ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ល្មើស​ព្រៃ​ឈើ​កាន់​តែ​កើន​ឡើង រ​ថ​យន្ត​ពាក់​ស្លាក​លេខ​ខេមរៈ​ភូមិន្ទ​ជាប់​អន្ទាក់​សមត្ថ​កិច្ច​ខេត្ត​កំពង់​ធំ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ​៖ ប​ច្ចុ​ប្បន្ន​នេះ ​បទ​ល្មើស​ការ​ដឹក​ជញ្ជូន​ឈើ​គ្រញូង ​ការ​ជួញដូ​រ ការ​ស្តុក​ទុក​ និង​ការ​ធ្វើ​ចរា​ចរណ៍​ឆ្លង​កាត់​ខេត្ត​កំពង់​ធំ ​នៅ​តែ​មាន​ភាព​អា​ណា​ធិប​តេយ្យ ​និង​ធ្វើ​សកម្ម​ភាព​ដូច​គោ​ហ្វូង ​ជាក់​ស្តែង ​កាល​ពី​វេលាម៉ោ​ង ​១១ ​និង​ ៣០​នាទី​ ព្រឹក​ថ្ងៃទី​១៧ ​កញ្ញា​ ២០១៣​ នេះ ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សន្ទុក​ សហ​ការ​ជា​មួយ​និង​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ស្ទឹង​សែន​ បាន​ស្ទាក់​ចាប់​រថ​យន្ត​នី​សាន់​ណា​វ៉ារ៉ា ​ពណ៌​ស ​១​គ្រឿង ​ដែល​មាន​ពាក់​ស្លាក​លេខ​ ខេមរៈ​ភូមិន្ទ​ 02-​2-4183 ​ដឹក​ឈើ​គ្រញូង​ពេញ​ក្នុង​រថ​យន្ត​

ខេត្ត​កំពង់​ធំ ​៖ ប​ច្ចុ​ប្បន្ន​នេះ ​បទ​ល្មើស​ការ​ដឹក​ជញ្ជូន​ឈើ​គ្រញូង ​ការ​ជួញដូ​រ ការ​ស្តុក​ទុក​ និង​ការ​ធ្វើ​ចរា​ចរណ៍​ឆ្លង​កាត់​ខេត្ត​កំពង់​ធំ ​នៅ​តែ​មាន​ភាព​អា​ណា​ធិប​តេយ្យ ​និង​ធ្វើ​សកម្ម​ភាព​ដូច​គោ​ហ្វូង ​ជាក់​ស្តែង ​កាល​ពី​វេលាម៉ោ​ង ​១១ ​និង​ ៣០​នាទី​ ព្រឹក​​ថ្ងៃទី​១៧ ​កញ្ញា​ ២០១៣​ នេះ ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សន្ទុក​ សហ​ការ​ជា​មួយ​និង​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ស្ទឹង​សែន​ បាន​ស្ទាក់​ចាប់​រថ​យន្ត​នី​សាន់​ណា​វ៉ារ៉ា ​ពណ៌​ស ​១​គ្រឿង ​ដែល​មាន​ពាក់​ស្លាក​លេខ​ ខេមរៈ​ភូមិន្ទ​ 02-​2-4183 ​ដឹក​ឈើ​គ្រញូង​ពេញ​ក្នុង​រថ​យន្ត​ នៅ​ចំណុច​មុខ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ ។

លោក​វរៈ​សេនីយ៍​ត្រី ​ស្រី ​សំណាង ​មេ​បញ្ចា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សន្ទុក ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ពី ​លោក​វរៈ​សេនីយ៍​ត្រី ​ហែម ​សំអាង ​មេ​បញ្ចា​ការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ស្ទឹង​សែន​ ថា​ មាន​រថ​យន្ត ​១​គ្រឿង ​ដែល​មាន​ពាក់​ស្លាក​លេខ ​ខេមរៈ​ភូមិន្ទ​ 02-2​-4183 ​ដឹក​ឈើ​គ្រញូង​ឆ្លង​កាត់​ខេត្ត​កំពង់​ធំ ​ហួស​ទៅ​ដល់​ទឹក​ដី​ស្រុក​សន្ទុក​ហើយ​ ពេល​នោះ ​រូប​លោក​បាន​​ដាក់​បារាស​ត្រួត​ពិនិត្យ និ​ង​ ឃាត់​នាំ​យក​មក​រក្សា​ទុក​នៅ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក ​ជា​មួយ​និង​តៃ​កុង​ឡាន​ម្នាក់ ​និង​ព្រូ​ឡាន​ម្នាក់ ​។

ប៉ុន្តែ​ ដោយ​សារ​តែ​អ្នក​បើក​បរ​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​អង្គ​រក្ស​នោះ​ ក្រែង​មាន​អាវុធ​នៅ​ជាប់​ខ្លួន ​ម្យ៉ាង​ទៀត​ដោយ​សារ​រថ​យន្ត​ជាប់​សោរ ​និង​កញ្ចក់​ពណ៌​ខ្មៅ​មើល​មិន​ឃើញ​ខាង​ក្នុង​នោះ ហើ​យ​រូប​លោក​ក៏​ជាប់​រវល់​ ក៏​ឲ្យ​កូន​ចៅ​លោក​នាំ​ជន​សង្ស័យ​ទៅ​សាក​សួរ ​ស្រាប់​តែ​ក្រោយ​មក​ជន​សង្ស័យ​ប្រើ​ល្បិច​ថា ​ទៅ​នោម​ រួច​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​បាត់​តែ​ម្តង ​។

លោក​វរៈ​សេនីយ៍​ត្រី ​ស្រី ​សំណាង បាន​ទទួល​កំហុស​ថា ​នេះ​ជា​ការ​ធ្វេស​ប្រហែស​របស់​សមត្ថ​កិច្ច​ លោក​សូម​ស្បថ​ថា ​លោក​មិន​មាន​គំនិត​ដោះ​លែង​ជន​សង្ស័យ​ឲ្យ​រត់​រួច​នោះ​ទេ ​លោក​បាន​ឲ្យ​កម្លាំង​ដេញ​តាម​ដែរ​ តែ​តាម​មិន​ទាន់ ​។

ចំណែក​ប្រជា​ពល​រដ្ឋ​ បាន​ធ្វើ​ការ​រិះ​គន់​ថា ​ជន​ល្មើស​ទាំង​ ២​នាក់ ​នោះ​ ប្រហែល​ជា​ចេះ​បំបាំង​ខ្លួន​ទើប​បាត់​ស្រមោល​ឈឹង​ ដោយ​មិន​ដឹង​មូល​ហេតុ ​ខណៈ​ពេល​ដែល​ចាប់​យក​មក​ដាក់​នៅ​ក្នុង​ការិ​យា​ល័យ​ហើយ​នោះ ។​

គួរ​បញ្ជាក់​ថា ​រថ​យន្ត ​និង​ឈើ​គ្រញូង ​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​សមត្ថ​កិច្ច​ជំនាញ​មេ​ព្រៃ​ នៃ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ថ្ម​ ធ្វើ​ការ​វាស់​វែង​មាន​ចំនួន ​៦៨​ដុំ​ ស្មើ​នឹង ​១,៤៥៨​ម៉ែត្រ​គូប ​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ ​៕​