ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ ៥នាក់​ ចូល​រាំ​ក្នុង​ក្លិប​វើល​ដាន់​ មាន​ទំនាស់​ត្រូវ​ក្រុម​សន្តិ​សុខ​ក្លិប​ដេញ​វាយ​របួស​ធ្ងន់​​ ២នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​ជន​ ៥នាក់​ ខណៈ​ចូល​រាំ​លេង​កម្សាន្ត​ក្នុង​ក្លិប​វើល​ដាន់​ មិន​ដឹង​ជា​មាន​ទំនាស់​អ្វី​ ក៏​ត្រូវ​ក្រុម​សន្តិ​សុខ​ក្នុង​ក្លិប​ ១ក្រុម​ មាន​គ្នា​ ៥ ទៅ​ ៦នាក់​ ប្រដាប់​ដោយ​ដំបង​ ដុំ​ថ្ម​ និង​ដប​ស្រា​ ដេញ​វាយ​តាំង​ពី​ផ្លូវ​លេខ​២៧១​ រហូត​ទៅដល់​ភូមិ​អូរ​បែក​ក្អម​ ក្រុម​ទី៣​ ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​​សែន​សុខ​ បណ្តាល​ឲ្យ​យុវ​ជន​ ២នាក់​ រង​របួស​ធ្ងន់​ដេក​ដួល​ក្នុង​ថ្លុក​ឈាម

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​ជន​ ៥នាក់​ ខណៈ​ចូល​រាំ​លេង​កម្សាន្ត​ក្នុង​ក្លិប​វើល​ដាន់​ មិន​ដឹង​ជា​មាន​ទំនាស់​អ្វី​ ក៏​ត្រូវ​ក្រុម​សន្តិ​សុខ​ក្នុង​ក្លិប​ ១ក្រុម​ មាន​គ្នា​ ៥ ទៅ​ ៦នាក់​ ប្រដាប់​ដោយ​ដំបង​ ដុំ​ថ្ម​ និង​ដប​ស្រា​ ដេញ​វាយ​តាំង​ពី​ផ្លូវ​លេខ​២៧១​ រហូត​ទៅដល់​ភូមិ​អូរ​បែក​ក្អម​ ក្រុម​ទី៣​ ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​​សែន​សុខ​ បណ្តាល​ឲ្យ​យុវ​ជន​ ២នាក់​ រង​របួស​ធ្ងន់​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​​ ដែល​ហេតុ​ការ​ណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១​ និង​ ១៥​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៥​ កញ្ញា​ ២០១៣​ នៅ​ចំណុច​ក្លិប​វើល​ដាន់​ ​នៅ​តាម​​បណ្តោយ​ផ្លូវ​លេខ​២៧១​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី៣​ ខណ្ឌ​ទួល​គោក​ ។

បន្ទាប់​ពី​មាន​ការ​ដេញ​វាយ​ពី​សំណាក់​ក្រុម​សន្តិ​សុខ​ក្លិប​ យុវ​ជន​ទាំង​​នោះ​ បាន​គេច​ចូល​ពួន​នៅ​កៀន​ផ្ទះ​របស់​​ប្រជា​ពល​រដ្ឋ​ និង​​​បាន​ស្រែក​ហៅ​ឲ្យ​គេ​ជួយ ទើប​ប្រជា​ពល​រដ្ឋ​ម្តុំ​នោះ​ចេញ​មក​ផ្អើល​ឆោ​ឡោ​​តែ​ម្តង​ ។ ក្រោយ​កើត​ហេតុ​ យុវ​ជន​រង​គ្រោះ​ទាំង​ ២នាក់​ ត្រូវ​​រថ​យន្ត​សាមុយ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ។

គួរ​បញ្ជាក់​ថា​ ករណី​ក្រុ​មសន្តិ​សុខ​ក្នុង​ក្លិប​វើល​ដាន់​ វាយ​ទៅ​លើ​យុវ​ជន​ដែល​ចូល​កម្សាន្ត​ក្នុង​ក្លិប​នេះ គឺ​តែ​ង​តែ​កើត​មាន​ជា​ញឹក​ញាប់​ ហើយ​​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​ ដូច​ជា​ពុំ​មាន​វិធាន​ការ​អ្វី​​ទាល់​តែ​សោះ​ ខណៈ​ដែល​ក្លិប​នេះ បើក​ដំណើរ​ការ​សម្រាប់​ការ​ចូល​លេង​សប្បាយ​ តែ​បែរ​ជា​ក្រុម​សន្តិ​សុខ​ក្លិប​តែង​តែ​ប្រើ​កម្លាំង​បាយ​វាយ​ទៅ​លើ​ភ្ញៀវ​ដែល​ចូល​កម្សាន្ត​ទៅ​វិញ​ បើ​ទោះ​ជា​មាន​បញ្ហា​ទំនាស់​អ្វី​ ក៏​មិន​គួរ​​​​វាយ​ឲ្យ​រង​របួស​ធ្ងន់​ដេក​ក្នុង​ថ្លុក​ឈាម​ដូច​ករណី​យុវ​ជន​ទាំង​ ២នាក់​ ខាង​លើ​នោះ​ឡើយ​ ៕