ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ជីប ម៉ុង ជា​ធនាគារ​ខ្មែរដែល​បន្ត​កើនឡើងទាំង​ទ្រព្យសកម្ម ប្រាក់​បញ្ញើ និង​ការ​ផ្ដល់​ឥណទាន

1 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ ធនាគារ ជីប ម៉ុង គឺជា​ធនាគារ​ខ្មែរ​មាន​ភាគ​ទុ​និក​ជា​ជនជាតិ​ខ្មែរ ១០០% ដែល​មាន​គោលដៅ​ចម្បង ប្រែក្លាយ​ខ្លួន​ឱ្យទៅ​ជា​ធនាគារ​ដែល​ទទួល​បានការ​ទុកចិត្ត​ខ្ពស់​ពី​ប្រជាជន​ខ្មែរ​ ។ ធនាគារ ជីប ម៉ុង ផ្តោត​សំខាន់​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ងាយស្រួល រហ័ស និង​ដំណោះស្រាយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន ទាំង​បុគ្គល និង​អាជីវកម្ម ​។

ក្នុង​ឆ្នាំ ២០២៥ ធនាគារ ជីប ម៉ុង សម្រេច​បាន​នូវ​លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ទ្រព្យសកម្ម​សរុប​កើនឡើង ៣៣.៦៥% ខណៈ​ប្រាក់​កម្ចី​កើនឡើង ២០.៦៣% និង​ប្រាក់​បញ្ញើ​កើនឡើង ៣៨.១២% ។ លទ្ធផល​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​សន្ទុះ​នៃ​ការ​រីក​ចម្រើន និង​សមត្ថភាព​របស់​ធនាគារ ជីប ម៉ុង ក្នុង​ការ​បន្ត​ពង្រឹង​មូលដ្ឋាន​ហិរញ្ញវត្ថុ ព្រមទាំង​ទំនុកចិត្ត​ពី​អតិថិជន និង​ភាគី​ពាក់ព័ន្ធ​ ។

លើស​ពី​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ ធនាគារ ជីប ម៉ុង យកចិត្តទុកដាក់​លើ​ការ​ស្វែង​យល់​ពី​តម្រូវការ គោលដៅ និង​រួម​ដំណើរ​ជាមួយ​ម្ចាស់​អាជីវកម្ម​គ្រប់​ដំណាក់កាល​នៃ​ការ​រីក​ចម្រើន​របស់​គាត់ ដើម្បី​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​សម​ស្រប និង​អាច​បង្កើត​ផល​ចំណេញ​ក្នុង​រយៈពេល​វែង​ ។

​មួយ​រយៈ​ចុង​ក្រោយ​នេះ ធនាគារ ជីប ម៉ុង បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​វិស័យ​កសិកម្ម​នៅ​កម្ពុជា រួម​មានការ​ផ្ដល់​ឥណទាន​ដោយ​មិន​ទាមទារ​ទ្រព្យ​ធានា ដើម្បី​គាំទ្រ​ការ​ប្រមូល​ទិញ និង​កែ​ច្នៃ​នាំ​ចេញ​ស្រូវ​អង្ករ​-​គ្រាប់ស្វាយចន្ទី​ ។ ជា​លទ្ធផល​មក​ដល់​ត្រឹម​ខែសីហា ឆ្នាំ​ ២០២៦ នេះ​ទិន្នផល​គ្រាប់ស្វាយចន្ទី នៅ​តែ​បន្ត​អាច​នាំ​ចេញ​ទៅ​ក្រៅប្រទេស​បាន​ក្នុង​កំណើន​មួយ​ល្អ​ជាង​ឆ្នាំ​មុន​ៗ ដោយ​នេះ​ជា​សក្ខីភាព និង​លទ្ធផល​ជាក់ស្ដែង​កើត​ចេញពី​ការ​គាំទ្រ​របស់​ធនាគារ ជីប ម៉ុង កន្លង​មក ​។ ធនាគារ ជីប ម៉ុង មាន​គោលដៅ​ផ្ដល់​ឥណទាន​រហូត​ដល់ ៥០០ លាន​ដុល្លារ​គាំទ្រ​វិស័យ​កសិកម្ម ដើម្បី​ម្ចាស់​សហគ្រាស​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រមូល​ទិញ និង​កែ​ឆ្នៃ​ផលិតផល​នាំ​ចេញ​បាន​កាន់តែ​ប្រសើរ ជា​ពិសេស​ផ្ដល់​ផល​ចំណេញ​ដល់​កសិករ និង​ឱកាស​ការងារ​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន ​។

ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​នេះ ធនាគារ ជីប ម៉ុង ក៏​នៅ​បន្ត​ពង្រឹង​សេវាកម្ម​សំខាន់​ៗ​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជា កម្ចី​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម គណនី​អាជីវករ និង​គណនី​បញ្ញើ ព្រមទាំង​បន្ត​អភិវឌ្ឍ​ឥត​ឈប់​ឈរ​លើ​សេវា​ធនាគារ​ឌី​ជី​ថ​ល ដើម្បី​ផ្តល់​ភាព​ងាយស្រួល រហ័ស និង​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ​ដល់​អតិថិជន​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ ​។

ភាពរឹងមាំ​របស់​ធនាគារ ជីប ម៉ុង ក៏​ត្រូវ​បាន​គាំទ្រ​ដោយ​គ្រឹះ​ដ៏​រឹង​មាំ​របស់ ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុនមេ បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៨២ និង​មានបទពិសោធន៍​ពាណិជ្ជកម្ម​នៅ​កម្ពុជា​អស់​រយៈពេល​ជាង ៤​ទសវត្សរ៍ ​។ ជាមួយនឹង​បទ​ពិសោធន៍​លើ​ពាណិជ្ជកម្ម​ពហុ​វិស័យ​ដ៏​ជោគជ័យ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស វា​បាន​ក្លាយជា​កត្តារួម​ចំណែក​ពង្រឹង​នូវ​ភាព​ជឿជាក់ និង​ទំនុកចិត្ត​របស់​អតិថិជន​ចំពោះ ធនាគារ ជីប ម៉ុង ក្នុង​នាម​ជា​ដៃគូ​ហិរញ្ញវត្ថុ​រយៈពេល​វែង​ ។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​ឈរជើង​រឹង​មាំ​មក​ជាង ៤០​ឆ្នាំ និង​ក្នុង​នាម​ជា​ធនាគារ​បង្កើត​ដោយ​កូន​ខ្មែរ ធនាគារ ជីប ម៉ុង បន្ត​ប្តេជ្ញា​ក្លាយជា​ដៃគូ​ហិរញ្ញវត្ថុ​ដែល​ប្រជាជន​ខ្មែរ និង​ម្ចាស់​អាជីវកម្ម​អាច​ពឹងពាក់​បាន ដើម្បី​រួម​ដំណើរ​ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន សម្រាប់​ថ្ងៃនេះ និង​ថ្ងៃ​អនាគត​ប្រកបដោយ​ចីរភាព​ ៕ អត្ថបទសហការ