និង​ទារ​ឲ្យ​បង់​សង​ថ្លៃ​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់​មួយ​ចំនួន​ទៀត​ផង​ ព្រោះ​នេះ ​ជា​ករណី​រំលោភ​លើ​សិទ្ធិ​កុមារ៕​