ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មានបន្ថែមពីខេត្ត​ព្រៃវែង ៖ ខ្មែរ​ស្លា.ប់​២​ បាត់​១​ បរទេសស្លា.ប់​២ រួច​ជីវិត​១ បាត់​១

10 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ​​យ៉ាង​ហោច​ណាស់​​មាន​មនុស្ស​ក្មេង​ចាស់​​៤​នាក់​បាន​ស្លា.ប់​បាត់​បង់​ជីវិត និង​២​នាក់​បាន​បាត់​ខ្លួន ខណៈ​ពេល​ជិះ​រថយន្ត​ឆ្លងកាត់​ទំនប់​បង្ហៀរ​ទឹក​មួយ​កន្លែង​ដែល​មាន​ជម្រៅ​ជាង​២​ម៉ែត្រ ហើយត្រូវ​​ខ្សែទឹក​ហូរ​នាំ​​ធ្លាក់​ចេញ​ពី​ខ្នង​​ទំនប់​លិច​បាត់​។ ​

ហេតុការ​ណ៍នេះ កើត​ឡើង​កាលពី​ចន្លោះ​​ម៉ោង​៧ទៅ​៨យប់​ថ្ងៃទី​​២៩ កញ្ញា ២០១៣ ចំណុច​ផ្លូវ​ទំនប់​បង្ហៀរ​ទឹក​ ស្ថិត​ក្នុង​ភូមិ​ស្នេហ៍

ខេត្ត​ព្រៃវែង ៖ ​​យ៉ាង​ហោច​ណាស់​​មាន​មនុស្ស​ក្មេង​ចាស់​​៤​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត និង​២​នាក់​បាន​បាត់​ខ្លួន ខណៈ​ពេល​ជិះ​រថយន្ត​ឆ្លងកាត់​ទំនប់​បង្ហៀរ​ទឹក​មួយ​កន្លែង​ដែល​មាន​ជម្រៅ​ជាង​២​ម៉ែត្រ ហើយត្រូវ​​ខ្សែទឹក​ហូរ​នាំ​​ធ្លាក់​ចេញ​ពី​ខ្នង​​ទំនប់​លិច​បាត់​។ ​

ហេតុការ​ណ៍នេះ កើត​ឡើង​កាលពី​ចន្លោះ​​ម៉ោង​៧ទៅ​៨យប់​ថ្ងៃទី​​២៩ កញ្ញា ២០១៣ ចំណុច​ផ្លូវ​ទំនប់​បង្ហៀរ​ទឹក​ ស្ថិត​ក្នុង​ភូមិ​ស្នេហ៍ ឃុំ​ធាយ ស្រុក​បាភ្នំ​ ​និង​បាន​ធ្វើ​​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​ឡើង​​​​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃទី​៣០ កញ្ញា ២០១៣ បន្ទាប់​ពី​មាន​អ្នក​នេសាទ​ជិះ​ទូក​ទៅប្រទះ​ឃើញ​បុរស​ជន​ជាតិ​បរទេស​ម្នាក់​នៅ​អណ្តែត​​តោង​ដើម​ប្រេង​ខ្យល់​កណ្តាល​ទឹក​តែ​ម្នាក់​ឯង និង​ខំស្រែក​ឡូងៗ​ឱ្យ​គេ​​ជួយ​ តែគ្មាន​នរណា​ម្នាក់ស្តាប់​បាន​​ទេ បន្ទាប់​មក​ក៏រាយ​ការណ៍​ទៅ​ប្រាប់​សមត្ថ​កិច្ច​ឱ្យ​មក​ជួយ​ស្រង់​បុរេស​​ជន​បរទេសនោះ​​ឡើង​មក​លើ​គោក ។

តាម​ការ​ឱ្យ​ដឹងពីសមត្ថ​កិច្ច​​​មុន​ដំបូង​គេនឹកស្មានថា ជន​បរទេស​ម្នាក់​នោះ​ជិះ​ទូក ហើយ​លិច​លង់​តែ​ម្នាក់​ឯង​នោះ​ទេ ​ព្រោះ​បុរស​ជន​បរទេស​​​ម្នាក់​នោះ​​មិន​ចេញ​ភាសា​អង់​គ្លេស​ទេ ហើយ​ខ្មែរ​ក៏​មិន​ចេះ​និយាយ​​​ស្តាប់​គ្នា​មិន​បាន​ ប៉ុន្តែ​ក្រោយ​មក​ស្រាប់​តែ​ប្រទះ​ឃើញ​សាកសព​ស្ត្រី​​ជន​ជាតិ​បរទេស​​ម្នាក់​​អណ្តែត​មក​ដល់​មាត់​ច្រាំង​ក្បែរ​​ផ្លូវ​ ក្រោយ​ពីស្រង់​រួច ក៏​ស្រាប់តែ​ឃើញ​សព​ក្មេង​​ប្រុស​២​នាក់​ទៀត ​អណ្តែត​មក​ដល់​ច្រាំងដែរ ទើបធ្វើ​ឱ្យ​មាន​ការ​​ជ្រួល​ច្របល់​ឡើង ។ តាម​រយៈ​​ការ​គូរ​រូប​បង្ហាញពីសំណាក់​បុរស​​ជាជន​បរទេស​ដែល​នៅ​រស់​​នោះ​ ទើប​ដឹង​ថា ពួកគេមាន​គ្នា​៧​នាក់ ជិះ​រថយន្ត​​ឆ្លង​កាត់​ទំនប់​បង្ហៀរ​ទឹក ហើយ​ត្រូវខ្សែ​ទឹក​ហូរ​នាំ​ធ្លាក់​ចេញ​ពី​ខ្នង​ទំនប់​ បណ្តាល​ឱ្យ​លិច​រថយន្ត​បាត់ ។

លោក​សេង សុភក្តិ ស្នងការ​​រង​នគរបាល​ខេត្ត​បាន​ឱ្យ​ដឹងថា តាម​រយៈ​ការ​ពិនិត្យ​សាកសព​ស្ត្រី​រង​គ្រោះ​២​នាក់ដែល​ស្លាប់​​បាត់​បង់​ជីវិត​ គឺជាជន​បរទេស ចំណែកឯ​ក្មេង​ប្រុស​២​នាក់​ដែល​ស្លាប់ដែរ​នោះ ជា​ជន​ជាតិ​ខ្មែរ​ ដោយឡែក​មនុស្ស​ដែល​បាត់​ខ្លួន​២​នាក់​ផ្សេង​ទៀត ម្នាក់​គឺ​អ្នក​បើក​បរ​រថយន្ត ​ជាជន​ជាតិ​ខ្មែរ ​និង​ម្នាក់​ទៀត​​​នៅ​មិន​ទាន់​ដឹងថា ជាជន​ជាតិ​ខ្មែរ ឬ​បរទេស​នៅ​ឡើយ​ទេ ហើយ​សមត្ថ​កិច្ច​​ក៏កំពុង​តែ​បន្ត​ការ​តាម​រក​ផង​ដែរ រីឯ​រថយន្ត​ដែល​ត្រូវខ្សែ​ទឹក​ហូរ​នាំ​លិចបាត់​នោះ​​ម៉ាកកាមរី​ឆ្លាម ពណ៌ស ពាក់ស្លាក​លេខភ្នំពេញ 2A-8239 ធ្វើដំណើរ​​​មក​​​ពី​​ទី​រួម​ស្រុក​បាភ្នំ ទិសដៅ​ឡើង​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ១១ សំដៅ​​ទី​ក្រុង​ព្រៃវែង ។

បើតាម​សេចក្តី​រាយ​ការ​ណ៍បាន​ឱ្យដឹងថា ជន​បរទស​ខាង​លើ​​មិន​ទាន់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ ហើយ​មកដល់​ពេល​នេះសមត្ថកិច្ច​កំពុង​ដុត​ដៃ​ជើង​ តាម​ស្វែង​រក​អ្នក​ដែល​បាត់​ខ្លួន​បន្ត​ទៀត ៕