ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជីប ម៉ុង បន្ត​បេសកកម្ម​មនុស្សធម៌​ឥត​ឈប់​ឈរ នាំ​យក​ស្នាមញញឹម និង​ក្តី​ស្រឡាញ់​ជូន​ដល់​មាតា និង​កុមារ​កម្ពុជា

2 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ ភាព​កក់ក្តៅ​នៃ «​យុទ្ធនាការ​ចែករំលែក​ទឹកដោះគោ​ផ្កាឈូក​ជាង ២ ម៉ឺន​កេស​» បាន​បន្ត​ចែករំលែក​ទៅ​ដល់​មាតា ទារក និង​កុមារ​កម្ពុជា ដោយ​លើក​នេះ ក្រុមហ៊ុន ជីប ម៉ុង បាន​នាំ​យក​ទឹកដោះគោ​ផ្កាឈូក​ចំនួន ៧១០ កេស និង​ខោ​ទឹកនោម​អូ​រ៉ា​ចំនួន ១,២០០ ខោ ទៅ​ប្រគល់​ជូន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​នា​ថ្ងៃ​ទី​ ៣០ ​ខែកញ្ញា​ឆ្នាំ ​២០២៦ ​។

នៅ​ក្នុង​ឱកាស​នេះ លោក​អគ្គនាយក​បន្តវេន អ៊ឹ​ង វិសាល នៃ​ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ និង ជីប ម៉ុង ត្រេ​ឌី​ង ព្រមទាំង​លោក​អគ្គនាយក​បន្តវេន អ៊ឹ​ង ពិសិដ្ឋ នៃ​ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​នាំ​យក​អំណោយ​ឧបត្ថម្ភ​ទាំងនេះ ទៅ​ប្រគល់​ជូន​ដល់​មជ្ឈមណ្ឌល​ដោយ​ផ្ទាល់ ព្រមទាំង​បាន​ចុះ​សួរសុខទុក្ខ​មាតា និង​កុមារ​ដែល​កំពុង​ទទួល​ការ​ថែទាំ​យ៉ាង​ដិត​ដល់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​ទីនោះ​ផង​ដែរ​ ។

គួរ​រំលឹក​ផង​ដែរ​ថា តាម​រយៈ «​យុទ្ធនាការ​ចែករំលែក​ទឹកដោះគោ​ផ្កាឈូក​ជាង ២ ម៉ឺន​កេស​» កន្លង​ទៅ ក្រុមហ៊ុន ជីប ម៉ុង បាន​នាំ​យក​ទឹកដោះគោ​ផ្កាឈូក​ទៅ​ចែក​ជូន​មន្ទីរពេទ្យ​ជា​ច្រើន ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដើម្បី​ចូលរួម​ចំណែក​គាំទ្រ​ផ្នែក​អាហារូបត្ថម្ភ​ដល់​កុមារ ព្រមទាំង​សម្រួល​ដល់​តម្រូវការ​ចាំបាច់​របស់​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ ។

តាម​រយៈ​សកម្មភាព​ទាំងនេះ ជីប ម៉ុង នៅ​តែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សហគមន៍ ជា​ពិសេស​មាតា ទារក និង​កុមារ ដោយ​រំពឹង​ថា ការ​ចូលរួម​ជា​បន្តបន្ទាប់​នេះ នឹង​ជួយ​បង្កើត​ភាព​កក់ក្តៅ និង​រួមចំណែក​លើកកម្ពស់​សុខុមាលភាព​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ​៕ អត្ថបទសហការ