ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​យី​ឌុប​ដាច់​ហ្វ្រាំង​សំយុង​ក្បាល​ចុះ​ពី​លើ​ស្ពាន​ព្រែក​តា​មាក់​បុក​រង្វង់​មូល​និង​ម៉ូតូ​5​គ្រឿង​

10 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ រថ​យន្ត​យី​ឌុប​មួយ​គ្រឿង​ផ្ទុក​ស្រូវ​ប្រមាណ​ជាង​២០​តោន បើក​ចុះ​ពី​លើ​ស្ពាន​ព្រែក​តា​មាក់​ បាន​ដាច់​ហ្វ្រាំង​ បោល​បុក​រះ​រង្វង់​មូល​ និង​ម៉ូតូ​ដែល​ដាក់​តាំង​លក់​នៅ​មុខ​ផ្ទះ​ខូច​ខាត​អស់​៥​គ្រឿង​ រង​របួស​ស្រាល​បី​នាក់​ កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ វិច្ឆិកា នៅ​ចំណុច​រង្វង់​មូល​ស្ពាន​ព្រែក​តា​មាក់​ ក្នុង​ភូមិ​ព្រែក​តា​មាក់​ ឃុំ​ព្រែក​តា​មាក់​ ស្រុក​ខ្សាច់​កណ្តាល​ ។

លោក​អនុ​សេនីយ៍​ឯក​ នៅ​ សុខន អធិការ​រង​នគរ​បាល​ស្រុក​ខ្សាច់​កណ្តាល​ ទទួល​បន្ទុក​ផ្នែក​​សណ្តាប់​ធ្នាប់​ចរាចរណ៍​ បាន​ឱ្យ​ដឹង​ថា​ រថ​យន្ត​ខាង​លើ​ជា​ប្រភេទ​រថ​យន្ត​យី​ឌុប​ ពាក់​ស្លាក​លេខ​តា​កែវ​ 3A-0475 បើក​បរ​ដោយ​ឈ្មោះ​ ឈិត​ ជួង​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រួម​ដំណើរ​ដោយ​ឈ្មោះ​ ជឿន​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ត្រូវ​ជា​ប្រពន្ធ​របស់​ឈ្មោះ​ ឈិត​ ជួង​ និង​ម្នាក់​ទៀត​ជា​ព្រូ​បាន​រង​របួស​ស្រាល​ ។ រថ​យន្ត​នេះ​បាន​ផ្ទុក​ស្រូវ​ពេញ​ទម្ងន់​ជាង​២០​តោន ចេញ​ដំណើរ​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ក្នុង​គោល​បំណង​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​។

តាម​សាក្សី​នៅ​កន្លែង​កើត​េហតុ​បាន​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថ​យន្ត​ខាង​លើ​បើក​ឡើង​ស្ពាន​ព្រែក​តា​មាក់​ ពេល​បើក​ចុះ​ស្ពាន​វិញ​មិន​ដឹង​ជា​យា៉ង​ម៉េច​ ស្រាប់​តែ​រថ​យន្ត​នោះ​មាន​ល្បឿន​លឿន​ស្លេវ​ទៅ​បុក​ខឿន​រង្វង់​មូល​ បណ្តាល​ឱ្យ​បែក​ខ្ចាត់​ខ្ចាយ​ ហើយ​រថ​យន្ត​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​៥​គ្រឿង​ ដែល​គេ​ដាក់​តាំង​លក់​នៅ​មុខ​ផ្ទះ​រង​ការ​ខូច​ខាត​ ទើប​រថ​យន្ត​អស់​ល្បឿន​ ។

លោក​អនុ​សេនីយ៍​ឯក​ នៅ​ សុខន​ បាន​បញ្ជាក់​​ថា​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថ​យន្ត​យី​ឌុប​ខាង​លើ នគរ​បាល​ចរាចរ​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ ពិនិត្យ​ឃើញ​ថា​ រថ​យន្ត​បាន​ដាច់​ហ្វ្រាំង​ព្រោះ​តែ​អ្នក​បើក​បរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ពិនិត្យ​មុន​ពេល​ចេញ​ដំណើរ​ សំណាង​ណាស់​បាន​ខឿន​រង្វង់​មូល​ជួយ​ទប់​ល្បឿន​ កុំ​អី​មិន​ដឹង​ថា​ត្រូវ​បុក​រះ​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ណា​ទេ។រថ​យន្ត​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​អធិការ​​ដ្ឋានដោះ​ស្រាយ​សំណង​រាល់​ការ​ខូច​ខាត​ទ្រព្យ​  សម្បត្តិតាម​ផ្លូវ​ច្បាប់​ ៕