ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលា​អន្តរជាតិ​កា​ណា​ដា​ភ្នំពេញ (CIS) បាន​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​អន្តរជាតិ​តាម​រយៈ​ការ​ក្លាយជា​សមាជិក​នៃ EARCOS

1 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ សាលា​អន្តរជាតិ​កា​ណា​ដា​ភ្នំពេញ (CIS) បាន​ចូល​ជា​សមាជិក​ផ្លូវការ​ក្នុង​ក្រុមប្រឹក្សា​សាលា​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​ដែល​ហៅ​កាត់​ថា EARCOS ដើម្បី​បង្កើន​ឱកាស​សិក្សា​កាន់តែ​សម្បូរ​បែប​សម្រាប់​សិស្សានុសិស្ស​និង​គ្រូបង្រៀន ​។ សាលា CIS បាន​ក្លាយជា​សមាជិក​ផ្លូវការ​នៃ​ក្រុមប្រឹក្សា​សាលា​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា (EARCOS) កាលពី​ខែកញ្ញា​ឆ្នាំ​ ២០២៦ ​ដើម្បី​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដល់​ជូន​នូវ​កម្មវិធី​អប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ ​។ សមាជិកភាព EARCOS នឹង​ផ្ដល់​ឱ្យ​សាលា CIS នូវ​លទ្ធភាព​ក្នុង​ការ​ក្លាយជា​ចំណែក​នៃ​បណ្ដាញ​ទំនាក់ទំនង​ផ្នែក​អប់រំ​ដ៏​ទូលំទូលាយ​និង​ការ​អាច​ចូល​ប្រើប្រាស់​នូវ​ធនធាន​សិក្សា​ទទួល​បានការ​ឧបត្ថម្ភ​និង​អាហារូបករណ៍​ព្រមទាំង​ឱកាស​ក្នុង​ការ​ផ្សារ​ភ្ជាប់​ជាមួយ​អ្នកឯកទេស​ផ្នែក​អប់រំ​ក្នុង​តំបន់​និង​សាកលវិទ្យាល័យ​ទូ​ទាំង​ពិភពលោក​ផង​ដែរ​ ។

លោកស្រី Daun Yorke នាយិកា​សាលា CIS បាន​លើក​ឡើង​ថា «​សមាជិកភាព EARCOS គឺជា​ការ​បោះ​ជំហាន​ដ៏​ប្រពៃ​មួយ​សម្រាប់​សាលា CIS ក្នុង​ការ​បន្ត​ពង្រឹង​ការ​ផ្ដល់​ជូន​ឱកាស​សិក្សា​ដ៏​សម្បូរ​បែប​ដល់​សិស្សានុសិស្ស​និង​បុគ្គលិក​របស់​យើង​» ។​ លោកស្រី​បាន​បន្ត​ទៀត​ថា «​យើង​ក៏​បាន​ចាប់ផ្ដើម​កសាង​ទំនាក់ទំនង​ដ៏​រឹង​មាំ​ជាមួយ​សាកលវិទ្យាល័យ​កំពូល​ៗ ​និង​ផ្សារ​ភ្ជាប់​គ្រូបង្រៀន​របស់​យើង​ជាមួយ​ដៃគូ​ និង​អ្នកឯកទេស​ផ្នែក​អប់រំ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាស៊ី​អាគ្នេយ៍​ និង​អាស៊ី​បូព៌ា​ផង​ដែរ​ ។ យើង​ជឿជាក់​ថា​ ឱកាស​ទាំងនេះ​នឹង​រួមចំណែក​ក្នុង​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​មាន​តម្លៃ​សម្រាប់​ការ​សិក្សា​សុខុមាលភាព ​និង​ការ​អភិវឌ្ឍ​របស់​សិស្សានុសិស្ស​ស្រប​ពេល​ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ស្តង់ដា​អន្តរជាតិ​នៅ​កម្ពុជា​ផង​ដែរ» ​។​

លោកស្រី Daun (​នៅ​ខាងស្ដាំ​ដៃ​) បាន​អញ្ជើញ​ចុះ​ពិនិត្យ​តាមដាន​សកម្មភាព​សិក្សា​ក្នុង​ថ្នាក់​ទារកដ្ឋាន​នៅ​សាខា​ឧទ្យាន​បា​សាក់ ។​

បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៥៨ EARCOS គឺជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​មួយ​ដែល​ផ្ដោត​ទៅ​លើ​នវានុវត្តន៍​ និង​ឧត្តមភាព​ក្នុង​ការ​អប់រំ​ស្តង់ដា​អន្តរជាតិ ​។ សព្វថ្ងៃ​អង្គការ​នេះ​មាន​បណ្ដាញ​ទំនាក់ទំនង​ដែល​គ្របដណ្ដប់​សមាជិក​សរុប​ចំនួន ​២៤៥ ​សាលា​ក្នុង​បណ្ដា​ប្រទេស​ចំនួន ​២២ ​ប្រចាំ​តំបន់​អាស៊ី​ដែល​តំណាង​ឱ្យ​សិស្សានុសិស្ស​ប្រមាណ​ចំនួន​ ២០០០០០​នាក់​ ។ ការ​ក្លាយជា​ចំណែក​នៃ​សហគមន៍​អន្តរជាតិ​ដ៏​ទូលំទូលាយ​នេះ​ជា​ការ​បំពេញបន្ថែម​ពីលើ​ការ​ទទួលស្គាល់​ផ្សេង​ៗ​របស់​សាលា CIS ដែល​មាន​ស្រាប់​រួម​មានការ​ទទួលស្គាល់​ពី​ក្រសួង​អប់រំ Alberta នៃ​ប្រទេស​កា​ណា​ដា​អង្គការ​មធ្យមសិក្សា​ទុតិយភូមិ​អន្តរជាតិ (IB) ក្រុមប្រឹក្សា​សាលា​អន្តរជាតិ​និង​ LabelFrancÉducation ​។

តាម​រយៈ​ការ​ផ្ដល់​ជូន​ការ​អប់រំ​សម្រាប់​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទារកដ្ឋាន​ដល់​ថ្នាក់​ទី ​១២ សាលា CIS ផ្ដល់​នូវ​ការ​អប់រំ​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​តាម​រយៈ​ការ​ប្រើប្រាស់​កម្មវិធី​អប់រំ Alberta កម្មវិធី​ថ្នាក់បឋមសិក្សា IB កម្មវិធី​ថ្នាក់​វិទ្យាល័យ IB អម​ដោយ​សកម្មភាព​បន្ថែម​ពីលើ​កម្មវិធី​សិក្សា​ជា​ច្រើន​ទៀត ​។ ការ​ទទួលស្គាល់​សញ្ញាបត្រ​និង​សមាជិកភាព​ដ៏​ច្រើន​សម្បូរ​បែប​នេះ​អាច​ផ្ដល់​ជូន​សិស្សានុសិស្ស​ និង​ក្រុម​គ្រួសារ​នូវ​ដំណើរ​សិក្សា​ជា​ច្រើន​ជម្រើស​ដើម្បី​ជួយ​ពួក​គាត់​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​និង​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​ ។

ផ្អែក​លើ​កម្មវិធី​សិក្សា Alberta និង​វិធីសាស្ត្រ​បង្រៀន​តាម​ក្របខ័ណ្ឌ​អប់រំ IBPYP សិស្សានុសិស្ស​ថ្នាក់បឋមសិក្សា​នៅ​សាលា CIS បាន​បង្កើត​ទូ​រុក្ខជាតិ​ដោយ​មានការ​ណែនាំ​ពី​គ្រូ​ង្រៀ​ន​របស់​ពួក​គេ ។

សម្រាប់​ក្រុម​គ្រួសារ​ដែល​កំពុង​ស្វែងរក​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ឯកជន​អន្តរជាតិ​ដ៏​សក្ដិ​សមនៅ​កម្ពុជា​សមាជិកភាព EARCOS គឺជា​ផ្នែក​មួយ​ក្នុង​ចំណោម​បណ្ដាញ​នៃ​ការ​ទទួលស្គាល់​ និង​ភាព​ជា​ដៃគូ​ជា​ច្រើន​របស់​សាលា CIS ដែល​រួមចំណែក​ទ្រទ្រង់​សហគមន៍​សាលា ​និង​តម្រង់​ទិស​សិស្សានុសិស្ស​ក្នុង​ដំណើរ​នៃ​ការ​អប់រំ​របស់​ពួក​គាត់​ពី​ថ្នាក់​អប់រំ​កុមារ​តូច​រហូត​ដល់​ការ​ត្រៀមលក្ខណៈ​សិក្សា​នៅ​ថ្នាក់​សាកលវិទ្យាល័យ​ ៕ អត្ថបទសហការ