រាជធានីភ្នំពេញុំ, ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ ៖ ពិធីបុណ្យសែនព្រះខែក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញអតិថិជនទាំងអស់មកចូលរួមអបអរសាទរពិធីបុណ្យប្រពៃណី ទទួលទានម្ហូបសុភមង្គលជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ និងទទួលបទពិសោធន៍បែបវប្បធម៌ក្នុងពេលតែមួយ ។ ចាប់ពីថ្ងៃទី ១ ដល់ ២៧ ខែកញ្ញា ឆ្នាំ ២០២៦ ណាហ្គាវើលដ៍ នឹងត្រូវធ្វើការតុបតែងលម្អយ៉ាងទាក់ទាញដែលនឹងធ្វើឱ្យបរិយាកាសក្នុងឱកាសនេះកាន់តែមានភាពសប្បាយរីករាយ ។

អ្វីដែលពិសេស គឺណាហ្គាវើលដ៍មានលក់នំសែនព្រះខែរសជាតិសម្បូរបែបច្នៃផ្ទាល់ដៃដោយក្រុមមេចុងភៅដ៏ចំណាន ។ រសជាតិថ្មីសម្រាប់ឆ្នាំនេះ គឺស្នូលគ្រាប់ឈូកជាមួយគីមបួយដែលផ្តល់រសជាតិជូរអែមល្មមដែលលោកអ្នកមិនគួររំលង ។ សម្រាប់ស្នូលគ្រាប់ឈូកជាមួយស្រារ៉ាំ និងទំពាំងបាយជូរក្រៀម ផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ប្លែកមាត់ដែលមានជម្រើសស្នូលធម្មតា និងស្នូលស៊ុតពីរ ចំណែកឯស្នូលគ្រាប់ស្វាយចន្ទីជាមួយគ្រាប់ធញ្ញជាតិ គឺជាស្នូលបែបប្រពៃណីខ្មែរដ៏ពេញនិយមក្នុងចំណោមអតិថិជនទូទៅ ។ នំសែនព្រះខែដ៏ឈ្ងុយឆ្ងាញ់ជាប់ចិត្តទាំងនេះ ត្រូវបានរៀបចំនៅក្នុងប្រអប់កាដូដ៏ប្រណីតដែលមានតម្លៃចាប់ពី ៤០.០០០៛ ក្នុងមួយដុំ ឬ ១៨០.០០០៛ ក្នុងមួយប្រអប់ដែលមាននំ ៤ ដុំ ។ សូមអញ្ជើញជាវនៅភោជនីយដ្ឋាន Hall of Golden Chimes, Fortune Palace, Lobby Lounge និង Food Pavilion ។

សម្រាប់ការទទួលទានជុំគ្នា អតិថិជនអាចជ្រើសរើសម្ហូបឈុតសុភមង្គលនៅភោជនីយដ្ឋាន Hall of Golden Chimes និង Fortune Palace ដែលមានតម្លៃ ២.១១២.០០០៛ និង ២.០០០.០០០៛។ Hall of Golden Chimes មានម្ហូបរសជាតិដើមបែបចិនកាតាំងដូចជា ឈ្លើងសមុទ្រខ សាច់ជ្រូក និងផ្សិតជាមួយទឹកជ្រលក់ប៉ាវហ៊ឺ សាច់គោអាម៉េរិកបន្ទះអាំងជាមួយខាត់ណា និងទឹកជ្រលក់អ៊ិចអូ និងបង្គាឆាជាមួយខ្ទឹមសបែបហុងកុង ។ ចំណែកភោជនីយដ្ឋាន Fortune Palace មានជម្រើសម្ហូបចិនបែបម៉ាឡេស៊ីដូចជា ត្រីទឹកកកចំហុយក្នុងទឹកជ្រលក់ញ៉នញ៉ា ក្តាមស្នូកទន់ឆាជាមួយទឹកជ្រលក់វ៉ាសាប៊ិម៉ាយ៉ូណែស និងទឹកជ្រលក់សាល់សាស្វាយ និងមាន់ស្រែចំហុយ។ ឈុតម្ហូបទាំងពីរនេះ ត្រូវបានច្នៃយ៉ាងផ្ចិតផ្ចង់សម្រាប់ការជួបជុំគ្រួសារ ជំនួបបែបធុរកិច្ច និងការជួបជុំផ្សេងៗដើម្បីអបអរសាទរពិធីបុណ្យសែនព្រះខែ ។

បន្ថែមពីនេះ ការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែ ក៏មានផ្តល់ជូនផងដែរនៅរៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ២៧ ខែកញ្ញា នៅវេលាម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី ១ ។ ការសម្តែងក្បាច់រាំក្នុងឈុតបុរាណចិនជាមួយនឹងការសម្តែងពិណបុរាណ នឹងធ្វើឱ្យបរិយាកាសនៃពិធីបុណ្យសែនព្រះខែកាន់តែមានភាពរស់រវើកខណៈការតុបតែងលម្អយ៉ាងប្រណីតនៅក្នុងអគារ ផ្តល់ឱកាសឱ្យអតិថិជនអាចផ្តិតយករូបភាពយ៉ាងស្រស់ស្អាត និងបង្កើតអនុស្សាវរីយ៍ដ៏រីករាយ ។
សម្រាប់អតិថិជនដែលចង់ទទួលបានអារម្មណ៍ស្រស់ស្រាយក្នុងឱកាសពិធីបុណ្យសែនព្រះខែ សូមទទួលយកកញ្ចប់សេវាកម្មម៉ាស្សាបាតជើងរយៈពេល ១២០ នាទីនៅមណ្ឌលស្ប៉ា The Spa at NagaWorld និង The Elixir of Life តម្លៃ ៣៩២.០០០៛ ប៉ុណ្ណោះដែលមានការត្រាំជើងជាមួយអំបិលសមុទ្រ ស្ក្រាប់ដោយប្រើខ្ញីធម្មជាតិ ម៉ាស្សាដោយគ្រីមរុក្ខជាតិ និងការថែទាំលាបក្រចកយ៉ាងស្អាតឥតខ្ចោះ ។

មិនថាការជាវនំសែនព្រះខែដើម្បីចែករំលែក ការជួបជុំទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ ឬការទស្សនាការសម្តែងសិល្បៈវប្បធម៌ដ៏រស់រវើកនោះទេ ណាហ្គាវើលដ៍ នឹងផ្តល់ជូននូវបទពិសោធន៍ និងអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបាន ។ សម្រាប់ព័ត៌មានបន្ថែម ឬការកក់ទុកជាមុន សូមចូលទៅកាន់ ៖ www.nagaworld.com ទូរសព្ទទៅកាន់លេខ +៨៥៥ ២៣ ២៦៣ ០៣១ ឬតាមដានណាហ្គាវើលដ៍នៅលើបណ្តាញសង្គម ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ