ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បំពេញ​ក្តី​ស្រមៃ ៤​ ឆ្នាំ​ពេញ ​! CAMBODIA SPORT+ ឧបត្ថម្ភ​ទំនុកបម្រុង​ដល់​សិស្ស​និទ្ទេស A ២ ​រូប រហូតរៀនចប់​ថ្នាក់​បរិញ្ញាបត្រ

1 ខែ មុន

រាជធានីភ្នំពេញ​ ៖ ក្រោយ​តស៊ូ​ឆ្លងកាត់​ឧបសគ្គ រហូត​សម្រេច​បាន និទ្ទេស A ក្នុង​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ ​២០២៦ CAMBODIA SPORT+ ប្រកាស​គាំទ្រ​ដំណើរ​សិក្សា​បន្ត​រយៈពេល ៤ ឆ្នាំ​ពេញ​ដល់​យុវ​សិស្ស អ៊ួ​ង រស្មី និង វ៉ា​ន សែន​វ៉ា រហូត​បញ្ចប់​ដំណើរ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ។

ដំណើរការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​តែ​បន្ត​អនុវត្ត​ក្រោម​គោលការណ៍ «​អ្នកចេះ គឺ​ជាប់​» ដែល​ធ្វើ​ឱ្យ​និទ្ទេស A ក្លាយជា​សមិទ្ធផល​មួយ​បង្ហាញ​ពី​សមត្ថភាព និង​ការ​ខិតខំ​ប្រឹងប្រែង​ពិតប្រាកដ​របស់​សិស្ស​ ។ ជាក់ស្តែង នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​យុវ​សិស្ស អ៊ួ​ង រស្មី គឺជា​ដំណើរ​តស៊ូ​មួយ​តាំងពី​វ័យក្មេង ដោយ​ប្អូន​បាន​បាត់បង់​ម្តាយ​តាំងពី​តូច រស់នៅ​ក្រោម​ការ​មើលថែ​របស់​អ៊ុំ​ជា​ស្ត្រី​មេម៉ាយ ក្នុង​ខេត្តកំពង់ស្ពឺ​ ។ ទោះ​ជីវភាព​មិនសូវ​ធូរធារ ក៏​ប្អូន​មិន​បោះបង់​ការ​សិក្សា រហូត​ប្រឡង​បាន​និទ្ទេស A​ ។ ចំណែក វ៉ា​ន សែន​វ៉ា ធ្លាប់​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​មិន​បោះបង់​ក្តី​ស្រមៃ បាន​បន្ត​រៀន អត់ធ្មត់ និង​ត្រឡប់​មក​ប្រឡង​ម្តងទៀត រហូត​សម្រេច​បាន​និទ្ទេស A នៅ​ឆ្នាំ​ ២០២៦​ ។

សម្រាប់​យុវ​សិស្ស​ទាំង ២​រូប និទ្ទេស A គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ដំណើរ​ថ្មី​របស់​ពួក​គេ ហើយ​ការ​គាំទ្រ​ដំណើរ​សិក្សា​បន្ត​ពី Cambodia Sport+ គឺជា​ការ​ផ្តល់​កម្លាំងចិត្ត​ដល់​យុវជន ដែល​មានការ​តាំងចិត្ត​ឱ្យ​បន្ត​អភិវឌ្ឍ​សមត្ថភាព និង​ឈាន​ទៅ​រក​អនាគត​ដែល​ខ្លួន​ចង់បាន ព្រោះ​ការ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ម្នាក់​បន្ត​ការ​សិក្សា គឺជា​ការ​បន្ថែម​ធនធានមនុស្ស​មួយ​រូប​សម្រាប់​អនាគត​កម្ពុជា ​។

CAMBODIA SPORTS ជួយ​បំពេញ​ភាព​ជោគជ័យ ប្រកាស​ឧបត្ថម្ភ​ទំនុកបម្រុង​រយពេល ​៤​ឆ្នាំ​ពេញ ៕ អត្ថបទសហការ