ដួងជតារាសីក្នុងឆ្នាំខាល (ខ្លា)
ដោយ ៖ អប្សរា
ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១០ ម៉ោង ១៤:៣១
គេហទំព័របរទេស
.
ក្នុងឆ្នាំថ្មីនៃចន្ទគតិរបស់ជនជាតិចិននឹង ស្ថិតនៅលើអំឡុងឆ្នាំទាំង១២ ផ្ដើមចេញពី ឆ្នាំជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច និងកុរ ហើយសំរាប់ឆ្នាំនេះឆ្នាំខាល ចាប់ផ្ដើមនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១០ រហូត ទៅដល់ថ្ងៃទី៥កុម្ភៈ ឆ្នាំ២០១១ ។ សំរាប់ ទារកដែលកើតក្នុងរយៈពេលនេះ គឺមាន ជោគជតាអ្នកកើតក្នុងឆ្នាំខាល (ខ្លា) ។មិនទាន់ដឹងថា ជោគជតារាសីមានស្ថាន ភាពបែបណាឡើយ ប៉ុន្ដែជនជាតិចិនក្នុង អំឡុងពេលផ្ដើមនៃឆ្នាំថ្មីនេះ តែងមានការ ប្រុងប្រយ័ត្ន ទាំងការសន្ទា និងទង្វើផ្សេងៗ របស់ខ្លួន ដើម្បីការពារការមានវិបត្ដិដែល អាចកើតមានឡើង ។ ក្នុងអំឡុងពេលចូល ឆ្នាំថ្មីរបស់ជនជាតិចិននេះ គ្រូចិនសែបានធ្វើ ការទស្សន៍ទាយ ស្របទៅតាមប្រតិទិនឆ្នាំ ២០១០ គឺ ៖
*ឆ្នាំមមី មមែ និងរោង មានលាភ សំណាងនៅក្នុងឆ្នាំខាល
កាសែត World Journal ជាភាសាចិន បានផ្សព្វផ្សាយការព្យាករណ៍របស់បណ្ដាគ្រូ ចិនសែថា រាសីឆ្នាំកំណើតដែលត្រូវនឹងឆ្នាំ ខាល គឺអ្នកដែលមានរាសីកំណើតឆ្នាំមមី មមែ និងរោង ខណៈដែលឆ្នាំខាល វក កុរ និងម្សាញ់ មានលក្ខណៈប្រឈមមុខ ។លោកម៉ាក លីងលីង គ្រូចិនសែជំនាញ ផ្នែកហុងស៊ុយជនជាតិហុងកុង បានទស្សន៍ ទាយថា អ្នកដែលកើតក្នុងឆ្នាំមមី និងមមែ នឹងមានសំណាងល្អ ប៉ុន្ដែមិនត្រូវធ្វើអ្វីដោយ មានភាពប្រញាប់ប្រញាល់ ។ ចំណែកអ្នក កើតក្នុងឆ្នាំរោងនឹងមានមនុស្សទទួលស្គាល់ តាមប្រក្រតី ប៉ុន្ដែមិនត្រូវរំពឹងថា នឹងមាន សំណាងធ្លាក់មកលើ ឬលាភសំណាងអណ្ដែត ត្រសែតមករកឡើយ ខណៈដែលមនុស្សកើត ក្នុងឆ្នាំខាល និងវក ជោគជតារាសីក្នុងឆ្នាំ*នេះមានការឡើង-ចុះជារឿយៗ ។ សំរាប់ អ្នកដែលកើតក្នុងឆ្នាំវក និងកុរ មានឱកាស ល្អក្នុងការរកចំណូលនៅផ្លូវឆ្ងាយ ។ ចំពោះ អ្នកដែលកើតក្នុងឆ្នាំម្សាញ់អាចគ្មានលាភ សំណាង ។
លោកម៉ាក លីងលីង បានបន្ដទៀតថា ចំពោះអ្នកដែលកើតក្នុងឆ្នាំថោះ នឹងបានការ ទទួលឧបត្ថម្ភពីបុរសអ្នកមានស្ដុកស្ដម្ភ និង អាចទទួលការណែនាំផ្នែកហិរញវត្ថុពីអ្នក មានវ័យចំណាស់ ។ ដោយឡែក អ្នកដែល កើតក្នុងឆ្នាំរកាមិនត្រូវមានសង្ឃឹមខ្ពស់ក្នុង ការវិនិយោគទុន គួរតែមានការពេញចិត្ដលើ ប្រាក់ចំណូលទាបទើបជាការល្អ ។ នៅក្នុងឆ្នាំ ខាលនេះ មនុស្សដែលកើតក្នុងឆ្នាំចនឹងមាន ឱកាសវិនិយោគទុនផ្ទាល់ខ្លួន ច្រើនជាងការ វិនិយោគទុនជារួម និងចំពោះអ្នកដែលកើត ឆ្នាំឆ្លូវ រមែងមានទំនាញពីជោគជតានៃក្ដី ស្រលាញ់នឹងបានជួបដៃគូអាពាហ៍ពិពាហ៍សមតាមបំណង ។
*ឆ្នាំខាល វក កុរ និងម្សាញ់ ត្រូវមាន ការគិតគូរឱ្យបានដិតដល់មុននឹងធ្វើអ្វីមួយ
លោកលី មូញជូ បានព្យាករណ៍ថា មនុស្ស ដែលកើតនៅក្នុងឆ្នាំខាល និងវក អាចជួប រឿងស្មុគស្មាញ និងភាពមិនប្រាកដប្រជា មានការឡើង-ចុះក្នុងឆ្នាំនេះ និងសូមណែនាំ ថា មុននឹងធ្វើអ្វីមួយគួរពិចារណា ពិគ្រោះជា មួយអ្នកផ្សេង ។ ចំពោះអ្នកកើតក្នុងឆ្នាំកុរ គួរប្រយ័ត្នប្រយែងលើគូសត្រូវ និងចាប់ អារម្មណ៍ថែរក្សាសុខភាពរបស់ខ្លួនផង ។ដោយឡែកលោកលី ជៀនជុន អ្នក ជំនាញផ្នែកហុងស៊ុយ បានទស្សន៍ទាយថា មនុស្សដែលកើតក្នុងឆ្នាំកុរ (ជ្រូក) ត្រូវប្រុង ប្រយ័ត្នលើឧប្បត្ដិហេតុក្នុងឆ្នាំខាល (ខ្លា) ស្របពេលជាមួយគ្នានេះក៏បានទទួលការជួយ ឧបត្ថម្ភដោយនឹកស្មានមិនដល់ (សុបិនក្លាយ ជាការពិត) និងបានណែនាំថា អ្នកដែលកើត ក្នុងឆ្នាំខាល និងវក មិនគួរកិបកេងប្រាក់ ចំណេញនៅឆ្នាំនេះឡើយ។