ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ញៀន​ថ្នាំ​សម្រុក​ចូល​ដុត​បន្ទប់​ផ្ទះ​សំណាក់​ឆេះ​អស់​២បន្ទប់ទាំង​ព្រលឹម​​ផ្អើល​ក្រុង​ព្រះ​សីហនុ​

10 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ យុវ​ជនញៀន​ថ្នាំ​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​សម្រុក​ចូលក្នុង​​ផ្ទះ​សំណាក់​ឌីឌី​ម៉ាត​២ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ក្រុម​ទី​៥ ភូមិ​៣ សង្កាត់​លេខ​២ ក្រុង​ព្រះ​សីហនុ​ ដោយ​ដុត​បំផ្លាញ​បន្ទប់​ផ្ទះ​សំណាក់​ឆេះ​អស់​២​បន្ទប់​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី ១៥ ធ្នូ ២០១៣ ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក​ភុល ភ័ស្តា អធិការ​នគរ​បាល​ក្រុង​ព្រះ​សីហនុ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​ថន ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅ​ភូមិ​នាង​កុក ឃុំ​បាក់​ខ្លង​ ស្រុក​មណ្ឌល​សីម៉ា ខេត្ត​កោះ​កុង បាន​ធ្វើ​សកម្ម​ភាព​សម្រុក​ចូល​ទៅ​ដុត​បន្ទប់​ស្នាក់​នៅ​លេខ​៣០៨ និង​៣០៩ របស់​ផ្ទះ​សំណាក់​ឌីឌី​ម៉ាត​២ ដែលមាន​ម្ចាស់​ឈ្មោះ​ហាន់​ ចិន្តា ភេទ​ប្រុស ។ ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ដុត​បន្ទប់​ផ្ទះ​សំណាក់​រួច ជន​សង្ស័យ​បាន​រតល់​ឡើង​លើ​ដំបូល​ផ្ទះ​ជួល​របស់ ឈ្មោះ​យឹម​ សុផាត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​នគរ​បាល​រហូត​ដល់​ម៉ោង​៦​ព្រឹក​ទើប​កម្លាំង​សមត្ថ​កិច្ច​លួង​លោម​ និង​ឃាត់​ខ្លួន​បញ្ជូន​មក​កាន់​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ព្រះ​សីហនុ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​បន្ត​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ខណៈ​ភ្លើង​កំពុង​ឆាប​ឆេះ​បន្ទប់​ផ្ទះ​សំណាក់​នោះ​ ការិយាល័យ​ជំនាញ​ពន្លត់​អគ្គិ​ភ័យ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​បាន​ប្រើ​ប្រាស់​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន​២​គ្រឿង​ទើប​ភ្លើង​រលត់​ជា​ស្ថាពរ​៕