ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Christy Ng សម្ពោធហាងដំបូងបង្អស់នៅកម្ពុជា ក្នុងផ្សារទំនើប អុីអន ម៉ល សែនសុខ ស៊ីធី

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ Christy Ng ដែលជាម៉ាកយីហោកាបូប និងស្បែកជើង ដ៏ល្បីល្បាញពីប្រទេសម៉ាឡេស៊ី រចនាឡើងប្រកបដោយភាពទាន់សម័យ និងមានតម្លៃសមរម្យ Christy Ng មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធសាខាដំបូងបង្អស់របស់ខ្លួននៅកម្ពុជា ជាផ្លូវការកាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៦ ម្សិលមិញនេះ ។ ស្ថិតនៅជាន់ទី ១ នៃផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី (ÆON Mall SenSok City) សាខាថ្មីនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការរីកចម្រើនរបស់ម៉ាកយីហោនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយនាំមកនូវភាពស៊ីវិល័យប្រចាំថ្ងៃ និងភាពងាយស្រួលដល់អតិថិជនក្នុងប្រទេសកម្ពុជា ។

ព្រឹត្តិការណ៍បើកសម្ពោធនេះ នឹងកាន់តែពិសេសអស្ចារ្យ ដោយមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពី អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ចេណ្ណា ដើម្បីញ៉ាំងឱ្យបរិយាកាសអបអរសាទរកាន់តែមានភាពអធិកអធម និងរស់រវើក ។ ភ្ញៀវកិត្តិយសទាំងអស់ទទួលបានបទពិសោធន៍រីករាយជាមួយពិធីកាត់ខ្សែបូ ការប្រគំតន្ត្រីពី DJ ការថតរូបកម្សាន្ត ព្រមទាំងការទស្សនាការដាក់បង្ហាញម៉ូដកាបូបបានមុនគេ​ និងមានសកម្មភាពផ្សេងៗទៀតផងដែរ ។

ដើម្បីអបអរសាទរក្នុងឱកាសដ៏ពិសេសនេះ លោកស្រី Christy Ng ដែលជាស្ថាបនិក រួមជាមួយលោកស្រី ឃុត រស្មីពុធា ដែលជាអគ្គនាយិការប្រចាំប្រទេសកម្ពុជា បានឡើងចែករំលែកអំពីដំណើរដើមទងនៃការនាំយកម៉ាកយីហោនេះមកកាន់ប្រទេសកម្ពុជា ។ កម្មវិធីនេះក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ KOLs ភ្ញៀវកិត្តិយស ដៃគូសារព័ត៌មាន និងអ្នកស្នេហាវិស័យហ្វេសសិននៅក្នុងស្រុក មុនពេលហាងបើកទ្វារទទួលស្វាគមន៍សាធារណជនជាផ្លូវការនៅចាប់ពីម៉ោង ៥:០០ ល្ងាច ។

សារពីលោកស្រី Christy Ng ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ៖ «នេះគឺជាសមិទ្ធផលដ៏គួរឱ្យរំភើបមួយសម្រាប់យើង ក្នុងការបើកហាងដំបូងនៅប្រទេសកម្ពុជា ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រយ៉ាងកក់ក្តៅពីអតិថិជន និងដៃគូអាជីវកម្មទាំងអស់ ហើយយើងទន្ទឹងរង់ចាំយ៉ាងមុតមាំក្នុងការក្លាយជាផ្នែកមួយនៃសហគមន៍យើងនៅទីនេះ ។ កម្ពុជាជាទីផ្សារដ៏មានសក្តានុពល ហើយយើងសង្ឃឹមថា ការបើកសម្ពោធហាងដំបូងបង្អស់នៅកម្ពុជានឹងជួយឱ្យយើងកាន់តែជិតស្និទ្ធជាមួយអតិថិជន ក៏ដូចជាផ្តល់ឱកាសឱ្យអតិថិជនបានទទួលបទពិសោធន៍ផ្ទាល់ជាមួយផលិតផល និងស្វែងរកម៉ូដដែលពេញចិត្តសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។ យើងរង់ចាំមើលភាពរីកចម្រើនទៅមុខជាមួយគ្នា និងការបង្កើតការចងចាំល្អៗជាច្រើនទៀតនៅទីនេះ» ។

អំពី CHRISTY NG

ចាប់ផ្ដើមចេញពីបន្ទប់ទទួលភ្ញៀវក្នុងផ្ទះម្ដាយរបស់គាត់ក្នុងឆ្នាំ ២០១២ ម៉ាកយីហោ Christy Ng បានរីកចម្រើនយ៉ាងរហ័ស រហូតក្លាយជាម៉ាកយីហោហ្វេសសិនដ៏ជោគជ័យមួយនៅក្នុងប្រទេសម៉ាឡេស៊ី ។ ចាប់តាំងពីពេលនោះមក Christy Ng បានផ្លាស់ប្ដូរពីអាជីវកម្មគ្រួសារតូចមួយ ទៅជាម៉ាកយីហោដ៏ល្បីល្បាញ ដែលផ្តោតលើការផលិតកាបូប និងស្បែកជើងដែលមានគុណភាពខ្ពស់ ឌីហ្សាញទាន់សម័យ និងមានតម្លៃសមរម្យសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។

បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងក្លានៅទូទាំងប្រទេសម៉ាឡេស៊ី ម៉ាកយីហោនេះនៅតែបន្តពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងសកម្មនៅក្នុងតំបន់ ។ ប្រទេសកម្ពុជា គឺជាទីផ្សារអន្តរជាតិទី ៣ របស់ Christy Ng បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ដែលនេះជាជំហានថ្មីមួយក្នុងការរីកចម្រើនលើឆាកអន្តរជាតិ និងឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ម៉ាកយីហោ ក្នុងការបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ត្រីសម័យថ្មីនៅទូទាំងតំបន់អាស៊ី ។

ហាង Christy Ng Cambodia ទីតាំងនៅជាន់ទី ១ ផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ ៖ ០១៦​ ២៨៨​ ១៧៨ ៕ អត្ថបទសហការ