ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​លួច​កាំ​ភ្លើង​ខ្លី វិទ្យុ​ទាក់​ទង និង​ម៉ូតូ​របស់​មិត្ត​ភក្តិ​ជិះ​រត់​ទៅ​បុក​បារ៉ាស់​ត្រូវ​ចាប់ខ្លួន​

12 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ផឹក​ស្រា​ស្រវឹង​ជោកលួច​យក​កាំ​ភ្លើង​ខ្លីមិត្ត​ភក្តិ​របស់ខ្លួន​ម៉ាក​អេស​ស្តាល់​ វិទ្យុ​ទាក់​ទង និង​ម៉ូតូ​ស្តេប​ពណ៌​ផ្ទៃ​មេឃ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AS០០៥១ ជិះ​ចេញ​ទៅ​បុក​បារ៉ាស់​បុរី​មួយ​ដួល ហើយ​សន្តិ​សុខ​សួរ​នាំ​ស្រាប់​តែ​លើក​ម៉ូតូ​ជិះ​គេច​ខ្លួន​ ទើប​សន្តិ​សុខ​ដេញ​ចាប់​បាន​ឆែក​ឆេរ​ឃើញ​​មាន​កាំ​ភ្លើង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១០ និង​១៥នាទីយប់ ថ្ងៃ​ទី​២៣ តុលា ២០១៣ នៅ​តាម​ផ្ឡូវ​លេខ​១៧ ក្នុង​បុរី​មួយ​ ស្ថិត​នៅ​ភូមិ​​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ម្ចាស់​កាំ​ភ្លើង​ឈ្មោះ​អោម ហួងបណ្ឌិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​​ក្រសួង​កា​រ​ពារ​ជាតិ​ ស្នាក់​នៅ​ផ្ទះ​លេខ​១០៨ ផ្លូវ​លេខ​​១៥ភូមិ​កើត​ហេតុ​ខា​ង​លើ​។

ទោះ​បី​ជា​យ៉ាង​ណា​បុរស​ជា​ម្ចាស់​កាំ​ភ្លើង​មិន​បាន​ប្តឹង​ជន​សង្ស័យ​ជា​មិត្ត​ភក្តិ​ទេ ៕