ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូ​វ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ព្រឹក​នេះនៅ​តែ​ជន់​លិច​ បន្ទាប់ពី​ភ្លៀង​មួយ​មេ​ធំ​កាល​ពី​ល្ងាចមិញ

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​តែ​ជន​លិច​​នៅ​ឡើយ​ បន្ទាប់​ពី​ភ្លៀង​មួយ​មេ​ធំ​កាល​ពី​ល្ងាច​មិញ​ធ្វើ​ឱ្យ​រាជ​ធានី​ភ្នំពេញ​ពោ​រ​ពេញ​ដោយ​ទឹក​លិច

រាជ​ធានី​ភ្នំពេញ​៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​តែ​ជន់​លិច​​នៅ​ឡើយ​ បន្ទាប់​ពី​ភ្លៀង​មួយ​មេ​ធំ​កាល​ពី​ល្ងាច​មិញ​ធ្វើ​ឱ្យ​រាជ​ធានី​ភ្នំពេញ​ពោ​រ​ពេញ​ដោយ​ទឹក​លិច​ផ្លូវ​ និង​លំនៅ​ឋាន​ និង​ធ្វើ​ឱ្យ​កក​ស្ទះ​ចរាចរណ៍​តាម​ផ្លូវ​​មួយ​ចំនួន​ មិន​តែ​ប៉ុណ្ណោះ​បាន​ធ្វើ​ឱ្យ​រថ​យន្ត និង​ម៉ូតូជា​ច្រើន​គ្រឿង​​រលត់​ម៉ាស៊ីន​ផង​ដែរ​។

សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា ព្រឹក​ថ្ងៃ​ទី​២ សីហា នេះ​ គេ​សង្កេត​ឃើញ​តំបន់​មួយ​ចំនួន​នៅ​លិច​ទឹក​នៅ​ឡើយ​ ដូច​ជា​ម្តុំ​រោង​ចក្រ​LA ភូមិ​ស្លែង​រលើង ​មុខ​សាលា​ណត​ប្រ៊ីត​ ​​ផ្លូវ​៥២៨ អតីត​ស៊ីម៉ាក់​ និង​កន្លែង​ពន្ធ​ដាខណ្ឌ​ទួល​គោក​ រួម​ទាំង​ភូមិ​គ្រឹះ​មួយ​ចំនួន​ទៀត​ ដែល​កន្លែង​ខ្លះ​នៅ​លិច​ត្រឹម​ជង្គង់ និង​កន្លែង​ខ្លះ​លើ​ជង្គង់​នៅឡើយ ទន្ទឹម​នោះ​គេ​ឃើញ​ស្លាក​លេខ​រថយន្ត​ជ្រុះ​អណ្តែត​តាម​ទឹក​លិច​ តែ​គេ​មិន​ដឹង​ថា ជា​រថយន្ត​ម៉ាក​អ្វី​ទេ គ្រាន់តែ​ដឹង​ថា មាន​លេខ​ភ្នំពេញ២AA៦០៧១ ​​អណ្តែត​នៅ​ម្តុំ​​ផ្លូវ​៥២៨ អតីត​ស៊ីម៉ាក់​ ហើយ​ត្រូវ​បាន​គេ​រើស​ទុក​ក្រែង​មាន​ម្ចាស់​មក​រក។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹក​នេះ​នៅ​តាម​កន្លែង​ជួស​ជុល​រថយន្ត និង​ម៉ូតូ​គេ​សង្កេត​ឃើញមាន​ប្រជា​ពលរដ្ឋ​ប្រជ្រៀត​គ្នា​យក​រថយន្ត និង​ម៉ូតូ​ទៅ​ប្តូរ​ប្រេង​ម៉ាស៊ីន ឬជួស​ជុល​ បន្ទាប់​ពី​ជិះកាត់​ភ្លៀង​លិច​កាល​ពីល្ងាច​មិញ​៕