ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គណបក្សប្រជាជនកម្ពុជា ឃុំកកោះ ស្រុកសន្ទុក ប្រកាសទទួលស្គាល់ជាផ្លូវការសមាជិកថ្មី ៥៨១រូប ក្នុងនោះស្ត្រីមាន ២៧២រូប

1 អាទិត្យ មុន

ស្រុកសន្ទុក ៖ អនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានជួយស្រុកសន្ទុក ចាត់ទុកសមាជិកដែលបានប្រកាសទទួលនាពេលនេះថា ជាកម្លាំងប្រកបដោយសក្ដានុពលរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការពង្រីក និងពង្រឹងឧត្ដមភាពរបស់គណបក្ស ដើម្បីបន្តដឹកនាំប្រទេស និងបម្រើប្រជាជនកាន់តែរីកចម្រើន ។

ឯកឧត្តម ស៊ុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី ១ ក្រុមការងារគណ បក្សចុះមូលដ្ឋានជួយស្រុកសន្ទុក លើកឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីរបស់ គណបក្សឃុំកកោះចំនួន ៥៨១នាក់ប្រារព្វធ្វើនៅថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២៦ នេះថា ស្របពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឈានជិតមកដល់នៅឆ្នាំ ២០២៧ ខាងមុខនេះដោយបានចាត់ទុកការចូលមករួមរស់ជីវភាពនយោបាយរបស់បងប្អូនទាំង ៥៨១រូប ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះថាបច្ចុប្បន្ននេះមិនមានគណ បក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ ។ ជាងនេះទៀតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្ដេចតែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ។

ឯកឧត្តម បន្តថា មិនតែប៉ុណ្ណោះនៅពេលណាប្រជាជនមានការលំបាក គណបក្សប្រជាជនកម្ពុជាមិនដែលបោះបង់ ឬរត់ចោលប្រជាជនយើងម្ដងណានោះឡើយ ពោលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែនៅរួមសុខរួមទុក្ខ នឹងកាន់ដៃគ្នាឆ្លងការលំបាក ជាមួយគ្នាជានិច្ច មិនថានៅពេលបច្ចុប្ប្ននេះទេ គឺនៅតែបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀតជាមួយគ្នាជាបន្តទៀតដើម្បី ភាព សុខសាន្តរបស់ប្រជាពលរដ្ឋ និងការនាំមកនូវការអភិវឌ្ឍសម្រាប់ជាតិមាតុភូមិ ។

ឯកឧត្ដមក៏បានលើកឡើងពីការខិតខំរបស់ថ្នាក់ដឹកនាំគណបក្សដែរថា ទោះបីជាស្ថិតក្នុងបរបិទស្មុគស្នាញបែបនេះក៏ដោយ ក្រោមការដឹកនាំប្រកបកដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្ដេចតេជា ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជានៅតែអាចរក្សាជំហរយ៉ាងរឹងមាំ ដោយអនុវត្តនយោបាយការបរទេសអព្យាក្រឹត្យការពារផលប្រយោជន៍ជាតិ និងរក្សាបានសណ្តាប់ធ្នាប់ សន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេស និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ។ ទាំងនេះជាសសរគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង ។ នេះបង្ហាញថា ទោះបីជាប្រទេសយើងតូចក៏ដោយ ប៉ុន្តែកម្ពុជាមានជំហររឹងមាំ និងមានតម្លៃលើឆាកអន្តរជាតិ ។ ដូចនេះវត្តមានសមាជិក-សមាជិកាថ្មីទាំង ៥៨១រូប បានបង្ហាញកាន់តែយ៉ាងច្បាស់ ការជឿជាក់ និងការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវរបសគណបក្សប្រជាជនកម្ពុជា និង ជាចំណែកមួយបន្ថែមទៀត ធ្វើឲ្យកម្លាំងគណបក្សប្រជាជនកម្ពុជាកាន់តែមានកម្លាំងខ្លាំងក្លាក្នុងការបំពេញភារកិច្ច បម្រើជាតិ ប្រជាជន និងការអភិវឌ្ឍប្រទេស ។

ឯកឧត្ដមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ក្រៅពីភារកិច្ច ស្នូលរបស់ខ្លួន ក៏បានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយពុំគិតពីការនឿយហត់ ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំ កកោះ ប្រកបដោយការយកចិត្តទុកដាក់ ។ ឯកឧត្ដមក៏អំពាវនាវដល់សមាជិក-សមាជិកាទាំងអស់ ឲ្យបន្តគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាល មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្ស ដើម្បីឱ្យប្រទេសជាតិយើងបន្តទទួលបានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ៕ អត្ថបទសហការ