ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពោះម៉ាយ​ម្នាក់​វាយ​កូនប្រុស​អាយុ​២​ឆ្នាំ​ជ្រុលដៃ តូចចិត្តរ​ត់ទៅ​ចង​.​ក​សម្លា.ប់​ខ្លួន

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ពោះម៉ាយ​វ័យក្មេង​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃា.ត ក្រោយ​ពី​បាន​វាយ​កូន​អាយុ​២​ឆ្នាំ​រួច និង​តូចចិត្ត​មានជីវិត​ក្រីក្រ ដោយ​ប្រពន្ធ​ចុះ​ចោល ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៣ កញ្ញា ២០១៥ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ខេត្តកំពង់ឆ្នាំង ៖ បុរស​ពោះម៉ាយ​វ័យក្មេង​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត ក្រោយ​ពី​បាន​វាយ​កូន​អាយុ​២​ឆ្នាំ​រួច និង​តូចចិត្ត​មានជីវិត​ក្រីក្រ ដោយ​ប្រពន្ធ​ចុះ​ចោល ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៣ កញ្ញា ២០១៥ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ប្រភព​បានឱ្យ​ដឹង​ថា បុរស​ធ្វើ​អត្តឃាត​ឈ្មោះ​ម៉េ​ង សុខ​គា អាយុ​២៧​ឆ្នាំ ជា​កម្មករ​សំណង់ (​គ្មាន​ផ្ទះសម្បែង​ទេ​) ស្នាក់​នៅផ្ទះ​ម្តាយ​ធំ​ក្នុងភូមិ​កើតហេតុ​ខាងលើ មាន​ប្រពន្ធ​ឈ្មោះ​ដា បាន​ចុះ​ចោល​ជិត​១​ឆ្នាំ​មក​ហើយ មានកូន​២​នាក់ កូនស្រី​បង​អាយុ​៤​ឆ្នាំ (​ម្តាយ​យក​​ទៅ​ជាមួយ​) និង​កូនប្រុស​ពៅ​អាយុ​២​ឆ្នាំ រស់នៅ​ជាមួយ​ក្នុង​ភាព​ក្រីក្រ និង​បាន​អ្នក​ជិតខាង​ជួយ​ចិញ្ចឹម ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​ពោះម៉ាយ​រូប​នេះ​បាន​ផឹកស្រា​ថ្នាំ​ជាមួយ​មិត្តភក្តិ​៣​នាក់ ក្នុង​ពេល​ព្រលប់​ៗ ពេល​នោះ​ដែរ​កូនប្រុស​តូច​នោះ​ឈឺ​បាន​អ្នក​ជិតខាង​ជួយ​កោសខ្យល់​ឱ្យ ។ បន្ទាប់​មក​បុរស​ជា​ឪពុក​បាន​ទិញ​ថ្នាំ​បញ្ច្រក​កូន កូន​យំ​ក៏​បាន​វាយ​កូន​ជ្រុលដៃ​បន្តិច  បណ្តាល​ឱ្យ​បែក​មាត់​ចេញ​ឈាម  រួច​បាន​យក​លុយ​២​ម៉ឺន​រៀល​ប្រគល់​ឱ្យ​ស្ត្រី​រស់នៅ​ជិតខាង​ម្នាក់ ដោយ​ផ្តាំ​ថា ជួយ​យក​កូន​ខ្ញុំ​ទៅ​ព្យាបាល​ផង ហើយ​ក៏​ត្រឡប់​មក​ផឹក​ជាមួយ​មិត្តភក្តិ​វិញ​។

ក្នុង​ពេល​ផឹក បុរស​រូប​នេះ​បាន​ផ្តែផ្តាំ​មិត្តភក្តិ​ថា សូម​ជួយ​មើល​កូន​ឱ្យ​គ្នា​ផង​ពេល​អត់​ពី​គ្នា​ទៅ ហើយដោយ​សារ​តូចចិត្ត​វាយ​កូន​ជ្រុលដៃ រូបគេ​ក៏​បាន​យក​កន្ត្រៃ​ធំ​មួយ​មក​ចាក់​កដៃ​ខាងស្តាំ​របស់​ខ្លួន​បង្ហូរឈាម  ហើយ​ពេល​នោះ​មិត្តភក្តិ ក៏​បាន​ឃាត់ និង​ស្តី​បន្ទោស​​ឱ្យ​តិច​តូច ។

បន្ទាប់​មក​រូបគេ ក៏​បាន​យំ​ហើយ​រត់ឡើង​ចូល​ក្នុង​ខ្ទម​ដែល​ខ្លួន​ស្នាក់​នៅ​ហើយ​បិទទ្វារ​ជិត ដោយ​បាត់​យូរ​ពេក មិត្តភក្តិ​គេ​ក៏​បាន​ទៅ​រុញ​ទ្វារ​ហៅ ក៏​ស្រាប់តែ​ឃើញ​គេ​ចង​.​ក និង​ខ្សែ​អង្រឹង​ជាប់​ជាមួយ​មេដំបូល​ខ្ទម ។ ពេល​នោះ​មិត្ត​ភ័​ក្រ និង​អ្នក​ជិតខាង​ឆោឡោ​ឡើង ហើយ​នាំ​គ្នា​កាត់​ខ្សែ​អង្រឹង​ទម្លាក់​មក​ក្រោយ បំណង​យក​គេ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​រូបគេ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព