ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ពានមិត្តភាពកម្ពុជា-ចិន​សេកុង ត្រូវបានក្រុមហ៊ុន សៀង ហៃ គ្រុប ចុះត្រួតពិនិត្យ ខណៈកំពុង​ប្រឈម​​ប្រេះ​ស្រាំ

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​តាម​រយៈ​គេហទំព័រ​កោះសន្តិភាព ជុំវិញ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​សេ​កុង​ស្ទឹង​ត្រែង កំពុង​រង​នូវ​​ការ​គំរាម និង​ប្រេះស្រាំ​ពី​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ឆ្លងកាត់​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ២០១៥ នេះ ក្រុមហ៊ុន​ចិន​សៀង ហៃ

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​តាម​រយៈ​គេហទំព័រ​កោះសន្តិភាព ជុំវិញ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​សេ​កុង​ស្ទឹង​ត្រែង កំពុង​រង​នូវ​​ការ​គំរាម និង​ប្រេះស្រាំ​ពី​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ឆ្លងកាត់​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ២០១៥ នេះ ក្រុមហ៊ុន​ចិន​សៀង ហៃ គ្រុប រួម​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​នៅ​ចំណុច​ដែល​ប្រេះស្រាំ​សសរ​ស្តំ​ទ្រ​ទម្ងន់​នៅ ចំ​ពាក់​​កណ្តាល​ស្ពាន  ។

ខណៈ​ចុះ​ត្រួតពិនិត្យ​របស់​អ្នកជំនាញ​នៃ​ក្រុមហ៊ុន សៀង ហៃ គ្រុប ត្រង់​ចំណុច​សសរ​ស្តំ​ប្រេះស្រាំ​នោះ គេ​មិន​ទាន់​សន្និដ្ឋាន​ថា​យ៉ាង​ដូចម្តេច​ទេ គ្រាន់តែ​ទៅ​គាស់កកាយ​ត្រង់​ចំណុច​សសរ​ស្តំ​ប្រេះស្រាំ​មើល​ប៉ុណ្ណោះ ។

លោក សរ គឹ​ម​ណាត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្ត​បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា នេះ ថា ការ​ចុះ​ត្រួត​ពិនិត្យ​នេះ មិន​មានការ​សន្និដ្ឋាន​ថា មានការ​ប្រេះស្រាំ ឬ​យ៉ាងម៉េច​ទេ គ្រាន់តែ​ធ្វើ​របាយការណ៍​ជូន​ក្រសួង​សា​ម៉ី និង​រង់ចាំ​ក្រុម​មន្ត្រី​ក្រសួង​របស់​លោក​មក​ដល់​នៅ​រសៀល​ថ្ងៃ​ទី​២៦ ឧសភា ថ្ងៃ​ដដែល​នេះ ទើប​គេ​ហ៊ាន​សន្និដ្ឋាន​ថា យ៉ាងដូចម្តេច​។

ស្រប​ពេល​បុគ្គលិក​ក្រុមហ៊ុន សៀង ហៃ គ្រុប ចុះ​មក​ត្រួតពិនិត្យ​បាន​រារាំង​ក្រុម​អ្នក​សារព័ត៌មាន​មិន​ឱ្យ​ផ្តិត​យក​រូបភាព និង​បម្រុង​ឆក់​​យក​កាមេរ៉ា​ពី​អ្នក​សារព័ត៌មាន​ទៀត ហាក់បីដូចជា​មិន​ចង់ឱ្យ​បញ្ចេញ​រូបភាព​នោះ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព