ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំប្រឡង​ជាប់បាក់​ឌុបថ្មីៗ​ស្រាប់តែ​បាត់ខ្លួន​

11 ឆ្នាំ មុន

​ខេត្ត​បន្ទាយ​មានជ័យ ៖ ​នាង​ក្រមុំ​ម្នាក់​ដែល​ទើប​​ប្រឡង​ជាប់​សញ្ញា​បត្រ​​មធ្យ​ម​សិក្សា​​​ទុតិយ​​ភូមិ​ថ្មី​​ៗ​នេះ ស្រាប​់តែ​​បាត់​ដំណឹង​​ឈឹង​អស់​រយៈ​ពេល​៥​ថ្ងៃ​មក​ហើយ​ ខណៈ​ពេល​ចេញ​​ព​ី​ផ្ទះ​ ដោយ​ប្រាប់​ម្តាយ​ថា​ទៅ​ធ្វើ​វិញ្ញា​បន​បត្រ​​​​​​​​​ ​និង​ទៅផ្ត​ិ​តរូប​ថ​ត​ដើម្បី​​បញ្ជាក់​សញ្ញា​បត្រ​​ ​ចាប់​ពី​ពេល​​​នោះ​មក​នាង​ក៏​​​​បាត់​ខ្លួន​​​រហូត​​​​មក ​បើ​​​​​​​​​​​តាម​​​ឪពុក​ម្តាយ​​​​​​​​របស់​នាង​​ដែល​បាន​រៀប​រាប់​ឱ្យដឹង​កាលពី​​ថ្ងៃ​ទី​១៧ កញ្ញា ​នៅ​ក្នុង​ភូមិ​គោក​ព្នៅ

​ខេត្ត​បន្ទាយ​មានជ័យ ៖ ​នាង​ក្រមុំ​ម្នាក់​ដែល​ទើប​​ប្រឡង​ជាប់​សញ្ញា​បត្រ​​មធ្យ​ម​សិក្សា​​​ទុតិយ​​ភូមិ​ថ្មី​​ៗ​នេះ ស្រាប​់តែ​​បាត់​ដំណឹង​​ឈឹង​អស់​រយៈ​ពេល​៥​ថ្ងៃ​មក​ហើយ​ ខណៈ​ពេល​ចេញ​​ព​ី​ផ្ទះ​ ដោយ​ប្រាប់​ម្តាយ​ថា​ទៅ​ធ្វើ​វិញ្ញា​បន​បត្រ​​​​​​​​​ ​និង​ទៅផ្ត​ិ​តរូប​ថ​ត​ដើម្បី​​បញ្ជាក់​សញ្ញា​បត្រ​​ ​ចាប់​ពី​ពេល​​​នោះ​មក​នាង​ក៏​​​​បាត់​ខ្លួន​​​រហូត​​​​មក ​បើ​​​​​​​​​​​តាម​​​ឪពុក​ម្តាយ​​​​​​​​របស់​នាង​​ដែល​បាន​រៀប​រាប់​ឱ្យដឹង​កាលពី​​ថ្ងៃ​ទី​១៧ កញ្ញា ​នៅ​ក្នុង​ភូមិ​គោក​ព្នៅ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បុរី ។

​លោក​ឃួន អៀម អាយុ​៤២​ឆ្នាំ​ ដែល​ត្រូវ​ជា​ឪពុក​និង​អ្នក​ស្រី​​​លឹម ណារិន អាយុ​៤២​ឆ្នាំ ត្រូវ​ជា​ម្តាយ​ បាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌​មាន​​​​​​​​​​​​​​​​​​​នៅ​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា ​ថា កូនស្រី​​របស់​គាត់​ឈ្មោះ​​អុឹម ​រស្មី ​​អាយុ​១៨​ឆ្នាំ ​ទើ​ប​តែ​ប្រឡង​​​​​​ជាប់​សញ្ញា​បត្រ​ទុ​តិយ​ភូមិ​​​​កន្លង​ទៅថ្មី​ៗ​នេះ ។ មុន​ពេល​​នាង​បាត់​ខ្លួន​ នៅ​វេលា​ម៉ោង​៩​​ព្រឹក​​ថ្ងៃ​ទី​១៤ កញ្ញា នាង​​បាន​ប្រាប់​ពួកគាត់​ថា ទៅ​ធ្វើ​លិខិត​បញ្ជាក់​​​ពីសាលា​​​និង​ទៅ​បញ្ជាក់​សញ្ញា​បត្រ​នៅ​សាលា​ខេត្ត ដើម្បី​ដាក់​ពាក្យ​ប្រឡង​គ្រូ​ដោយ​ជិះ​ម៉ូតូ​​​១​គ្រឿង​​ម៉ា​កហុង​ដា​ឌ្រីម​ធុន​សេ​១២៥​ ស៊េរី​២០០៩ ពណ៌​ខ្មៅ ពាក់​​ស្លាក​លេខ​ប.​មាន​ជ័យ​ ១B-៤០៦៥ ។ ​ចាប់​ពី​​​​ចេញ​ពី​ផ្ទះ​​​​រហូត​ដល​់​ម៉ោង​៥ល្ងាច​​ មិន​ឃើញ​​នាង​​វិល​ត្រឡប់​មក​ផ្ទះ​វិញ​សោះ ទើបពួកគាត់​នាំ​គ្នា​ដើរ​រក​រួម​ទាំង​អ្នក​ជិត​ខាង​ផង​ដែរ ​តែរហូត​មក​ទល​់​ពេល​នេះ​មា​ន​រយៈ​ពេល​៤​ថ្ងៃ​៣​​យប់​គិត​ត្រឹម​​ថ្ងៃ​ទី​១៧ កញ្ញា មក​ ​នៅ​តែ​រក​មិន​​ឃើញ​​​ស្រមោល​នាង និង​មិន​ឃើញ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទាល់​តែសោះ ​​ម​ិន​​​ដឹង​ជានាង​ទៅទី​ណា​នោះ​ទេ ។

​លោក​ឃួន អៀម ​ជា​​ឪពុក​បាន​បញ្ជាក់​ប្រាប់​​កោះ​សន្តិ​ភាព​ទៀត​ថា​ នៅ​ថ្ងៃ​ទី​១៦ កញ្ញា ​កូន​ស្រី​​​​របស់​គាត់​​បាន​ទូរ​ស័ព្ទ​មក​ប្រាប់ថាឱ្យ​វេ​រ​លុយ​តាម​វីង​​ចំនួន​១០​ដុល្លារ ដោយ​និយាយថា នាង​បាន​​ការ​ងារ​ធ្វើ​​នៅ​ខេត្ត​សៀម​រាប​ហើយ ។ ពេល​នោះ​ដោយ​ពួកគាត់​និង​ឪពុក​មា ព្រម​​ទាំង​នគរ​បាល​ប៉ុស្តិ៍​ជួួ​យ​​ដើរ​រក​ដល់​ស្រុក​ក្រឡាញ់​​រវល់​តែ​រក​កន្លែង​ដើម្បី​វេ​រលុយ​​ ស្រាប់​តែ​​​នាង​និយាយ​ថាយូរ​ណាស់​ក៏​បិទ​​ទូរ​ស័ព្ទ​​​​ដៃ​ទៅ​វិញ ។ នៅ​ល្ងាច​ថ្ងៃ​​ដដែល​នោះដែរ ​មាន​គេ​អ្នកស្គាល់​​បាន​ឃើញ​កូន​ស្រី​របស់​គាត់​​ជិះ​ម៉ូតូ​​ជាមួយ​មនុស្ស​ម្នាក់​នៅ​ទីរួម​ខេត្ត​សៀម​រាប ។ ​បើ​និយាយ​ទាក់​ទង​ជា​មួយ​នាង​ គឺនាង​មិន​និយាយ​​ច្រើន​ទេ​​គឺបាន​តែ​​២ម៉ាត់​​​ប៉ុណ្ណោះ​ក៏​បិទ​​ទូរ​ស័ព្ទ​ទៅ ។ ឪពុក​​​របស់​នាង​​បន្ត​ថា ​ការជួប​នោះ​កូនស្រី​របស់គាត់​បាន​​និយាយថា ធ្វើ​ការ​ងារ​មួយ​កន្លែង​ ដោយមិន​បញ្ជាក់​ទី​កន្លែង​ណា​នោះ​ទេ នៅ​ខេត្ត​សៀម​រាប​​​​​នោះ ដោយគ្រាន់​​តែ​នាង​និយាយ​​​ប្រាប់​យ៉ាង​ខ្លី​ថា នៅ​ធ្វើ​ការ​ខាង​​គណ​នេយ្យ​បូក​សរុប​លុយ​ ។ តែ​បើ​មិត្ត​នាង​ម្នាក់​នៅ​ភ្នំពេញ​ដែល​បាន​ទូរ​ស័ព្ទ​ជួប​នាង​ គឺមាន​ម​នុស្ស​និយាយ​ជំនួស​ថា នាង​ជា​អ្នក​ដើរ​ចាក់​សោ​បន្ទប់​ទៅ​វិញ​ មិន​ដឹង​ថាបន្ទប់​ផ្ទះ​​សំណាក់​​ឬក៏​សណ្ឋាគារ​ឡើយ​ ។

ទាក់​ទងនឹង​ការ​បាត់​កូន​ស្រី​នេះ លោក​​និង​អ្នកស្រី​ក៏​ដូចជា​សាច់ញាតិ​របស់​នាង​​​​​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ទោះ​បី​ជា​កូន​​នៅ ខេត្ត​សៀម​​​រាប​មែន​ ពួកគាត់​​ចង់​ជួប​ឱ្យ​ដឹង​ថា ​តើ​កូន​មានការ​ងារ​ធ្វើ​និង​មាន​សេចក្តី​​សុខសាន្ត​ឬ​យ៉ាងណាតែ​ប៉ុណ្ណឹង​ ពួកគាត់​អស់​ចិត្ត​ហើយ តែ​ប្រសិន​បើ​កូន​មាន​មិត្ត​​ភក្តិ​ប្រុស​រហូត​ដល់​​​ជ្រុល​​​​ជ្រួស​ក៏​ពួក​គាត់​មិន​ស្តី​បន្ទោស​ដែរ គឺ​​​សុំ​​ឱ្យ​តែ​នាំ​គេ​មក​​ជួប​​​​ ពួកគាត់​​នឹង​រៀប​ចំ​ផ្សំ​ផ្គុំរៀប​ការ​​ឱ្យ​សម​ស្រប​តាម​ប្រពៃណី ។
លោកឃួន អៀម ​ជា​ឪពុក​បាននិយាយ​ទៅ​កាន់​​កូន​ស្រី​តាម​រយៈ​ការផ្សាយ​​របស់​​កោះ​សន្តិ​ភាព​​ថា ​​កូន​បានដឹង​ហើយ​សព្វ​​ថ្ងៃ​នេះ​ ​ម្តាយ​របស់​កូន​​​មាន​ជំងឺ​​ប្រចាំកាយរាល់​យប់​ គាត់ដេក​យំ​ដោយ​នឹក​កូន​​ ព្រោះ​កូន​​គឺជា​​កូន​ស្រី​​តែ​ម្នាក់​គត់​របស់​ឪពុក ។ ចំណែក​លោក​តា លោក​យាយ​​ក៏​នឹក​កូន​ខ្លាំង​ណាស់ដែរ ។ បើ​កូន​​​បាន​ឮ​បានដឹង​ហើយ​ សូម​កូន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​មក ឪពុក​​ម្តាយ​​រង់​ចាំ​មើល​តែ​ផ្លូវ​​កូន​គ្រប់​វិនាទី​ ៕