ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន RMA Cambodia ​សម្ពោធ​ជា​ផ្លូវការ និង​ប្រគល់​រថយន្ត Ford Everest ជូន​អតិថិជន​ជាង ២០០​គ្រឿង ​!

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​ ២៨ ខែសីហា ឆ្នាំ ​២០២៦ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​), RMA (Cambodia) PLC ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត ហ្វ​ដ មក​កាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ពិធី​ដាក់​សម្ពោធ​ជា​ផ្លូវការ និង​ប្រគល់​រថយន្ត Ford Everest ស៊េរី​ថ្មី ក្រោម​អធិបតីភាព​របស់ លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) លោក SAMI MALKAWI នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​ទីផ្សារ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នៃ​ក្រុមហ៊ុន Ford Motor Company រួម​ទាំង​គណៈ​គ្រប់គ្រង បុគ្គលិក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ភ្ញៀវ​កិត្តិយស អតិថិជន​ហ្វ​ដ និង​មិត្ត​អ្នក​សារព័ត៌មាន​ចូលរួម​ប្រមាណ​ជាង ១,២០០ នាក់ នៅ​មជ្ឈមណ្ឌល ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ The Premier Center Sen Sok ។

នៅ​វេលា​ម៉ោង ៩ ព្រឹក ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​រៀបចំ​កម្មវិធី​ដ៏​ពិសេស​មួយ ដើម្បី​ប្រគល់​រថយន្ត Ford Everest ស៊េរី​ថ្មី ជូន​ដល់​អតិថិជន​ជាង ២០០ គ្រឿង ក្នុង​ថ្ងៃ​តែ​មួយ​ ។ រថយន្ត​ដែល​ត្រូវ​បាន​ប្រគល់​ជូន​រួម​មាន Ford Everest Active, Ford Everest Sport និង Ford Everest Platinum ​។ កម្មវិធី​ប្រគល់​រថយន្ត​ដ៏​ធំ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​បរិយាកាស​ដ៏​សប្បាយ​រីករាយ និង​ពោរពេញ​ដោយ​ភាព​អធិកអធម ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ភ្ញៀវ​កិត្តិយស និង​អតិថិជន Ford ជា​ច្រើន​រូប ដែល​បាន​អញ្ជើញ​មក​ទទួល​រថយន្ត​ថ្មី​របស់​ខ្លួន​ ។ ការ​ប្រគល់​រថយន្ត Ford Everest ជាង ២០០ គ្រឿងក្នុង​ថ្ងៃ​តែ​មួយ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​គាំទ្រ និង​ការ​ជឿ​ទុកចិត្ត​យ៉ាង​ខ្លាំង​របស់​អតិថិជន​មក​លើ Ford Everest ក៏​ដូច​ជា​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ដែល​ជា​អ្នក​ចែកចាយ​ផ្លូវការ​រថយន្ត Ford នៅ​កម្ពុជា ​។ ព្រឹត្តិការណ៍​ប្រគល់​រថយន្ត Ford Everest ស៊េរី​ថ្មី មិន​ត្រឹមតែ​ជា​ការ​ប្រគល់​រថយន្ត​ថ្មី​ជូន​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​អបអរសាទរ​ដល់​អតិថិជន Ford ថ្មី និង​ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​ការ​ជឿ​ទុកចិត្ត និង​ការ​គាំទ្រ​ដែល​អតិថិជន​តែងតែ​ផ្តល់​ជូន Ford និង​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​)​ ។

បន្ថែម​ពីលើ​កម្មវិធី​ប្រគល់​រថយន្ត អតិថិជន​ក៏​មានឱកាស​ចូលរួម​បើកបរ​សាកល្បង​រថយន្ត Ford Everest ស៊េរី​ថ្មី ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ផ្ទាល់​ពី​សមត្ថភាព​នៃ​ការ​បើកបរ កម្លាំង​ម៉ាស៊ីន និង​បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​បំពាក់​នៅ​លើ​រថយន្ត ដោយ​បើកបរ​ឆ្លងកាត់​ឧបសគ្គ​ផ្សេង​ៗ​ដូច​ជា ផ្លូវ​ទួល ផ្លូវ​រលាក់ ផ្លូវ​ឡើង​/​ចុះ​ភ្នំ និង​ផ្លូវ​រាបស្មើរ​ជាដើម​។ ជាមួយ​គ្នា​នេះ កម្មវិធី​ក៏​មាន​សកម្មភាព​កម្សាន្ត និង​ល្បែង​សប្បាយ​ៗ​ជា​ច្រើន ព្រមទាំង​ការ​ផ្តល់​កាដូ និង​វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​អតិថិជន ដើម្បី​ធ្វើ​ឱ្យ​ថ្ងៃ​ទទួល​រថយន្ត​ថ្មី​របស់​ពួក​គេ​កាន់តែ​ពិសេស និង​ពោរពេញ​ដោយ​អនុស្សាវរីយ៍​ល្អ​ៗ​។

លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​មាន​ប្រសាសន៍​ថា​៖ “​ថ្ងៃនេះ គឺជា​ថ្ងៃ​ដ៏​ពិសេស និង​មាន​មោទនភាព​មួយ​សម្រាប់​ក្រុមហ៊ុន RMA Cambodia ក្នុង​ការ​នាំ​យក​រថយន្ត Ford Everest ស៊េរី​ថ្មី​ចំនួន ៣ ម៉ូ​ឌែ​ល គឺ Everest Platinum, Everest Sport និង Everest Active​។ ជា​ពិសេស Ford Everest Active គឺជា​ជម្រើស​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ ដោយសារ​មាន​តម្លៃ​សមរម្យ និង​មាន​សុវត្ថិភាព​ខ្ពស់ បើ​ប្រៀបធៀប​ជាមួយ​រថយន្ត SUV ផ្សេង​ទៀត​ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​គ្នា​។ ទន្ទឹម​នឹង​នេះ រថយន្ត​នេះ​ក៏​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ទំនើប និង​មុខងារ​ជា​ច្រើន ដែល​ផ្តល់​ទាំង​ផាសុកភាព និង​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​ក្នុងថ្ងៃនេះ យើង​បាន​ប្រគល់​រថយន្ត​ជាង ២០០ គ្រឿង​ជូន​ដល់​អតិថិជន​របស់​យើង​ផង​ដែរ​។ នេះ​បង្ហាញ​ពី​ការ​ជឿ​ទុកចិត្ត និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ចំពោះ Ford Everest​។ ជា​ចុង​ក្រោយ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បងប្អូន​អតិថិជន​ទាំងអស់ ដែល​តែងតែ​ជឿ​ទុកចិត្ត និង​គាំទ្រ Ford ជា​ពិសេស Ford Everest​។ ការ​គាំទ្រ​របស់​បងប្អូន គឺជា​កម្លាំង​ដ៏​សំខាន់​ដែល​ជំរុញ​ឱ្យ​យើង​បន្ត​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​កាន់តែ​ល្អ​ប្រសើរ​ជូន​ដល់​អតិថិជន​នៅ​កម្ពុជា​។​”

លោក SAMI MALKAWI នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​ទីផ្សារ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នៃ​ក្រុមហ៊ុន Ford Motor Company បាន​មាន​ប្រសាសន៍​ថា​៖ “​អស់​រយៈពេល ៧ ឆ្នាំ​ជាប់​ៗ​គ្នា Ford បាន​ក្លាយជា​ម៉ាក​យី​ហ៊ោ​យានយន្ត​លេខ​មួយ​នៅ​កម្ពុជា​។ នេះ​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ ហើយ​សមិទ្ធផល​នេះ​ជា​របស់​អ្នក​ទាំងអស់​គ្នា​។ ភាព​ជោគជ័យ​នេះ​កើតឡើង​ដោយសារ​ការ​ជឿ​ទុកចិត្ត​របស់​អ្នក​ចំពោះ Ford ទាំង​រថយន្ត​របស់​យើង សេវាកម្ម​របស់​យើង ក្រុមហ៊ុន​ចែកចាយ​របស់​យើង និង​បុគ្គលិក​ដ៏​ឆ្នើម​ដែល​នៅ​ពីក្រោយ​ភាព​ជោគជ័យ​ទាំង​អស់នេះ​។ ជាមួយនឹង​ម៉ូ​ឌែ​ល​រថយន្ត Everest ថ្មី​នេះ យើង​នឹង​បន្ត​ឆ្ពោះទៅ​មុខជា​មួយ​គ្នា ជាមួយ RMA ជាមួយ​អតិថិជន​របស់​យើង និង​ជាមួយ​កម្ពុជា​។​”

រថយន្ត Ford Everest គឺជា​រថយន្ត SUV ៧ កៅអី ដែល​ផលិត​ឡើង​លើ​គ្រោង​តួ​ប្រភេទ Body-on-Frame និង​ប្រើប្រាស់​ដែកថែប​ពិសេស ដែល​ផ្តល់​នូវ​ភាពរឹងមាំ ធន់ និង​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​បើកបរ សម្រាប់ New Ford Everest ស៊េរី​ថ្មី កាន់តែ​ទំនើប និង​ប្រណីត​ជាង​មុន ដោយ​គ្រប់​ម៉ូ​ឌែ​ល​ទាំងអស់​ត្រូវ​បាន​បំពាក់​ជាមួយ​ប្រអប់លេខ​អូ​តូ ១០ វគ្គ ដែល​ផ្តល់​អោយ​ការ​បើកបរ​កាន់តែ​រលូន និង​សន្សំ​សំចៃ​ខ្ពស់ និង​បំពាក់​ដោយ​អេ​ក្រង់ Touchscreen ទំហំ ១២ អ៊ី​ញ ព្រមទាំង​ការ​អាប់​ដេ​ត​ថ្មី​ៗ​ទាំង​ផ្នែក​ខាងក្រៅ និង​ខាងក្នុង ដើម្បី​ផ្តល់​នូវ​ផាសុកភាព និង​បទ​ពិសោធន៍​បើកបរ​កាន់តែ​ប្រសើរ ហើយ New Ford Everest ស៊េរី​ថ្មី មាន​ជម្រើស ៣ ម៉ូ​ឌែ​ល រួម​មាន Ford Everest Active, Ford Everest Sport និង Ford Everest Platinum ដែល​ជា​ម៉ូ​ឌែ​ល​កំពូល ទំនើប និង​ប្រណីត​បំផុត​ក្នុង​ត្រកូល Everest ។

ចំពោះ Ford Everest Active គឺជា​រថយន្ត 7 កៅអី លក្ខណៈ​គ្រួសារ​ដែល​មាន​តម្លៃ​សមរម្យ និង​ផ្តល់​នូវ​ផាសុកភាព​សម្រាប់​ការ​ធ្វើ​ដំណើរ​ទាំង​ជិត និង​ឆ្ងាយ​។ ម៉ូ​ឌែ​ល​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន 2.0L Turbo ដែល​បង្កើត​កម្លាំង​បាន 170PS និង​កម្លាំង​រមួល 405Nm និង​ប្រព័ន្ធ​ជំនួយការ​បើកបរ​ជា​ច្រើន ដូច​ជា​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ផ្នែក​ខាង​មុខ (Pre-Collision Warning) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​មាន​ឧបសគ្គ (Automatic Emergency Braking) , ប្រព័ន្ធ​ជំនួយ​លើ​ដៃចង្កូត និង​រក្សា​គន្លង (Lane Keeping System), ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្ត ក្រោយ​ពេល​មានការ​ប៉ះទង្គិច (Post-Impact Braking), ប្រព័ន្ធ​កំណត់​ល្បឿន (Cruise Control) និង​បច្ចេកវិទ្យា​សុវត្ថិភាព​ផ្សេង​ៗ​ទៀត​។

សម្រាប់ Ford Everest Sport ក៏​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន 2.0L Turbo ដូច​គ្នា ប៉ុន្តែ​បន្ថែម​នូវ​បច្ចេកវិទ្យា​ទំនើប​ជា​ច្រើន រួម​មាន​ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ (Drive Modes) និង​ប្រព័ន្ធ​កាប់​ពី​តាស់ សម្រាប់​ជួយ​ដល់​ការ​បើកបរ​លើ​ផ្លូវ​លំបាក​កាន់តែ​មាន​ភាព​ងាយស្រួល​។ ផ្នែក​ខាងក្នុង​ត្រូវ​បាន​រចនា​ឡើង​ឲ្យ​មាន​ភាព​ផាសុកភាព​ខ្ពស់ ដោយ​បំពាក់​ពូក​ស្បែក​រចនា​បែប Two Tone រំលេច​ដោយ​ថ្នេរ​ក្បាច់​បែប​ស្ព័​រ ហើយនឹង​រចនា​ពណ៌​ខ្មៅ​លាយ​ជាមួយ​ពណ៌​ប្រផេះ​នៃ​រថយន្ត កាន់តែ​អំណាច កាន់តែ​ស្ព័​រ កាន់តែ​អស្ចារ្យ​។ ក្រៅពី​នេះ Ford Everest Sport ក៏​មាន​បន្ថែម​បំពាក់​បន្ថែម​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ដូច​ជា​ ៖
– ប្រព័ន្ធ​កាមេរ៉ា 360 ដឺ​ក្រេ បង្ហាញ​រូបភាព​មួយ​ជុំ​រថយន្ត
– ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ (Pre-Collision Assist)
– ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​មាន​ឧបសគ្គ (Automatic Emergency Braking)
– ប្រព័ន្ធ​បន្ថយល្បឿន រក្សា​គម្លាត​សុវត្ថិភាព ឈប់ និង ទៅ​មុខ​ដោយ​ស្វ័យប្រវត្ត​តាម​រថយន្ត​ខាង​មុខ និង តម្រង់​គន្លង​ផ្លូវ (Adaptive Cruise Control with Stop & Go and Lane Centering)
– ប្រព័ន្ធ​ជំនួយ​លើ​ដៃចង្កូត រំលឹក​អ្នកបើកបរ​បើក​ក្នុង​គន្លង​ត្រឹមត្រូវ និង​តម្រង់​គន្លង​ផ្លូវ (Lane Keeping Assist)
– ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​នៅ​ពេល​ថយក្រោយ (Rear Cross Traffic Alert)
– ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​ថយក្រោយ (Reverse Brake Assist)
– ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្ត ក្រោយ​ពេល​មានការ​ប៉ះទង្គិច (Post Impact Braking)
– ប្រព័ន្ធ​ដាស់​ស្មារតី​អ្នកបើកបរ​ពេល​ងងុយគេង ឬ​អស់កម្លាំង (Driver Alert)
– ប្រព័ន្ធ​ផ្តល់​ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង​រថយន្ត (Blind-Spot Information System)
– សេន​ស័​រ​ជំនួយការ​ចូល​ចត ទាំង​មុខ ទាំង​ក្រោយ
– និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត ​។

ចំណែកឯ​ម៉ូ​ឌែ​ល​កំពូល Ford Everest Platinum ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 3.0L V6 Turbo ដែល​បង្កើត​កម្លាំង​បាន 250PS និង​កម្លាំង​រមួល 600Nm ភ្ជាប់​ជាមួយ​ចង្កឹះ​លេខ​អេ​ឡិច​ត្រូ​និ​ច (E-Shifter) ដែល​ដំណើរការ​យ៉ាង​រលូន និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​។ ផ្នែក​ខាងក្រៅ គឺ​មាន​រចនា​ខាង​មុខ​ដ៏​ពិសេស​សម្រាប់​ម៉ូ​ឌែ​ល “Platinum” ដែល​មាន​បំពាក់​ដោយ Silk Chrome នៅ​ក្នុង​ប៉ា​ណា​នៃ​រថយន្ត ហើយ​ផុស​ជា​លក្ខណៈ 3D ដែល​កាន់តែ​អំណាច និង​ឆើតឆាយ​យ៉ាង​លេចធ្លោ រហូត​ដល់​កំ​បូល​រថយន្ត​មាន​អក្សរ “Platinum” រចនា​បែប​អណ្ដែត រួម​ជាមួយនឹង​យ៉ា​ន់ 21​អ៊ី​ញ រចនា​ថ្មី ដែល​នាំ​អោយ​រូបរាង​កាន់តែ​ប្រណីត និង​ស៊ី​វិ​ល័យ សម​ស្រប​ជាមួយ​ស្តង់ដារ​រថយន្ត​លំដាប់​អភិជន​។ ផ្នែក​ខាងក្នុង​មានការ​តុបតែង​ដោយ​ពូក​ស្បែក​គុណភាព​ខ្ពស់ រំលេច​ដោយ​ថ្នេរ​ពណ៌​ទឹកប្រាក់ ក្បាច់រចនា​បែប​ប្រណីត និង​មាន​ស្លាក “Platinum” នៅ​លើ​កៅអី ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ដ៏​ល្អ​ឥត​ខ្ចោះ និង​ឧត្តមភាព​នៃ​ម៉ូ​ឌែ​ល​កំពូល​នេះ ហើយ​ក៏​មាន​បំពាក់​មក​នូវ​មុខងារ​កៅអី​ក្តៅ​/​ត្រជាក់ និង​មុខងារ​កំណត់​អង់​ចង​ចាំ​កៅអី (Memory Seat) ចំនួន 3 Sets សម្រាប់​កៅអី​ខាង​មុខ​ដែល​ងាយស្រួល​ក្នុង​ការ​ប្តូរ​សមាជិក​បើកបរ​ក្នុង​គ្រួសារ ហើយ​កៅអី​ជួរ​ទី​2 ក៏​មាន​ក្បាច់​រថយន្ត​លក្ខណៈ Premium នឹង​មាន​បំពាក់​មក​ជាមួយ​មុខងារ​កៅអី​កម្តៅ​ផង​ដែរ​។

សម្រាប់​រថយន្ត Ford Everest Active ស៊េរី​ថ្មី មាន​តម្លៃ $49,900 ដោយ​មាន​ជម្រើស​ពណ៌​ស ពណ៌​ប្រផេះ ពណ៌​ទឹកប្រាក់ និង​ពណ៌​ខ្មៅ រីឯ​រថយន្ត Ford Everest Sport ស៊េរី​ថ្មី មាន​តម្លៃ $59,800 ដោយ​មាន​ជម្រើស​ពណ៌​ប្រផេះ​ស្ងួត ពិសេស និង​រថយន្ត Ford Everest Platinum ស៊េរី​ថ្មី មាន​តម្លៃ $69,900 ដោយ​មាន​ជម្រើស​ពណ៌​បៃតង ពិសេស ដើម្បី​ជា​ជម្រើស​ដល់​អតិថិជន សូម​ទំនាក់ទំនង​ផ្នែក​លក់ Ford Cambodia 078 333 748 ឬ​តាម​សាខា​នីមួយ​ៗ៖
សាខា​ព្រះ​មុនី​វង្ស ​078 999 773
សាខា​ទឹកថ្លា ​ ​095 939 939
សាខា​ទូល​សង្កែ ​ ​078 935 935
សាខា​ជ្រោយចង្វារ ​017 999 027
សាខា​ភ្នំពេញ​ថ្មី ​ ​011 255 229 ឬ 077 722 999
សាខា​បឹង​បៃតង ​ ​099 999 747
សាខា​មាន​ជ័យ​ ​ ​077 666 856
សាខា​ផ្លូវ 2004 ​ ​098 777 033 ឬ 089 777 033
សាខា​ខេត្តសៀមរាប ​077 666 357 ឬ 088 9 666 357
សាខា​ខេត្តកំពង់ចាម ​078 999 883 ឬ 088 3 999 883 ៕ អត្ថបទសហការ