ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មហា​សំណាង​រដូវ​កាល​ទី ៥ របស់​ស៊ីម៉ងត៍​អូដ្ឋ និង​ស៊ីម៉ងត៍​វី រក​ឃើញ​ម្ចាស់​រថយន្ត Ford Ranger, ម៉ូតូ Honda Dream និង​ប្រាក់សុទ្ធ ១​លាន​រៀល​ហើយ​!

1 អាទិត្យ មុន

រាជធានីភ្នំពេញ៖ នៅ​ក្នុង​កម្មវិធី​ចាប់​រង្វាន់ “​មហា​សំណាង​” របស់​ស៊ីម៉ងត៍​អូដ្ឋ និង​ស៊ីម៉ងត៍​វី ជីប ម៉ុង រដូវ​កាល​ទី ៥ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​អធិកអធម នៅ​ស្ទូ​ឌី​យោ​បាយ័ន ស្ទឹង​មាន​ជ័យ​ ។

កម្មវិធី​ដ៏​ពិសេស​នេះ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​កុះករ ដោយ​ទទួល​បានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី អ្នកឧកញ៉ា លាង ពៅ (​ភី​ធើ​រ​) អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង ស៊ីម៉ងត៍​អូដ្ឋ ស៊ីម៉ងត៍​វី​។​នា​ឱកាស​នោះ ក្រៅពី​បាន​ទស្សនាការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​លោក​ក៏​បាន​ផ្តល់​កិត្តិយស​ឡើង​ចាប់​រង្វាន់​ធំ​ដោយ​ផ្ទាល់ ដើម្បី​ស្វែងរក​ម្ចាស់​សំណាង​ពិតប្រាកដ ចេញពី​ធុង​សន្លឹក​ឆ្នោត​រាប់​ម៉ឺន​សន្លឹក​ ។

បន្ទាប់​ពី​បាន​ស្វែងរក​ម្ចាស់​រង្វាន់​រថយន្ត Ford Ranger, ម៉ូតូ Honda Dream និង​ប្រាក់សុទ្ធ​១​លាន​រៀល​ជា​ច្រើន​ក្នុង​រដូវ​កាល​មុន​ៗ​រួច​មក​ពេល​នេះ​មហា​សំណាង​រដូវ​កាល​ទី ៥ បាន​រក​ឃើញ​ម្ចាស់​រង្វាន់​ធំ​ពិតប្រាកដ​ហើយ​៖

– ម្ចាស់​រថយន្ត Ford Ranger ស៊េរី​ថ្មី​៖ បាន​ទៅ​លើ​អតិថិជន​ឈ្មោះ ព្រំ វ​ន្នី មក​ពី​ខេត្ត ស្វាយ​រៀង​ ។
– ម៉ូតូ Honda Dream ស៊េរី​ថ្មី ចំនួន ៤០  ​រូប​៖ ទូរ​ទាំង​ខេត្ត​ក្រុង​។
– ម្ចាស់​ប្រាក់សុទ្ធ ១,០០០,០០០ រៀល ចំនួន ២០០ រង្វាន់ ​។

ស៊ីម៉ងត៍​អូដ្ឋ និង​ស៊ីម៉ងត៍​វី គឺជា​មោទនភាព​របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​តែងតែ​ជឿជាក់ និង​កាន់ខ្ជាប់​នូវ​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​”​។ បន្ថែម​លើ​ការ​ផ្តល់​សំណាង​ជូន​អតិថិជន ក្រុមហ៊ុន​តែងតែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សង្គម តាម​រយៈ​ការ​ឧបត្ថម្ភ​ថវិកា និង​សម្ភារៈ​នានា ដូច​ជា​ការ​គាំទ្រ​ដល់​វីរ​កងទ័ព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ជាដើម​ ។

ដើម្បី​ជា​ការ​តបស្នង និង​លើកទឹកចិត្ត​ដល់​អ្នក​ប្រើប្រាស់ ក្រុមហ៊ុន​ស៊ីម៉ងត៍​អូដ្ឋ ជីប​ម៉ុង​មិន​ត្រឹមតែ​មានការ​ចាប់ឆ្នោត​ផ្សងសំណាង​តាម​សន្លឹក​ប័ណ្ណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​រង្វាន់ “​លុយ​សុទ្ធ​” នៅ​ក្នុង​បាវ​ស៊ីម៉ងត៍​ផ្ទាល់​តែ​ម្ដង ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ឈ្នះ​រង្វាន់​ភ្លាម​ៗ ​។

ឱកាស​ឈ្នះ​រង្វាន់​នៅ​តែ​មាន​សម្រាប់​អតិថិជន​គ្រប់​រូប​! កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​របស់​ស៊ីម៉ងត៍​អូដ្ឋ និង​ស៊ីម៉ងត៍​វី នឹង​នៅ​តែ​បន្ត​ដំណើរការ​ជា​បន្តបន្ទាប់​។ សូម​អតិថិជន​ទាំងអស់​បន្ត​គាំទ្រ និង​បំពេញ​ព័ត៌មាន​លើ​សន្លឹក​ឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ រួច​យក​ទៅ​ទម្លាក់​ក្នុង​ធុង​ឆ្នោត​នៅ​តាម​ដេប៉ូ​ចែកចាយ​ទូ​ទាំង​ប្រទេស ដើម្បី​ដណ្តើម​យក​រង្វាន់​ធំ​រថយន្ត និង​ម៉ូតូ​ស៊េរី​ថ្មី​នៅ​ជុំ​បន្ទាប់ ​៕ អត្ថបទសហការ

ផលិតផល​កូន​ខ្មែរ ចែក​សំណាង​ជូន​ខ្មែរ