ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រ៉ាប់រង​ចំណាយ ៤​ឆ្នាំ ដល់​យុវ​សិស្ស វ៉ា​ន សែន​វ៉ា រហូត​បំពេញ​បរិញ្ញាបត្រ ជោគជ័យ សរុប​ជា​ទឹកប្រាក់ ១០​លាន​រៀល

1 ខែ មុន

រាជធានីភ្នំពេញ​ ៖ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ជឿជាក់​ថា ភាព​ជោគជ័យ​របស់​ប្អូន​មិន​បញ្ចប់​ត្រឹមនេះ​ទេ ប៉ុន្តែ​ជា​ការ​ចាប់ផ្ដើម​ជំពូក​ថ្មី​ ។ ដើម្បី​ជា​ការ​លើកទឹកចិត្ត គាំទ្រ​ប្អូន​បន្ត​ឆ្ពោះទៅ​រកក្ដី​ស្រមៃ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត សម្រេច​រ៉ាប់រង​ចំណាយ ៤​ឆ្នាំ ដល់​យុវ​សិស្ស វ៉ា​ន សែន​វ៉ា ដើម្បី​សម្រួល​បន្ថែម​ក្នុង​ដំណើរ​បំពេញ​បរិញ្ញាបត្រ ប្រកបដោយ​ជោគជ័យ​ ។ ការ​រ៉ាប់រង​រួម​មាន ​៖ ប័ណ្ណ​ទឹកប្រាក់​របស់​ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត សាប៊ូ Ora ត្រីខ YUMMI COOK និង​ទឹកដោះគោឆៅ ផ្កាឈូក ដល់​ប្អូន​រយៈពេល ៤​ឆ្នាំ​ពេញ សរុប​ជា​ទឹកប្រាក់ ១០​លាន​រៀល ។

កាលពី​ឆ្នាំ​មុន ប្អូន​មិន​អាច​ទទួល​បាន​លទ្ធផល​ជោគជ័យ ប៉ុន្តែ​ដោយ​ប្អូន​មិន​បាន​បោះបង់​ក្ដី​ស្រមៃ ខិតខំ​ប្រឹងប្រែង អត់ធ្មត់​មិន​រា​ថយ នៅ​ឆ្នាំ​នេះ ប្អូន​អាច​សម្រេច​គោលដៅ ដោយ​ទទួល​បាន និទ្ទេស A ក្នុង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ២០២៦ ​។ នេះជា​គំរូ​ដល់​ប្អូន​ៗ ជំនាន់​ក្រោយ​ថា ពេល​ខ្លះការ​បរាជ័យ​មិនមែន​ជា​ចុងបញ្ចប់​ទេ ប៉ុន្តែ​វា​ជា​ការ​ចាប់ផ្តើម​ថ្មី ។

យើង​សង្ឃឹមថា ការ​គាំទ្រ​មួយ​នេះ នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ដំណើរ​ដ៏​ធំ​របស់​ប្អូន បន្ត​រីក​ចម្រើន​សម្រេច​ក្តី​ស្រមៃ និង​ក្លាយជា​ធនធាន​ដ៏​មាន​តម្លៃ​សម្រាប់​សង្គម​នៅ​ថ្ងៃ​ខាង​មុខ ៕ អត្ថបទសហការ

ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ផ្សារ​ខ្មែរ គុណភាព​ល្អ​គ្រប់មុខ តម្លៃ​ល្អ​គ្រប់ពេល
 
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត សូម​ចូល​ទៅ​កាន់​ទំព័រ​បណ្តាញ​សង្គម​ខាងក្រោម​៖
Facebook: https://www.facebook.com/ChipMongSupermarket
TikTok: https://www.tiktok.com/@chipmongsupermarket​?​_t=8lEcG3gqMno&_r=1
Telegram: https://t.me/chipmongsupermarket ។