ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ ២​ក្រុម ​ផឹក​ស៊ី​ស្រវឹង​រាំ​ប៉ះ​គ្នា​យក​កែវ​ស្រា​គប់​ក្បាល​គ្នា​ផ្អើល​ពេញ​ក្លិប​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលា​ការ​

10 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ មាន​ករណី​អំពើ​ហិ.ង្សា​មួយ​បាន​កើត​ឡើង​រវាង​ក្មេង​ទំនើង​ ២​ក្រុម ​ខណៈ​ពេល​ពួក​គេ​ចូល​ទៅ​ផឹក​ស៊ី​រាំ​រែក​នៅ​ក្នុង​ក្លិប​ហ្គោល​ដិន​ ដ្រាហ្គន ​ស្រវឹង​រាំ​ប៉ះ​គ្នា​បង្ក​ទៅ​ជាអំ​ពើ​ហិ.ង្សា ​ដោយ​យុវជន​ម្នាក់​បាន​យក​កែវ​ស្រា​គប់​ក្បាល​យុវ​ជន​ម្នាក់​ទៀត ​បណ្តាល​ឲ្យ​បែក​ហូរ​ឈាម​ជោគ​ខ្លួន​ត្រូវ​បាន​គ្រូ​ពេទ្យ​ដេរ​អស់​ច្រើន​ថ្នេរ។​ ចំណែក​ជន​បង្ក ​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។

ខេត្ត​ប៉ៃ​លិន ​៖ មាន​ករណី​អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង​រវាង​ក្មេង​ទំនើង​ ២​ក្រុម ​ខណៈ​ពេល​ពួក​គេ​ចូល​ទៅ​ផឹក​ស៊ី​រាំ​រែក​នៅ​ក្នុង​ក្លិប​ហ្គោល​ដិន​ ដ្រាហ្គន ​ស្រវឹង​រាំ​ប៉ះ​គ្នា​បង្ក​ទៅ​ជាអំ​ពើ​ហិង្សា ​ដោយ​យុវជន​ម្នាក់​បាន​យក​កែវ​ស្រា​គប់​ក្បាល​យុវ​ជន​ម្នាក់​ទៀត ​បណ្តាល​ឲ្យ​បែក​ហូរ​ឈាម​ជោគ​ខ្លួន​ត្រូវ​បាន​គ្រូ​ពេទ្យ​ដេរ​អស់​ច្រើន​ថ្នេរ។​ ចំណែក​ជន​បង្ក ​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។

ហេតុ​ការណ៍​ប្រើ​អំពើ​ហិង្សា​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​១១ ​និង ​១០​នាទី​ យប់​ថ្ងៃទី​០៨ ​ធ្នូ ​២០១៣ ​ស្ថិត​នៅ​ក្នុង​ក្លិប​ហ្គោល​ដិន​ ដ្រា​ហ្គន ​ក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង ​សង្កាត់​ប៉ៃ​លិន ​ក្រុង​ប៉ៃ​លិន។​ ជន​រង​គ្រោះ​ឈ្មោះ ​សន ​រ៉ាវី ​ភេទ​ប្រុស ​អាយុ​ ១៧​ឆ្នាំ ​ជា​អ្នក​ចម្ការ​ រ​ងរបួស​បែក​ក្បា​លផ្នែក​ខាង​មុខ ​និង​របួស​ដៃ​ស្រាល​ រស់​នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សា​លា​ក្រៅ ​និង​បក្ខ​ពួក ​៥​ ទៅ​ ៦​នាក់​ទៀត ​ពុំ​មាន​រង​របួស​ឡើយ។ ​ចំណែក​ជន​ដៃដល់​ឈ្មោះ ​ស៊្រុន ​រ៉ាយូ ​ភេទ​ប្រុស​ អាយុ ​២០​ឆ្នាំ ​ជា​អ្នក​ចម្ការ​ យក​កែវ​ចំនួន​ពីរ​គប់​ទៅ​លើ​ក្បាល​ជន​រង​គ្រោះ​ខាង​លើ ​និង​បក្ខ​ពួក​ចំនួន​ ៦​នាក់ ​រត់​គេច​ខ្លួន។​

ក្រោយ​ពី​ធ្វើ​ការ​ឃាត់​ខ្លួន​ នៅ​រសៀល​ថ្ងៃទី​១០ ​ធ្នូ ​២០១៣ ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ​បាន​រៀប​ចំ​កសាង​សំណុំ​រឿងដោ​យ​ចោទ​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ និង​ប្រើ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ​ហើយ​ក៏​បា​នបញ្ជូន​ជន​បង្ក​ទៅអយ្យ​ការ​អម​សា​លា​ដំបូង​ខេត្ត ​ដើម្បី​កាត់​ទោស​តាម​នីតិ​វិធី​ច្បាប់​៕