រាជធានីភ្នំពេញ ៖ ឱកាសបុណ្យភ្ជុំបិណ្ឌបានមកដល់ហើយ Toyota Cambodia បានឈរលើគោលការណ៍របស់ខ្លួនដែលសន្យាផ្ដល់ជូនការបង្កើតសុភមង្គលសម្រាប់គ្រប់គ្នា ជាហេតុធ្វើអោយក្រុមហ៊ុនយក្សមួយនេះផ្តល់ជូនពិសេសរាល់ការទិញរថយន្តថ្មីខ្លាញ់គោក្នុងខែតុលានេះ ។ យោងការតាមផេកផ្លូវការ ក្រុមហ៊ុន Toyota Cambodia បានប្រកាសថា រាល់ការជាវរថយន្តខាងក្រោមមួយណាក៏បាន នឹងទទួលបានសេវាកម្មថែទាំរថយន្ត ១ ឆ្នាំដោយគិតថ្លៃ ឬស្មើរ ៤ ដងក្នុងមួយឆ្នាំ ។

រថយន្តដែលធ្វើការផ្តល់ជូនមានដូចជា ៖
*Raize, Veloz, Fortuner, Yaris Cross ប្រភេទសាំង និង ហាយប្រ៊ីដ, Corolla Cross ប្រភេទសាំង និង ហាយប្រ៊ីដ, Wigo និង Hilux Travo ។ គូសបញ្ជាក់ផងដែរការផ្តល់ជូននេះក៏មានសម្រាប់ Hilux Travo ដែរតែសម្រាប់ ពណ៌ស និង ពណ៌សកាំម៉ៃប៉ុណ្ណោះ ព្រោះជាពណ៌ពេញនិយមក្នុងប្រទេសកម្ពុជា ។
ប៉ុន្តែកាន់ពិសេសប្រសិនជាអតិថិជនស្រលាញ់រថយន្តលក្ខណៈគ្រួសារ ៧ កៅអី ឬ បែបមិត្តភក្តិ Chill Chill – នោះគឺ Raize, Veloz និង Fortuner លោកអ្នកនឹងទទួលបានប្រាក់ត្រលប់ទៅវិញរហូតដល់ ៥,៥០០ ដុល្លារភ្លាម ។
* Raize — ទទួលបានប្រាក់ត្រលប់វិញ $2,000
• Veloz — ទទួលបានប្រាក់ត្រលប់វិញ $1,500
• Fortuner — ទទួលបានប្រាក់ត្រលប់វិញ $5,500

អំពីរថយន្ត Toyota:
អតិថិជនអាចជ្រើសរើសរថយន្តដែរសក្តិសមទៅតម្រូវការរបស់លោកអ្នកបានចាប់ពីរថយន្តគ្រួសារខ្នាតតូច រហូតដល់រថយន្តធុនធំ រួមមានប្រភេទ SUV, Pick Up, Sedan, Hatchback និងប្រភេទ Van ផងដែរ ។
សម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រិនដែលត្រូវការយានយន្តរឹងមាំសម្រាប់ដឹកជញ្ជូនទំនិញ ក្រុមហ៊ុនបានដាក់ចេញនូវ Hilux Travo L-Edition ជាជម្រើសពាណិជ្ជកម្មដ៏ស័ក្តិសម។ ម៉ូឌែលនេះត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្មប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្ដល់នូវការសន្សំសំចៃថ្លៃដើមប្រតិបត្តិការបានយ៉ាងប្រសើរ ។

ទន្ទឹមនឹងជម្រើសរថយន្តប្រើប្រាស់ប្រេងឥន្ធនៈទូទៅ Toyota ក៏បានរំលេចវត្តមានបច្ចេកវិទ្យាកូនកាត់ Hybrid សម្រាប់អតិថិជនដែលចង់បានការសន្សំសំចៃសាំងខ្ពស់ ។ ជម្រើសបៃតងនេះរួមមានម៉ូឌែលលេចធ្លោដូចជា Yaris Cross HEV និង Corolla Cross HEV ដែលមិនត្រឹមតែជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃលើថ្លៃសាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបទៅនឹងការរស់នៅបែបទាន់សម័យផងដែរ ។
ឱកាសល្អមានមិនច្រើនទេ ហេតុនេះបងប្អូនអាចទំនាក់ទំនងទៅកាន់ផេក Toyota Cambodia ឬ សាខាដែលនៅជិតលោកអ្នកបំផុត ដើម្បីសាកសួរព័ត៌មានបន្ថែម ឬបើកបរសាកល្បងនូវរថយន្តក្នុងក្ដីស្រមៃ ។
💌 ទាក់ទងសម្រាប់ព័ត៌មានលម្អិត និងបើកបរសាកល្បងតាមរយៈ
📍ផ្នែកលក់អនឡាញ៖ 017 222 408 / 017 222 439 / 017 333 503 / 086 333 503
📍សាខាទឹកថ្លា៖ 017 222 524 / 017 222 829 / 017 222 955
📍សាខាទួលសង្កែ ៖ 017 333 011
📍សាខាមានជ័យ ៖ 017 222 389
📍សាខាខេត្តសៀមរាប ៖ 017 222 557
📍សាខាខេត្តបាត់ដំបង ៖ 017 333 241
📍សាខាខេត្តកំពង់ចាម ៖ 017 222 049
📍ផ្នែកលក់ក្រៅ ៖ 017 222 407 / 017 222 386 / 017 222 937
📍ផ្នែកលក់ដុំ ពន្ធអាករជាបន្ទុករបស់រដ្ឋ និងជួល 017 222 437 ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ