ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីយោ​ធា​ឈរ​ជើង​នៅ​ព្រំដែន​ស្រុក​សាលា​ក្រៅ ​២​នាក់ ​ផ្ទុះ​មីន​ ម្នាក់​ដាច់​ម្រាម​៣ ​ម្នាក់​ទៀត​របួស​ស្រាល​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិ​ន ៖​ យោ​ធា ​២​នាក់ ​ជា​មិត្ត​ភក្តិ​នឹង​គ្នា ​ដែល​ឈរ​ជើង​នៅ​ព្រំ​ដែន​កម្ពុជា​-ថៃ ​ត្រង់​ចំណុច​អូរ​ឈើ​ក្រំ​ ឃុំ​ស្ទឹង​កាច់ ​ស្រុក​សា​លា​ក្រៅ ​ត្រូវ​បាន​ក្រុម​គ្រួ​សារ​ប្រើ​ឲ្យ​ទៅ​​ឆ្ការ​ស្មៅ​ដំឡូង​មី​នៅ​ខាង​លិច​បន្ទាយ​ ខណៈ​​យក​កាំ​បិត​ឆ្ការ​ស្មៅ ​ក៏​កា.ប់​ចំ​គ្រាប់​មីន​ប្រភេទ​ផ្កា​ចាន់ ​បណ្តាល​ឲ្យ​ផ្ទុះ​ត្រូវ​បុរស​ម្នាក់​របួស​ដាច់​ម្រាម​ឆ្វេង​អស់​ ៣​ម្រាម​ ត្រូវ​គេ​បញ្ជូន​ទៅ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​និង​ម្នាក់​ទៀត​រង​របួស​ស្រាល​ លាង​របួស​នៅ​ផ្ទះ​ខ្លួន​ឯង។ ​

ខេត្ត​ប៉ៃលិ​ន ៖​ យោ​ធា ​២​នាក់ ​ជា​មិត្ត​ភក្តិ​នឹង​គ្នា ​ដែល​ឈរ​ជើង​នៅ​ព្រំ​ដែន​កម្ពុជា​-ថៃ ​ត្រង់​ចំណុច​អូរ​ឈើ​ក្រំ​ ឃុំ​ស្ទឹង​កាច់ ​ស្រុក​សា​លា​ក្រៅ ​ត្រូវ​បាន​ក្រុម​គ្រួ​សារ​ប្រើ​ឲ្យ​ទៅ​​ឆ្ការ​ស្មៅ​ដំឡូង​មី​នៅ​ខាង​លិច​បន្ទាយ​ ខណៈ​​យក​កាំ​បិត​ឆ្ការ​ស្មៅ ​ក៏​កាប់​ចំ​គ្រាប់​មីន​ប្រភេទ​ផ្កា​ចាន់ ​បណ្តាល​ឲ្យ​ផ្ទុះ​ត្រូវ​បុរស​ម្នាក់​របួស​ដាច់​ម្រាម​ឆ្វេង​អស់​ ៣​ម្រាម​ ត្រូវ​គេ​បញ្ជូន​ទៅ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​និង​ម្នាក់​ទៀត​រង​របួស​ស្រាល​ លាង​របួស​នៅ​ផ្ទះ​ខ្លួន​ឯង។ ​

ហេតុ​ការណ៍​ផ្ទុះ​មីន​នេះ ​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៤​រសៀល ​ថ្ងៃទី​២៧ ​តុលា ​២០១៣​ ស្ថិត​នៅ​ចំណុច​ខាង​លិច​បន្ទាយ​យោ​ធា​ប្រហែល ​៥០​ម៉ែត្រ​ ក្នុង​ភូមិ​អូរ​ឈើ​ក្រំ ​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សា​លា​ក្រៅ។​ មន្រ្តី​យោ​ធាទាំ​ង​ពីរ​នាក់ ​ទី១ ​ឈ្មោះ ​ហឿង ​ប៊ុន​ណាត ​អា​យុ ​២០​ឆ្នាំ ​រង​របួស​ដាច់​ម្រាម​ដៃ​ឆ្វេង​អស់​ ៣​ម្រាម ​និង​របួស​សុស​ពេញ​ផ្ទៃ​មុខ​ រស់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ ទី​២ ​ឈ្មោះ​ សា​ វុធ​ អា​យុ ២​១​ឆ្នាំ ​រស់​នៅ​ជា​មួយ​គ្នា ​រង​របួស​ស្រាល។​

តាម​ប្រភព​ព័ត៌​មានពី​ជន​រង​គ្រោះ​ឈ្មោះ ​ហឿង ​បុនណា​ត ​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​កើត​ហេតុ​ ខណៈ​រូប​គេ​នៅ​ក្នុង​បន្ទាយ​យោ​ធា ​ស្រាប់​តែ​ឪពុក​ម្តាយ​បាន​ផ្តាំ​ផ្ញើ​តាម​បុរស​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ឲ្យ​​រូប​គេ​ទៅ​មើល​កាប់​ស្មៅ​នៅ​ក្នុង​ចម្ការ​ដំឡូង​មី ​ពេល​ឮ​ដូច្នោះ ​រូប​គេក៏​បាន​បបួល​មិត្ត​ភក្តិ​ម្នាក់​ទៀត​ ដែល​ជា​យោ​ធា​ដូច​គ្នា​ឲ្យ​ទៅ​ជួយ​កាត់​ស្មៅ​ក្នុង​ចម្ការ​របស់​ខ្លួន​ដែរ។​

លុះកា​ត់​តាំង​​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​រសៀល​ ស្រាប់​តែ​កាប់​ត្រូវ​ចំ​គ្រាប់​មីន​ដែល​កប់​ក្នុង​ដីនៅ​ក្នុង​ស្មៅក្បែរ​ចម្ការ​ បណ្តាល​ឲ្យ​ផ្ទុះ​លាន់​យ៉ាង​ខ្លាំង ​ហើយ​អំបែង​បាន​ខ្ទាត​ត្រូវ​ដៃ​ខាង​ឆ្វេង​របួស​គេ​ដាច់​អស់ ​៣​ម្រាម ​ភ្លាមៗ​នោះ ​ត្រូវ​បាន​យោ​ធា​នៅ​ក្នុង​បន្ទាយ​ចេញ​ទៅ​ជួយ​ដឹក​រូប​គេ​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។ ចំណែក​មិត្ត​ភក្តិ​ម្នាក់​ទៀត ​​​រង​របួស​ស្រាល ​​​ទៅ​លាង​របួស​​នៅ​ឯ​ផ្ទះ។

សូម​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១៣​ នេះ ​ករណី​ផ្ទុះ​មីន​កប់​​នៅ​ក្នុង​ដីនៅ​ខេត្ត​ប៉ៃលិន​ មា​ន​ចំនួន ​៣​ករណី ​ហើយ ​តែ​មិន​បណ្តាល​ឲ្យ​នរ​ណា​ម្នាក់​បាត់​បង់​ជីវិត​នោះ​ទេ ​គ្រាន់​តែ​រង​របួស​ដាច់​ដៃ​ដាច់​ជើង​ប៉ុណ្ណោះ៕​