រាជធានីភ្នំពេញ ៖ បុរសជនជាតិអាមេរិកាំងម្នាក់ ត្រូវជនមិនស្គាល់មុខវាយសម្លាប់ រួចរុំក្រណាត់យកសពទៅប្លុងចោលនៅក្នុងគំនរសំរាម ក្បែររបងវិទ្យាល័យជាស៊ីមឈូកវ៉ា ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី០៩ កក្កដា ស្ថិតក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
សពបុរសខាងលើឈ្មោះGLENN WILLIAM BRYAN អាយុ៤៤ឆ្នាំ ជាជនជាតិអាមេកាំង ។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ ឃើញមានស្នាមរបួសនៅត្រង់ក្បាល ហើយជំហានដំបូងសន្និដ្ឋានថាជាករណីឃាតកម្ម ។
បច្ចុប្បន្ន សពត្រូវសមត្ថកិច្ចយកទៅតម្កល់នៅវត្តក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព







ចែករំលែកព័តមាននេះ