ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លើសពីកម្មវិធីដឹកជញ្ជូន ៖ foodpanda បង្កើតសិក្ខាសាលាផ្ទាល់ដើម្បីជំរុញភាពរីកចម្រើនបែបឌីជីថលសម្រាប់អាជីវករកម្ពុជា

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ៣១ ខែសីហា ឆ្នាំ ​២០២៦ ៖ ហួស​ពី​តួនាទី​ជា App ដឹក​ជញ្ជូន​ឈានមុខ​គេ ក្រុមហ៊ុន foodpanda បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​សហគមន៍​អាជីវកម្ម​ក្នុងស្រុក តាម​រយៈ​ការ​រៀបចំ​កម្មវិធី​ពង្រឹងសមត្ថភាព​ឌី​ជី​ថ​ល​ដ៏​ពិសេស​មួយ​។ ក្រោម​ប្រធានបទ «​ភាព​រីក​ចម្រើន​នៅ​យុគ​ឌី​ជី​ថ​ល​» សិក្ខាសាលា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ទី​ ២៥ ខែសីហា នៅ​អគារ GIA Tower ដោយ​មានការ​ចូលរួម​ពី​ដៃគូ​ភោជនីយដ្ឋាន និង​ហាង​ទំនិញ​លក់រាយ​ចំនួន ១៦០ នាក់ ដើម្បី​ផ្តល់​ជូន​នូវ​ជំនាញ​ឌី​ជី​ថ​ល​ចាំបាច់​នានា សម្រាប់​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ ។

សិក្ខាសាលា​ដែល​មានការ​ចូលរួម​យ៉ាង​សកម្ម​នេះ បាន​ផ្តល់​នូវ​ការ​យល់​ដឹង​ស៊ីជម្រៅ​អំពី​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់​កម្ពុជា​បច្ចុប្បន្ន និង​ឧបករណ៍​ប្រើប្រាស់​ជាក់ស្តែង ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ម្ចាស់​អាជីវកម្ម​ ។ ការ​ស្វែង​យល់​ពី AI និង​និន្នាការ​អ្នក​ប្រើប្រាស់​ឌី​ជី​ថ​ល សិក្ខាសាលា​នេះ​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​ស្វែង​យល់​ស៊ីជម្រៅ​អំពី​ប្រព័ន្ធ​ឌី​ជី​ថ​ល​ក្នុងស្រុក ដឹកនាំ​ដោយ​អ្នក​នាង Cherry May ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Humology ​។ អ្នក​នាង​បាន​ណែនាំ​អាជីវករ​ឱ្យ​យល់​ដឹង​ពី​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ប្រើប្រាស់​កម្ពុជា និង​បាន​បញ្ជាក់​លម្អិត​អំពី​ប្រភេទ​មាតិកា​ដែល​ស័ក្តិសម​សម្រាប់​បណ្តាញ​ឌី​ជី​ថ​ល​ផ្សេង​ៗ ​។ ចំណុច​លេចធ្លោ​មួយ​គឺ​ការ​បង្ហាញ​ផ្ទាល់ (Live Demo) អំពី​របៀប​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​បង្កើត​គំនិត​មាតិកា និង​រៀបចំ​យុទ្ធនាការ​អាជីវកម្ម​ប្រកបដោយ​ឥទ្ធិពល ​។ បន្ទាប់​មក ម្ចាស់​អាជីវកម្ម​ក៏​មានឱកាស​សាកល្បង​ប្រើប្រាស់​ឧបករណ៍ AI ទាំងនេះ​ដោយ​ផ្ទាល់ ដើម្បី​សម្រប​បច្ចេកវិទ្យា​នេះ​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​របស់​ពួក​គេ​ ។

យុទ្ធសាស្ត្រ​ប្រើប្រាស់ TikTok ដើម្បី​ជំរុញ​កំណើន​អាជីវកម្ម ដោយ​មើលឃើញ​ពី​កំណើន​យ៉ាង​ឆាប់រហ័ស​របស់ TikTok ក្នុង​នាម​ជា​បណ្តាញ​ទីផ្សារ​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា foodpanda បាន​អញ្ជើញ​អ្នកជំនាញ​កំពូល​ៗ​ដើម្បី​ជួយ​ណែនាំ​អាជីវករ​ពី​របៀប​ប្រើប្រាស់​ផ្លា​ត​ហ្វ​ម​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​។ តំណាង​មក​ពី​ក្រុមហ៊ុន Aleph ដែល​ជា​ដៃគូ​ផ្តាច់មុខ​របស់ TikTok ប្រចាំ​កម្ពុជា បាន​ធ្វើការ​ពន្យល់​លម្អិត​អំពី Algorithm សមត្ថភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​គោលការណ៍​គ្រប់គ្រង​មាតិកា​របស់ TikTok ​។

ដើម្បី​បន្ថែម​បទ​ពិសោធន៍​ជាក់ស្តែង លោក សុ​ន ផានិត អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​គណនី​របស់ foodpanda និង​ជា​អ្នក​បង្កើត​មាតិកា​ដ៏​ជោគជ័យ​ម្នាក់​នៅ​លើ TikTok ក៏​បាន​ចែករំលែក​នូវ​គន្លឹះ​ផ្ទាល់ខ្លួន​ផង​ដែរ​ ។ លោក​បាន​ផ្តល់​នូវ​យុទ្ធសាស្ត្រ​ជាក់ស្តែង​ដែល​ធ្លាប់​បាន​អនុវត្ត​ជោគជ័យ​រួច​មក​ហើយ ថា​តើ​មាតិកាប្រភេទ​ណា​ដែល​អាច​ប្រែក្លាយ​អ្នក​ទស្សនា​ឱ្យទៅ​ជា​ប្រាក់​ចំណូល​ជាក់ស្តែង ​។
ការ​សហការ និង​ការ​អនុវត្ត​បង្កើត​មាតិកា​ផ្ទាល់ ផ្លាស់​ប្តូរ​ពី​ទ្រឹស្តី​ទៅ​ការ​អនុវត្ត​ជាក់ស្តែង សិក្ខាសាលា​នេះ​មាន​វគ្គ​ប្រកួតប្រជែង​បង្កើត​មាតិកា​រយៈពេល ៣០ នាទី​ដ៏​ស្វាហាប់​មួយ​ ។ ម្ចាស់​អាជីវកម្ម​បាន​សហការ​គ្នា​ជា​ក្រុម​ដើម្បី​សរសេរ​អត្ថបទ ថត និង​កាត់ត​វី​ដេ​អូ​ខ្លី​ៗ​នៅ​លើ TikTok ដោយ​ប្រើប្រាស់​ចំណេះដឹង​ដែល​ពួក​គេ​ទើបតែ​ទទួល​បាន​ ។ វគ្គ​នេះ​បាន​បញ្ចប់​ទៅ​ដោយ​ការ​បញ្ចាំង​វី​ដេ​អូ និង​ការ​បោះ​ឆ្នោត​យ៉ាង​សប្បាយ​រីករាយ​ដើម្បី​ស្វែងរក​វី​ដេ​អូ​ដែល​ទាក់ទាញ​ជាងគេ ដែល​នេះ​បាន​ជំរុញ​ឱ្យ​មាន​ស្មារតី​សហគមន៍ និង​ការ​សហការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ក្នុង​ចំណោម​ដៃគូ​អាជីវកម្ម ​។

ចំណាប់អារម្មណ៍​ពី​សហគមន៍​អាជីវកម្ម គំនិត​ផ្តួចផ្តើម​នេះ​ទទួល​បានការ​សាទរ​យ៉ាង​ខ្លាំង​ពី​សំណាក់​ម្ចាស់​អាជីវកម្ម​ក្នុងស្រុក និង​ហាង​យីហោ​អន្តរជាតិ ​៖ «ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​ក្នុងស្រុក ពួក​យើង​កម្រ​មានឱកាស​ក្នុង​ការ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​ពី​របៀប​ដំណើរការ​របស់​បណ្ដាញ​សង្គម​ណាស់​» លោក សាល សំណាង ម្ចាស់​ហាង Go Go Chicken បាន​មាន​ប្រសាសន៍​ ។

«សិក្ខាសាលា​នេះ​បាន​ផ្តល់​ឱ្យ​យើង​នូវ​ចំណេះដឹង​ច្បាស់លាស់ និង​អាច​យក​ទៅ​អនុវត្ត​បាន ថា​តើ Platform ដូច​ជា TikTok អាច​ជួយ​អាជីវកម្ម​របស់​យើង​ដោយ​ផ្ទាល់​បាន​យ៉ាងដូចម្តេច​ ។ យើង​ពិតជា​អរគុណ​ដល់ foodpanda ដែល​បាន​ខិតខំ​ជំរុញ​ឱ្យ​ពួក​យើង​រីក​ចម្រើន និង​បាន​បង្កើត​វេទិកា​នេះ​ឡើង​ដើម្បី​ឱ្យ​ពួក​យើង​អាច​ជោគជ័យ​ជាមួយ​គ្នា» ​។​ «សិក្ខាសាលា​នេះ​បាន​ផ្តល់​នូវ​ចំណេះដឹង​ដ៏​មាន​តម្លៃ ចាប់តាំងពី​ទិដ្ឋភាព​ទូទៅ​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​កម្ពុជា រហូត​ដល់​ការ​យល់​ដឹង​ស៊ីជម្រៅ​អំពី TikTok»

កញ្ញា យូ​យូ ម៉ុ​ន តំណាង​ពី​ហាង Big Apple បាន​បន្ថែម​ ។ «ទម្រង់​កម្មវិធី​ដែល​មានការ​ចូលរួម​អនុវត្ត​ផ្ទាល់​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​។ ពួក​យើង​មិន​ត្រឹមតែ​ទទួល​បាន​បទ​ពិសោធន៍​ផ្ទាល់​ក្នុង​ការ​បង្កើត​មាតិកា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​បង្កើត​ទំនាក់ទំនង​ល្អ​ៗ​ជាមួយនឹង​ម្ចាស់​អាជីវកម្ម​ផ្សេង​ទៀត​ផង​ដែរ​» ។​ ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​សម្រាប់​កម្ពុជា ទោះបីជា​មានការ​ផ្លាស់​ប្តូរ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ទីផ្សារ​យ៉ាងណា​ក្តី ក៏ foodpanda នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កម្ពុជា​ ។ «យើង​បាន​ផ្តល់​នូវ​អត្រា​ទីផ្សារ​ប្រកបដោយ​សមធម៌ និង​ភាព​ប្រកួតប្រជែង​រួច​មក​ហើយ​ដល់​អាជីវករ​ក្នុងស្រុក​របស់​យើង ប៉ុន្តែ​ការ​គាំទ្រ​របស់​យើង​មិន​បញ្ឈប់​ត្រឹមនេះ​ទេ​»

អ្នក​នាង Angelique Tan ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន foodpanda កម្ពុជា បាន​ថ្លែង ​។ «តាម​រយៈ​ការ​វិនិយោគ​ដោយ​ផ្ទាល់​លើ​គំនិត​ផ្តួចផ្តើម​សម្រាប់​ដៃគូ ដូច​ជា​សិក្ខាសាលា ‘​ភាព​រីក​ចម្រើន​នៅ​យុគ​ឌី​ជី​ថ​ល​’ នេះ foodpanda កំពុង​បន្ត​ពង្រឹង​ប្រព័ន្ធ​អាជីវកម្ម​របស់​យើង ​។ យើង​ចង់​ធានា​ថា ភោជនីយដ្ឋាន និង​ហាង​ទំនិញ​ក្នុងស្រុក មាន​ជំនាញ​បច្ចេកវិទ្យា និង​ចំណេះដឹង​គ្រប់គ្រាន់ ដើម្បី​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ប្រកបដោយ​ចីរភាព​ក្នុង​រយៈពេល​វែង​» ។​

អំពី foodpanda ៖ foodpanda គឺជា​កម្មវិធី​ដឹក​ជញ្ជូន​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​ប្តេជ្ញា​នាំ​យក​អាហារ គ្រឿងទេស និង​ទំនិញ​ចម្រុះ​ជា​ច្រើន​ប្រភេទ​ទៀត​ជូន​ដល់​អ្នក​ប្រើប្រាស់ យ៉ាង​រហ័ស និង​ប្រកបដោយ​ភាព​ងាយស្រួល​ ។ ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា និង​ប្រតិបត្តិការ​ដ៏​ល្អ​ឥត​ខ្ចោះ foodpanda កំពុង​ដើរតួ​នាទី​ជា​អ្នកដឹកនាំ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​រហ័ស (Q-commerce) នៅ​ក្នុង​តំបន់ ជាមួយនឹង​បណ្តាញ​ដៃគូ​អាជីវកម្ម​របស់​ខ្លួន ដើម្បី​ផ្តល់​នូវ​ជម្រើស​កាន់តែ​ច្រើន​លើស​ពី​ការ​ដឹក​ជញ្ជូន​អាហារ​រាប់​លាន​មុខ ​។ foodpanda មាន​ប្រតិបត្តិការ​អាជីវកម្ម​ជាង ៤០០ ទីក្រុង ក្នុង​ប្រទេស​ចំនួន ១០ នៅ​អាស៊ី រួម​មាន​ ៖ សិង្ហ​បុរី ហុងកុង ម៉ា​ឡេ​ស៊ី ប៉ា​គី​ស្ថាន តៃវ៉ាន់ ហ្វី​លី​ពី​ន បង់​ក្លា​ដេ​ស ឡាវ កម្ពុជា និង​មី​យ៉ា​ន់​ម៉ា​ ។ foodpanda គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Delivery Hero ដែល​ជា​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ឈានមុខ​គេ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​អាហារ​ ។
●​ ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ ៖ www.foodpanda.com.kh
●​ ​ដើម្បី​ក្លាយជា​ដៃគូ​អាជីវកម្ម​របស់ foodpanda សូម​ចូល​ទៅ​កាន់ ​៖ partner.foodpanda.com.kh ៕ អត្ថបទសហការ