ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្តសៀមរាបរំដោះនារី​​ក្រមុំ៤នាក់​ ដែលគេត្រៀម​នំាទៅជួញ​ដូរនៅចិន

12 ឆ្នាំ មុន

ខេត្តសៀមរាប​៖ នារីក្រមុំវ័យ​ក្មេង៤នាក់​ បានត្រូវ​​សមត្ថកិច្ច​ប្រចំាព្រលាន​យន្តហោះ​សៀមរាប​ធ្វើការរំដោះបាន​ បន្ទាប់ពីជនរង​គ្រោះត្រូវ​បានមេខ្យល់​​ត្រៀមបញ្ជូន​នំាទៅ​ជួញដូរ​នៅក្នុង​ប្រទេសចិន ​។

ហេតុការណ៏​បង្រ្កាបនេះ​បានកើតឡើង​កាលពីម៉ោង៦​ល្ងាចថ្ងៃទី១៨​ តុលា ២០១៣​ នៅក្នុងព្រលាន​យន្តហោះ​ក្រុងសៀមរាប ​ខណៈដែលនារី​វ័យក្មេងទំាង០៤នាក់ ​ត្រូវបាន​

ខេត្តសៀមរាប​៖ នារីក្រមុំវ័យ​ក្មេង៤នាក់​ បានត្រូវ​​សមត្ថកិច្ច​ប្រចំាព្រលាន​យន្តហោះ​សៀមរាប​ធ្វើការរំដោះបាន​ បន្ទាប់ពីជនរង​គ្រោះត្រូវ​បានមេខ្យល់​​ត្រៀមបញ្ជូន​នំាទៅ​ជួញដូរ​នៅក្នុង​ប្រទេសចិន ​។

ហេតុការណ៏​បង្រ្កាបនេះ​បានកើតឡើង​កាលពីម៉ោង៦​ល្ងាចថ្ងៃទី១៨​ តុលា ២០១៣​ នៅក្នុងព្រលាន​យន្តហោះ​ក្រុងសៀមរាប ​ខណៈដែលនារី​វ័យក្មេងទំាង០៤នាក់ ​ត្រូវបាន​មេខ្យល់​ឈ្មោះ​ នាង សម្បត្តិ ​ភេទប្រុស អាយុ៣០ឆ្នាំ​ ត្រៀមនាំតាម​ជើងយន្តហោះ​ CZ 3054 ពី​ក្រុងសៀមរាប ​ទៅកាន់ខេត្តខ្វាង​ចូវប្រទេសចិន ។

យោងតាម​សមត្ថកិច្ច​ដែលទើបតែ​បង្ហើបឲ្យដឹង​នៅព្រឹកថ្ងៃទី២៤​ តុលា ​២០១៣​បានឲ្យដឹងថា ​នារីរងគ្រោះទំាង០៤​នាក់នោះមានឈ្មោះ ១- វ៉ាត់ រ៉ាលី ​ឆ្នាំកំណើត​ ១៩៨៨  ២-ឈ្មោះ សុខ សុភេន ​ឆ្នាំកំណើត ​១៩៩២ ​ ៣-ឈ្មោះ សារ៉េត ​រឹម​ ឆ្នាំកំណើត ​១៩៨៤​ និង ៤-ឈ្មោះ វ៉ាត ស្រីម៉ុម​ ឆ្នាំកំណើត ​១៩៩២ ។

បច្ចប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវ​ដើម្បីចាប់​ខ្លួនមេខ្យល់ឈ្មោះ​​ នាង សម្បត្តិ ​យកមកផ្តន្ទាទោស​តាមច្បាប់ ។

ចំណែកនារីវ័យក្មេង​ទំាង០៤នាក់ខាងលើ​ ត្រូវបានបញ្ជូន​ទៅការិយាល័យ​ប្រឆាំងការជួញដូរ​មនុស្ស និង​អនីតិជនខេត្ត ៕