ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ភាព​ទឹកជំនន់​​នៅ​ផ្សារ​ក្រចេះ​​នៅតែរងការ​ជន់​លិច​

10 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ទីប្រជុំ​ជនផ្សារ​ក្រចេះ​កំពុង​តែស្ថិត​ក្នុង​សភាព​ស្ងាត់ជ្រងំ​ ខណៈ​ដែល​ស្ថានភាព​ទឹកជំនន់​បានជន់​លិច​​ចំកណ្តាល​ខេត្ត​ ហើយ​អាជីវករ​លក់ទំនិញ​ និងសម្ភារ​ទាំង​ខាង​ក្នុង​ និងខាងក្រៅ​របង​ផ្សារ​ ត្រូវបានជម្លៀស​​មក​ដាក់​តាំង​លក់នៅ​ផ្លូវមាត់ទន្លេ​ដែល​មាន​រយៈ​ពេល​៥​ថ្ងៃ​មកហើយគិតមកដល់ថ្ងៃទី​២៨ កញ្ញា នេះ ។

តាមប្រភពបានឱ្យ​ដឹងថា ទោះបី​ជា​គេ​មើលឃើញថា ស្ថានភាពទឹកជំនន់គិតត្រឹមថ្ងៃទី​២៨​ កញ្ញា នេះ គឺ​មានស្ថានភាព​ស្រក​ចុះ​បន្តិច​ក្តី ក៏​ការជន់លិច​នៅទីប្រជុំ​ជន​ខេត្តក្រចេះ​ គឺនៅតែ​រងការ​ជន់លិច​ដដែល ដោយសារតែប្រព័ន្ធ​លូហូររំដោះ​ទឹក​យឺតពេក ។

ប្រធានមន្ទីរឧតុនិយមខេត្ត​បាន​ឱ្យ​ដឹងថា គិតត្រឹម​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃទី​​២៨ កញ្ញា នេះ កម្ពស់ទឹក​ជំនន់ទន្លេមេគង្គ​​ខេត្តក្រចេះ​គឺ​មាន​កម្ពស់​២២,​៦២ម៉ែត្រ​ ដែលកម្ពស់នេះ​គឺស្រកចុះ​ជាងថ្ងៃម្សិល​មិញ​ចំនួន​២មីលីម៉ែត្រ ។