ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ផ្សឹក​សង្ឃកំហូច​២នាក់​ លួច​ចេញ​ទៅ​ផឹក​ស៊ី​ច្រៀង​ខារ៉ា​អូ​ខេ​ពេល​យប់​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សង្ឃ​កំហូច​២នាក់​ដែល​គង់​នៅ​វត្ត​សារា​វ័ន្ត ខណ្ឌ​ដូន​ពេញ ត្រូវបាន​គណៈ​ធម្មការ​ខណ្ឌ​ចំ​ការ​មន ចាប់​ផ្សឹក​​ កាលពី​វេលា​ព្រឹក​ថ្ងៃទី​២៩ វិច្ឆិកា បន្ទាប់​ពី​សង្ឃ​២នាក់​នេះ គេ​ច​ចេញ​ពី​វត្ត​ទៅ​ផឹក​ស៊ី​ច្រៀង​ខារ៉ា​អូ​ខេ​ពេល​រាត្រី​ ហើយ​មក​ផ្លាស់​ប្តូរ​សម្លៀក​បំ​ពាក់​នៅ​ក្បែរ​របង​វត្ត​ទួល​ទំ​ពូង ។

សង្ឃ២​រូប​ខាង​លើ​ ១-ឈ្មោះ ចាន់ រតនា អាយុ​២៣​ឆ្នាំ ធ្លាប់​បួស​នៅ​វត្ត​ទួល​ប្រាសាទ ស្រុករមាស​ហែក ខេត្ត​ស្វាយ​រៀង និង​២​-ឈ្មោះ នុស សាយ័ន អាយុ​១៩​ឆ្នាំ ធ្លាប់​បួសនៅ​វត្ត​ឯករាជ្យ ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃ​វែង បច្ចុប្បន្ន​ស្នាក់​នៅ​វត្ត​សារា​វ័ន ។ ក្រោយ​ពី​ចាប់​ផ្សឹក​ គណៈធម្មការ​ខណ្ឌចំការ​មន បាន​ប្រគល់​ទៅ​ឱ្យ​វត្ត​សារាវ័ន ចាត់​វិធានការ​តាម​វិន័យ​សង្ឃ ៕​