ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់រស់នៅ​ព្រៃភ្នំ​ធ្វើ​រូប​សំណាក​4​ខ្លួន​​មនុស្ស​ក្បាល​ឆ្កែ

10 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​​ម្នាក់​ បន្ទាប់ពី​លែង​លះ​ប្រពន្ធ​​​ ក៏​ចាក​ចេញ​ពី​ភូមិ​​​ស្រុកទៅរស់នៅ​​​​​តំបន់​​​ជួរ​ភ្នំ​​​ តែ​ម្នាក់​​​​ឯង​ ហើ​យ​បានកសាង​​រូប​សំណាក​​​ចំនួន​​៤​​​ ។ ​​ប៉ុន្តែ​​​​អ្វី​ដែល​​ធ្វើ​ឱ្យ​​​​​មាន​ចម្ងល់​នោះ គឺ​​​​​​​ក្នុង​ចំណោម​រូប​សំណាក់​​ទាំង​​​​អស់​​​ មាន​​​​រូប​សំណាក​​​​​តែ​មួយ​​​ទេ ជា​​​​បុរស​​​​​កសិករ​​​​​ពាក់​មួក​​ក្រវាត់​​​ក្រមា​​​​នៅ​ចង្កេះ​​​​​ និង​​​​​លី​ចប ។ ​​

ដោយ​ឡែក​​ រូប​​សំណាក​​​៣​​​​​ទៀត​ ​​មាន​ខ្លួន​​​ជា​មនុស្ស​​តែ​ក្បាល​ឆ្កែហើយ​ក្នុងចំណោម​​​​រូប​សំណាក​​​បីនោះ គឺ​​​​មាន​រូប​​​​​ជាស្ត្រី​​ម្នាក់​​ពកូន​ ដែល​រូប​​ស្ត្រី​នោះ គឺក្បាល​ឆ្កែ​ផង និង​ពស់​​វែកផង​​ ឯ​រូប​កូន​ដែល​ស្ត្រី​​​​​​​​នោះព​​ក៏​​​ក្បាល​ឆ្កែ​ដែរ ​ តែ​រូប​សំណាក​​ផ្សេង​​ទៀត​​​​ក្បាល​​ឆ្កែ​​​ តែ​ដៃ​កាន់​​​​ដំបង ។ ​

​បុរស​​​ដែល​បែក​​បាក់​គ្រួសារ​​​នេះ​ឈ្មោះ សាយ ​អុីម ​​អាយុ​៥២​ឆ្នាំ​  រស់នៅ​​​​ភូមិ​​​​​ដើម​ចំរៀក​​​​ឃុំ​ស្តេច​គង់​ខាង​​លិច ស្រុក​​​បន្ទាយ​​មាស ​។​​ អ្នក​ស្រុក​​​​​​​​កំពុង​តែ​ឆ្ងល់​​​​​ពី​​​​បុរស​​រូបនេះ​​ដែល​​​​ចំណាយ​​​ថវិកា​​​​​ជួល​គេ​​​​​​​ឆ្លាក់​រូប​​​​​សំណាក​​​នេះ ។ បើ​តាម​ឈ្មោះ​​​អ៊ុន ​​ទិត ជា​អ្នក​​​​​​​​ធ្វើ​​​​​រូប​សំណាក​​​​​នេះ​​និយាយ​​ថា​ ​រូប​សំណាក​​​មួយ​​​​​​ចំណាយ​​​អស់ទឹក​ប្រាក់​​​១លាន​​រៀល​​ ​ប៉ុន្តែ​​​​​ថ្មីៗ​​នេះ​បុរស​​​ឈ្មោះ ​​សាយ អុីម ​​លក់​​​ដី​បាន​​​លុយជាង​​​​៣ពាន់​​ដុល្លារ​ ។​​