ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​​មួយ​គ្រឿង​​បានរអិល​​ធ្លាក់​​ទឹក​ទន្លេ​​​ក្បែរ​ស្ពាន​នាគ​កោះ​​ពេជ្រ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថ​យន្ត​មួយ​គ្រឿងម៉ាក​ដេវ៉ូ​ពណ៌ស ពាក់ស្លាក​លេខភ្នំពេញ 2A-1613 ​ដែល​ម្ចាស់​ចត​ចោល​នៅ​​ប្រប​មាត់​ដៃ​ទន្លេ​​​បា​សាក់ ​បានរអិល​ធ្លាក់​ទឹក​ទន្លេ​លិចបាត់​ ខណៈ​ពេល​ម្ចាស់​ឈប់​ផឹកទឹកអំពៅ​ ហើយ​មិន​បាន​ដាក់ហ្វ្រាំដៃ កាលពីវេលាម៉ោង​២រសៀល​​ថ្ងៃ​ទី​២៤ តុលា ២០១៣ ​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន ។

ជុំ​វិញ​​ហេតុការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ខាងលើនេះ ​មិន​បណ្តាល​ឱ្យ​មាននរណា​ម្នាក់ ត្រូវ​​រងរបួស​ ឬ​គ្រោះ​ថ្នាក់​អ្វីឡើយ ​ប៉ុន្តែ​​​អ្វី​ជា​​ការ​កត់​សម្គាល់​នោះ គឺ​រថយន្ត​ទាំងស្រុង​​គឺត្រូវ​បាន​ធ្លាក់ត្រាំទឹក​ទន្លេ​លិច​បាត់ ដែល​មនុស្សម្នា​មិន​អាច​​ទាញ​​ចេញបានឡើយ ទាល់តែប្រើ​ឧបករណ៍​រថយន្ត​ស្ទូចចេញ ទើប​​យក​ចេញបានវិញ ។

ជាមួយនឹង​​បញ្ហា​នេះ មាន​មនុស្ស​ម្នា​ជាច្រើន​​​បាន​នាំគ្នា​រោម​មើល​ហេតុ​ការណ៍​ដែលបានកើ​តឡើង​​ ដែលម្នាក់ៗ​​នឹក​គិត​ហួស​​ចិត្ត​ថា ​អី​ក៏​ចៃ​ដន្យ​អាក្រក់​ម្ល៉េះ ដែលម្ចាស់​​រថយន្ត​ខាងលើនេះ ​ចតទុកហើយ​​ តែ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​​បណ្តាល​ឱ្យ​​ជួប​គ្រោះថ្នាក់​​បែប​នេះ​កើត​ឡើង។