ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បន្លំ​ខ្លួន​ចូលផ្សំ​ដំណេក​ជាមួយ​កូន​ក្រមុំ​ នាង​ភ្ញាក់​ដឹង​ខ្លួន​ទាន់​ស្រែក​ផ្អើល​ទាំង​យប់​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បានក្រុម​គ្រួសារ​កូន​កំលោះ​ កូន​ក្រមុំ​រៀប​ការ​ថ្មោង​ថ្មី​មួយ​គូព្រួត​គ្នា​ដេញ​ស្ទាក់​ចាប់​បាន​ បន្ទាប់​ពី​ជន​សង្ស័យ​រូប​នោះ​លប​លួច​បន្លំ​ខ្លួន​​ទៅ​ដេក​ជាមួយ​កូន​ក្រមុំ​នា​រាត្រី​ផ្សំ​ដំណេក​ ហើយ​បាន​ស្ទាប​អង្អែល​ខ្លួន​ប្រាណ និង​បាន​ថើប​កូន​ក្រមុំ​ តែ​នាង​ដឹង​ខ្លួន​ទាន់​ដឹង​ថា​មិន​មែន​ជា​ប្តី​ក៏​បាន​ស្រែក​ឆោ​ឡោ​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​​ម៉ោង​៣ និង​២០​នាទី​ទៀបភ្លឺ​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៣ នៅ​ភូមិ​ជ្រលង​ ឃុំ​ដា ស្រុក​កំពង់​លែង​​។ ​​

ខេត្ត​កំពង់​ឆ្នាំង​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បានក្រុម​គ្រួសារ​កូន​កំលោះ​ កូន​ក្រមុំ​រៀប​ការ​ថ្មោង​ថ្មី​មួយ​គូព្រួត​គ្នា​ដេញ​ស្ទាក់​ចាប់​បាន​ បន្ទាប់​ពី​ជន​សង្ស័យ​រូប​នោះ​លប​លួច​បន្លំ​ខ្លួន​​ទៅ​ដេក​ជាមួយ​កូន​ក្រមុំ​នា​រាត្រី​ផ្សំ​ដំណេក​ ហើយ​បាន​ស្ទាប​អង្អែល​ខ្លួន​ប្រាណ និង​បាន​ថើប​កូន​ក្រមុំ​ តែ​នាង​ដឹង​ខ្លួន​ទាន់​ដឹង​ថា​មិន​មែន​ជា​ប្តី​ក៏​បាន​ស្រែក​ឆោ​ឡោ​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​​ម៉ោង​៣ និង​២០​នាទី​ទៀបភ្លឺ​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៣ នៅ​ភូមិ​ជ្រលង​ ឃុំ​ដា ស្រុក​កំពង់​លែង​​។ ​​

បើ​តាមការ​រៀប​រាប់​របស់​ក្រុម​គ្រួសារ​កូន​កំលោះ ក្រមុំ​ជា​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យឈ្មោះ​ណា សំណាង អាយុ​២៦​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​តា​ឡាត់​ ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់​លែង​។ នៅ​យប់​ថ្ងៃ​កើត​ហេតុ​ ក្រុម​គ្រួសារ​គាត់​ទើប​បាន​បញ្ចប់​ពិធី​មង្គល​ការ​កូន​កំលោះ ក្រមុំ​ ហើយ​ក៏​ជា​ថ្ងៃ​ផ្សំ​ដំណេក​របស់​ពួក​គេ​ ប៉ុន្តែ​នៅ​ផ្ទះ​នោះ​គ្មាន​បន្ទប់​ទេ ដោយ​ដេក​តំរៀប​គ្នា​ក្នុង​ផ្ទះ ក្នុង​នោះ​កូន​កម្លោះ​ដេក​កៀន​គេ​ខាង​ស្តាំ​ដៃ កូន​ក្រមុំ​ និង​មាន​ក្មេង​ស្រី​អាយុ​ជាង​១០​ឆ្នាំ​ដេក​ពី​ខាង​ឆ្វេង​ដៃ​កូន​ក្រមុំ​ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដេក​បន្ត​បន្ទាប់​គ្នា​។

ប្រភព​ដដែល​បន្ត​ថា មិន​ដឹង​ថា​ជន​សង្ស័យ​បាន​លួច​ឡើង​លើ​ផ្ទះ​ពី​ពេល​ណា​ទេ ស្រាប់​តែ​នៅ​វេលា​ម៉ោង​ជាង​៣​ទៀប​ភ្លឺ​ជន​សង្ស័យ​បាន​លូក​ស្ទាប​ខ្លួន​ប្រាណ​ និង​ថើប​កូន​ក្រមុំ​ ប៉ុន្តែ​ដោយ​សារ​កូន​ក្រមុំ​ដឹង​ខ្លួន​ទាន់​ ដឹង​ថា​មិន​មែន​ជា​ប្តី​ក៏​ស្រែក​ឆោ​ឡោ​ឡើង​ ពេល​នោះ​ជន​សង្ស័យ​បាន​ហក់​ចុះ​មក​ដី​ក៏​ត្រូវ​ប្រជា​ពលរដ្ឋ​ និង​ក្រុម​គ្រួសារ​ព្រួត​គ្នា​ដេញ​ចាប់​បាន​ ហើយ​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​មូល​ដ្ឋាន​។​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​ថា រវាង​ជន​សង្ស័យ​ និង​ក្រុម​គ្រួសារ​ម្ចាស់​ដើម​ការមិន​មែន​ជា​សាច់​ញាតិ​ទេ ហើយ​ក៏​មិន​បាន​ហៅ​មក​ហូបការ​ដែរ។

សូម​បញ្ជាក់​ថា ជន​សង្ស័យ​ឈ្មោះ​ណា សំណាង​ នេះ​ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន​ម្តង​ហើយ​រឿង​លប​ឡើង​លើ​ផ្ទះ​គេ​ដូច​គ្នា​នេះ​ដែរ​ តែ​ត្រូវ​បានស​ម្រប​សម្រួល​គ្នា​វិញ​ដោយ​សារ​ជន​រង​គ្រោះ​ និង​ជន​សង្ស័យ​ជា​សាច់​ញាតិ​នឹង​
គ្នា​៕