ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​​ជនសង្ស័យ​វាយ​សម្លាប់​លោក​តា​អាចារ្យ​វត្ត​ភ្នំ​ជីសូរ​ជា​មនុស្ស.​គ​​

12 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ ក្រោម​ការ​ស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត​សហការ​ជាមួយ​ប៉ូលិស​ជំនាញ​របស់ស្រុក ទី​បំផុត​ជន​សង្ស័យ​វាយ​សម្លាប់​លោក​តា​អាចារ្យ​វត្ត​ភ្នំជីសូរ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​កាល​ពី​ថ្ងៃ​ទី​២៣ តុលា ២០១៣ ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ រួម​ជាមួយ​វត្ថុ​តាង​ជាក់​ស្តែង​កាល​ពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ តុលា ២០១៣ នៅ​ភូមិ​កញ្ចាញ ឃុំ​ស្លា ស្រុក​សំរោង ខេត្ត​តាកែវ​ ។

លោក​វរ​សេនីយ៍​ត្រី​មឿង សារុន អធិការ​នគរ​បាល​ស្រុក​សំរោង​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យជា​មនុស្ស​.គ​​ឈ្មោះ​សួស សុក ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់​នៅ​ភូមិ​-ឃុំ​ខាង​លើ​ ត្រូវ​សមត្ថ​កិច្ច​​ដក​ហូត​វត្ថុ​តាង​រួម​មាន​កូន​កាំ​បិត​១ អាវ​ប្រឡាក់​ឈាម​១ ស្បែក​ជើង​១​គូ​ដែល​ម្ខាង​លេខ​៩ និង​ម្ខាង​ទៀត​លេខ​១០​ ត្រូវ​នគរ​បាល​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់​ការ​តាម​ច្បាប់​។

គួរ​រំលឹក​ថា អាចារ្យ​វត្ត​ម្នាក់​​ត្រូវ​ជន​​មិន​ស្គាល់​​វាយ​​សម្លាប់​ប្លន់​​យក​​​ទ្រព្យ​​សម្បត្តិ​​អស់​គ្មាន​​សល់​ ខណៈ​​ពេល​​ដែល​លោក​តា​​អាចារ្យ​បាន​មក​​តាំង​សមាធិ​​នៅ​លើ​ភ្នំ​​ជីសូរ​ ។ សព​​លោក​​តា​​អាចារ្យ​ ត្រូវ​​ជន​​មិន​ស្គាល់​​មុខ​អូស​​យក​ទៅ​​កាយ​ដី​​កប់​លើ​​ជំរេល​​ភ្នំ​ខាង​​ជើង​​អាស្រម​​វត្ត​ភ្នំ​ជី​សូរ​ ចម្ងាយ​​១៩​ម៉ែត្រ​ រួច​​គេច​ខ្លួន​​បាត់​ ។​

ហេតុ​ការណ៍​​ឃាត​កម្ម​​សម្លាប់​ប្លន់​​យក​​ទ្រព្យ​​សម្បត្តិ​នេះ​ កើត​​ឡើង​​កាល​​ពី​ថ្ងៃ​​ទី​២៣​ តុលា​ ចន្លោះ​​ពី​ម៉ោង​២​​ ដល់​​ម៉ោង​៤​​ទៀប​ភ្លឺ​ ស្ថិត​​នៅ​លើ​​ភ្នំ​ជីសូរ​ ក្នុង​​ភូមិ​ដក​​ពរ​ ឃុំ​​រវៀង​ ស្រុក​​សំរោង ៕