ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយ​សំពង​ដោយ​កំហឹង​មិន​នឹក​ស្មានថា​មាន​ម្នាក់​រស់ “​ជីវិត​មិន​អស់​មិន​ស្លា.ប់ នាំ​ដល់​ប៉ាឆា​ជនសង្ស័យ​ម្នាក់​នៅ​មានជីវិត​”

15 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​ពិតជា​រន្ធត់ណាស់​កាលបើ​ឃើញ​ទិដ្ឋភាព​នៃ​ការ​ព្រួត​វា.យដំដោយ​ ដំបង ព្រនង់ លើ​ក្រុម​ជនសង្ស័យ​ជា ចោរប្លន់ ដែល​គួរ​ឱ្យ​ស្អប់ខ្ពើម​នេះ ។ តែ​ការកើត​មាននូវ​អំពើ​កាត់ទោស​ក្រៅច្បាប់​ដោយ ប្រជាពលរដ្ឋដែល​ពាក្យ​សាមញ​ហៅ​ថា “​តុលាការ​ប្រជាជន​” នោះ​គឺ​បង្ក​ឡើង​ដោយកត្ដា​ជា​ច្រើន​ទើប​ជំរុញ​ឱ្យ​មាន​កំហឹង​ចំពោះជន​ណា​ ម្នាក់​ដែល​មានឈ្មោះ​ថាចោរ ។ តាមពិត​ទៅការ​កាត់ទោស​ដោយ​វាយ​សម្លា.ប់​នៅតាម

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​ពិតជា​រន្ធត់ណាស់​កាលបើ​ឃើញ​ទិដ្ឋភាព​នៃ​ការ​ព្រួត​វាយដំដោយ​ដំបង ព្រនង់ លើ​ក្រុម​ជនសង្ស័យ​ជា ចោរប្លន់ ដែល​គួរ​ឱ្យ​ស្អប់ខ្ពើម​នេះ ។  តែ​ការកើត​មាននូវ​អំពើ​កាត់ទោស​ក្រៅច្បាប់​ដោយ ប្រជាពលរដ្ឋដែល​ពាក្យ​សាមញ​ហៅ​ថា “​តុលាការ​ប្រជាជន​” នោះ​គឺ​បង្ក​ឡើង​ដោយកត្ដា​ជា​ច្រើន​ទើប​ជំរុញ​ឱ្យ​មាន​កំហឹង​ចំពោះជន​ណា​ម្នាក់​ដែល​មានឈ្មោះ​ថាចោរ ។ តាមពិត​ទៅការ​កាត់ទោស​ដោយ​វាយ​សម្លាប់​នៅតាម​ដងផ្លូវ ឬ​នៅ​តាម​ទី​សាធារណៈ​ណាមួយហាក់ដូចជា​បាន​កាត់​បន្ថយ​ច្រើន​មក​ហើយក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មានការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ជា​ចោរប្លន់ ។ទិដ្ឋភាព​នៃ​ការ​វាយ​សម្លាប់​ជនសង្ស័យ​ជាចោរប្លន់​៣​នាក់ ដែល​បាន​កើតឡើង​កាលពីវេលា​ល្ងាច​ថ្ងៃ​ទី​២៥ មីនា កន្លង​មកនៅ​ជាយរាជធានី​ភ្នំពេញអាច​ចាត់​ទុក​ថា ជា​លើក​ទី១​ហើយដែល​ក្រោយ​ពី​ការ​វាយ​សម្លាប់​នេះបាន​ស្ងប់ស្ងាត់​ច្រើន​ឆ្នាំ​កន្លង​មក ។

ព័ត៌មាន​បន្ថែម​ជុំវិញ​ជនសង្ស័យ​ជា​ចោរប្លន់​៣​នាក់​ត្រូវ​ប្រជាពលរដ្ឋ​កាត់ទោសប្រហារជីវិតបន្ទាប់​ពី​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់យក​ម៉ូតូ​ស្ដ្រី​ពីរ​នាក់​បងប្អូនដែល​ព័ត៌មានជំហាន​ដំបូងត្រូវ​បាន​រាយការណ៍​មក​ថា ក្រុមចោរ​ទាំង​៣​នាក់​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋវាយ​ស្លាប់​ទាំងអស់​គ្នា​នោះ ។ ប៉ុន្ដែ​រយៈពេលប៉ុន្មាន​ម៉ោង​ក្រោយមកទើប​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ទៀត ព្រោះ​ពេល​នាំ​យក​សព​ទាំង៣​ទៅ​ដល់ទី​ប៉ាឆា ក្នុង​វត្ដ​ក្រាំងធ្នង់ ដើម្បី​បូជាបែរជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​នោះ​នៅ​មានជីវិត​ថ្លៃ​ជាងគេ គឺ​នៅមាន​ដង្ហើមហើយ​ត្រូវ​បាន​លោកតា​ព្លុក​រាយការណ៍​ប្រាប់​ប៉ូលិស​ខណ្ឌដង្កោ​ឱ្យ​នាំ​យក​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះហើយ​រហូតមក​ដល់​ពេល​នេះ​មិន​ត្រឹមតែ​មិន​ស្លាប់ ប៉ុណ្ណោះ​ទេថែម​ទាំង​ដើរ​រួច និង​និយាយ​បានទៀត​ផង ។ជនសង្ស័យ​ជា​ចោរប្លន់​ដែល​មានសំណាង​មិន​ស្លាប់ក្រោម​ការ​ចោមរោម​វាយដំ​ទក់សាច់​ពី​សំណាក់​ប្រជាពលរដ្ឋ​រាប់រយ​នាក់​នោះបាន​និយាយ​ប្រាប់​ប៉ូលិស​ថា រូបគេ​ឈ្មោះ​សុខ សៀត អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ ភូមិ​ត្រ​ញំ​ង​ធំ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ដព្រៃវែង សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យរូប​នេះ​បាន​បន្ដ​ថា រូបគេ​មាន​បក្សពួក​២​នាក់ទៀត ដែល​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ស្លាប់ គឺ ១-​ឈ្មោះ​ធី ផាត អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ បាសិត ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្ដកណ្ដាល ២-​ឈ្មោះ​ត្រា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ ជួល​ភូមិ​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ស្រុកកំណើត​នៅ​ខេត្ដស្វាយរៀង ។ កន្លង​មកពួកគេ​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​ចំនួន​៥​លើក ដោយប្រើប្រាស់​កាំភ្លើងខ្លី​ម៉ាក K​៥៤ មួយ​ដើម និងជិះ​ម៉ូតូ​ម៉ាក​វ័ន​ដឺ​ឡាវពណ៌​ក្រហម​១​គ្រឿងក្នុង​ពេល​ចេញ​ធ្វើ​សកម្មភាព​ម្ដង​ៗ ។ ជន​នេះបាន​រៀបរាប់​បន្ដ​ទៀត​ថា លើក​ទី​១-​ធ្វើ សកម្មភាព​ប្លន់​នៅ​លើ​ភ្នំ​បាសិតលើក​ទី​២-​ធ្វើ នៅ​ថ្ងៃ​ទី​២១ មីនា ចំ​ថ្ងៃអាទិត្យនៅ​លើ​ភ្នំបាសិត​ដដែលក្នុងភូមិ​សាស្ដ្រ​ឃុំ​ម្កាក់ ស្រុកអង្គស្នួល ប្លន់​បាន​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់ពណ៌​ខ្មៅ​១​គ្រឿង និង​ដាក់​ខ្នោះដៃ​ម្ចាស់​ទៀតផង ។ បន្ទាប់​មក​លើក​ទី​៣-​ធ្វើ​សកម្មភាពប្លន់​នៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ព្រំប្រទល់​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​ចំការមន លើក​ទី​៤-​នៅ​សួនច្បារ​រង្វង់​មូល​ចេ​ន​ឡា សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក និង​លើក​ទី ៥-​នៅ​ចំណុច​កើតហេតុ ភូមិ​ស្រែអំបិល ឃុំស្នោរ ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ហើយ​ក៏ត្រូវ​អស់លក្ខណ៍​បែប​នេះ ។

គួរ​រំលឹក​ថាលើក​ចុង​ក្រោយ​នេះ​ក្រុមចោរ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ភ្ជង់ និង​វាយប្លន់​ស្ដ្រី​២​នាក់​បងប្អូន​បង្កើត​យក​ម៉ូតូ​ម៉ាក C១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១​Y​-៤៥៩៤ ក្នុង​ខណៈដែល​ស្ដ្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ត្រឡប់​ពី​ស្រោច​ទឹក​នៅ​ក្នុង​វត្ដពេល​មក​ដល់​ពាក់កណ្ដាល​ផ្លូវវិញ ។ ក្នុង​សកម្មភាព​នោះ​បាន​ធ្វើ​ឱ្យ​ស្ដ្រីរង​គ្រោះ​ឈ្មោះ​ណា​ក ចាន់​ណា អាយុ​២៦​ឆ្នាំ មុខរបរ​ជាងកាត់ដេរ រង​របួសធ្ងន់ និង​ប្អូនស្រីបង្កើត​របស់​នាង​ម្នាក់​ទៀត រង​របួស​មធ្យមហើយ​កំពុង​សំរាក​ព្យាបាល​នៅផ្ទះ​ភូមិ​ត្រ​ញំ​ង​វែង សង្កាត់​គោក​រកា ខណ្ឌដង្កោ ។ ប្រភពដដែល​បាន​បន្ដ​ថា បន្ទាប់​ពី​ជនសង្ស័យ​យកម៉ូតូ​បាន​ហើយ បាន​ជិះ​គេចខ្លួន​តាម​ផ្លូវដែកប៉ុន្ដែ​ដោយសារ​ស្ដ្រី​រង​គ្រោះ​ផ្ដល់​ព័ត៌មានដល់​ប៉ូលិស​ទាន់​ហេតុការណ៍ទើប​ក្រុម​ប៉ូលិសចេញ​ស្ទាក់​ទាន់​ពេលវេលា ហើយ​ក្រុម​ចោរបាន​ផ្ដួល​ម៉ូតូ​ចោល​រត់​ចូល​ព្រៃ ព្រមទាំង​បាញ់តដៃ​ប៉ូលិស​ប៉េ​អឹ​ម និង​ប្រជាពលរដ្ឋ​ដែល​ទៅធ្វើការ​ឡោម​ព័ទ្ធ​ជា​ច្រើន​គ្រាប់ ។ ប៉ុន្ដែ ទីបំផុត​ត្រូវ​ចាប់ខ្លួន​បានហើយ​ប្រជាពលរដ្ឋជាង​៤០០​នាក់ បាន​ដណ្ដើម​ជន​ទាំង​៣​នាក់​ពីសមត្ថកិច្ច​យក​ទៅ​វាយដំ​កាត់ទោស​ប្រហារជីវិត​តាម​កំហឹង ។

ប្រភព​ដដែល​បាន​បន្ដទៀត​ថា ខណៈនោះ​ទាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាន​សង្កេត​ឃើញ​ថា ជន​ទាំង​៣​នាក់នោះ​បាន​ស្លាប់​បាត់បង់​ជីវិតព្រោះ​ដេក​ស្ដូកស្ដឹងហើយ​ប៉ូលិស​បាន​ដឹក​សព​តាម​រថយន្ដទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ដ​ក្រាំងធ្នង់ប្រគល់​ឱ្យ​តា​ព្លុក​ចាត់ការ ។ លុះ​ប៉ុន្មាន​ម៉ោង ក្រោយមកទើប​មានការ​ភ្ញាក់ផ្អើល ដោយលោកតា​ព្លុក​បាន​រាយការណ៍​ប្រាប់​ឱ្យ​ប៉ូលិសទៅ​មើលដោយ​និយាយ​ថា គាត់​អត់​ចេះ​ដុតមនុស្ស​រស់​ទេដុត​បាន​តែ​ខ្មោច​ប៉ុណ្ណោះ ។ ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា ភ្លាម​ៗ​នោះប៉ូលិស​ខណ្ឌដង្កោ​បាន​ទៅ​ពិនិត្យ​មើលឃើញជនសង្ស័យ​ម្នាក់​នៅ​មាន​ដង្ហើមក៏​បាន​ដឹកតាម​រថយន្ដ​ទៅ​កាន់​មន្ទីរ​ពហុ​ព្យាបាល​សូ​ភ​ត្ដ្រា​ទាំង​យប់​ដើម្បី​សង្គ្រោះ ។ ក្រោយ​ពេល​ពេទ្យ ជួយ​សង្គ្រោះ​មក​ជន​នេះ​បានដឹង​ខ្លួនហើយមិន​ត្រឹមតែ​មិន​ស្លាប់​នោះ​ទេ អាច​ដើរ​បានតិច​ៗ និង​និយាយ​ក៏​បាន​ដែរ ដែល​ចាត់​ទុក​ថា សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ ។ ពេលនេះ​ប៉ូលិស​បាន​នាំ​យក​ទៅ​ឃុំខ្លួន​នៅ​ផ្នែក ព្រហ្មទណ្ឌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់​ ។