ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ម្នាក់​ត្រូវជន​សង្ស័យ​ភ្ជង់​ប្លន់​​ម៉ូតូ​ឌ្រីម​យក​ទៅ​បាត់​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​ជន​សង្ស័យ​ប្រដាប់​អាវុធ​២នាក់​ជិះ​ម៉ូតូ​មក​កៀរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ស៊េរី​២០០៦ជិះ​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​កាល​ពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី២២ ធ្នូ ២០១៣ នៅ​ចំណុច​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ប្ញស្សី​កែវ​ ។

​​ម្ចាស់​ម៉ូតូ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ធា វុទ្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ ជា​កម្មករ​សំណង់​ ស្នាក់​នៅ​ផ្ទះ​ជួលចំណុច​កើតហេតុ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ក្រឡា ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម​។ ​តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ជិះ​គ្នា​៣​នាក់​ចេញ​ពីផ្ទះ​ជួល​ក៏​ត្រូវ​ជន​សង្ស័យ​២​នាក់​ប្រដាប់​ដោយ​អាវុធ​ជិះ​មក​ដល់​កៀរ​ រួច​ដក​កាំ​ភ្លើង​ភ្ជង់​ជន​រង​គ្រោះ​ឱ្យ​ឈប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រីម​សេ​១២៥ ស៊េរី​២០០៦ ពាក់​ស្លាក​លេខ​ភ្នំពេញ​១L៧០១៥ ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​។

បន្ទាប់​ពី​ត្រូវ​ចោរ​ប្លន់​ម៉ូតូ​រួច​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​ទួល​សង្កែ​ឱ្យ​ជួយ​អន្តរា​គមន៍​ស្វែង​រក​ម៉ូតូ​ម​ក​វិញ៕