ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

CAMBODIA SPORT+ ឧបត្ថម្ភ​ពេញទំហឹង នាំ​កីឡាករ លន បញ្ញា និង ធន់ ម៉េ​ង​ហុង ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ K-1 WORLD MAX 2026 នៅ​ទីក្រុង​តូ​ក្យូ

1 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​កំពុង​បោះ​ជំហាន​កាន់តែ​ឆ្ងាយ​លើ​ឆាក​អន្តរជាតិ ខណៈ​កីឡាករ លន បញ្ញា និង ធន់ ម៉េ​ង​ហុង នឹង​តំណាង​ឱ្យ​កម្ពុជា​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ K-1 WORLD MAX 2026 នា​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្រោម​ការ​ឧបត្ថម្ភ​ពី CAMBODIA SPORT+ ដោយ​រ៉ាប់រង​ចំណាយ​ទាំងស្រុង​ សម្រាប់​ការ​ចូលរួម​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ ​។

ការ​ឈាន​ទៅ​កាន់​សង្វៀន K-1 លើក​នេះ ជា​សញ្ញា​បង្ហាញ​ថា សមត្ថភាព និង​សក្តានុពល​របស់​កីឡាករ​កម្ពុជា​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ស្ថាប័ន​ប្រដាល់​អន្តរជាតិ ដែល​នេះ​ជា​ឱកាស​ដ៏​សំខាន់​ សម្រាប់​កីឡាករ​ទាំង​ពីរ​ក្នុង​ការ​បង្ហាញ​សមត្ថភាព ប្រឈម​ជាមួយ​កីឡាករ​លំដាប់​អន្តរជាតិ និង​បង្ហាញ​ពី​សក្តានុពល​របស់​កីឡាករ​កម្ពុជា​ទៅ​កាន់​ពិភពលោក ​។

ក្នុង​រយៈពេល​កន្លង​មក CAMBODIA SPORT+ បាន​ចូលរួម​ជំរុញ​យ៉ាង​ពេញទំហឹង​លើ​វិស័យ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា តាម​រយៈ​ការ​គាំទ្រ​ការ​រៀបចំ​ការ​ប្រកួត បង្កើត​សង្វៀន​ក្នុងស្រុក ព្រមទាំង​នាំ​យក​គ្រូបង្វឹក និង​អ្នកជំនាញ​អន្តរជាតិ​មក​ចែករំលែក​ចំណេះដឹង បច្ចេកទេស និង​បទ​ពិសោធន៍​ជាមួយ​កីឡាករ​កម្ពុជា ដើម្បី​ជួយ​ឱ្យ​ពួក​គេ​ពង្រឹងសមត្ថភាព និង​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នា​ពេល​អនាគត ​។

ជាមួយ​គ្នា​នេះ CAMBODIA SPORT+ នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​កីឡាករ​កម្ពុជា ដើម្បី​ឱ្យ​ពួក​គេ​មានឱកាស​បន្ត​អភិវឌ្ឍ​សមត្ថភាព និង​បង្ហាញ​ទេព​កោសល្យ​របស់​ខ្លួន​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ ​។ ជា​ពិសេស CAMBODIA SPORT+ សង្ឃឹមថា កីឡាករ​កម្ពុជា​ទាំងអស់​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ក្នុង​ការ​ប្រកួតប្រជែង និង​នាំ​យក​លទ្ធផល​ល្អ ព្រមទាំង​កិត្តិយស និង​មោទនភាព​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា ៕ អត្ថបទសហការ

CAMBODIA SPORT+ ជំរុញ​វិស័យ​ប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​ឱ្យ​ខ្លាំង​ទៅ​ឆាក​អន្តរជាតិ​!