ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិ​រៈ ប៊ុ​ន​ថាំ អេ​ច​ប្រេស និង ហ្វូ​តា អេ​ច​ប្រេស ចុះហត្ថលេខា​ជា​ដៃគូពង្រឹង​សេវាកម្ម​ដឹក​ជញ្ជូន និង​បែងចែក​ទំនិញ​ឆ្លង​ដែនទៅមក កម្ពុជា-វៀតណាម

6 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី​ ៤ ខែសីហា ឆ្នាំ​ ២០២៦ នេះ ក្រុមហ៊ុន វិ​រៈ ប៊ុ​ន​ថាំ អេ​ច​ប្រេស (VET Express) របស់​កម្ពុជា និង​ក្រុមហ៊ុន Phuong Trang FUTA Express Service Corp. (FUTA Express) របស់​វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ដើម្បី​អភិវឌ្ឍ​រួម​គ្នា​នូវ​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន និង​សេវាកម្ម​ដឹក​ជញ្ជូន​កញ្ចប់​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​ ។ ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ដៃគូ​សហការ និង​ភ្ញៀវ​កិត្តិយស ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​ត​ភ្ជាប់ និង​សម្រួល​ពាណិជ្ជកម្ម​ក្នុង​តំបន់ ​។

ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​ដោយ​រលូន ៖

យោង​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ក្រុមហ៊ុន​ទាំង​ពីរ​នឹង​រួម​បញ្ចូល​គ្នា​នូវ​ចំណុចខ្លាំង និង​បណ្តាញ​ប្រតិបត្តិការ​រៀង​ៗ​ខ្លួន ដើម្បី​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ផ្នែក​ដឹក​ជញ្ជូន ដ៏​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា និង​វៀតណាម​ ។ កិច្ច​សហប្រតិបត្តិការ​នេះ​ផ្តោត​លើ​វិស័យ​សំខាន់​ៗ​ចំនួន​ពីរ​ ៖
•​ ​សេវាកម្ម​ដឹក​ជញ្ជូន​ពេញ​មួយ​រថយន្ត (FTL) និង​ពេញ​មួយ​កុងតឺន័រ (FCL) សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​បរិមាណ​ច្រើន និង​ទំនិញ​ឧស្សាហកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ ។
•​ ​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​មិន​ពេញ​មួយ​រថយន្ត (LCL) កញ្ចប់​ទំនិញ និង​ការ​ដឹក​ជញ្ជូន​សម្រាប់ វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក (e-commerce) ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​របស់​អាជីវកម្ម និង​អ្នក​ប្រើប្រាស់ នៃ​សេវាកម្ម​ដឹក​ជញ្ជូន​ដ៏​ឆាប់រហ័ស និង​ទុកចិត្ត​បាន ​។

តាម​រយៈ​ការ​បែងចែក​ការ​ទទួលខុសត្រូវ​ដែល​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក VET Express នឹង​គ្រប់គ្រង​ការ​ទំនាក់ទំនង និង​នីតិវិធី​គយ​នៅ​ផ្នែក​ខាង​កម្ពុជា ចំណែក FUTA Express នឹង​ទទួល​បន្ទុក​ប្រតិបត្តិការ​ដែល​ពាក់ព័ន្ធ​នៅ​ប្រទេស​វៀតណាម ដើម្បី​ធានា​បាន​នូវ​ដំណើរការ​ដ៏​រលូន និង​មាន​ប្រសិទ្ធភាព​ពេញលេញ ចាប់ពី​ចំណុច​ចាប់ផ្តើម​រហូត​ដល់​គោលដៅ​ចុង​ក្រោយ​ ។

មូលដ្ឋាន​គ្រឹះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រយៈពេល​វែង ៖

ក្នុង​ឱកាស​នោះ ឯកឧត្តម​អ្នកឧកញ៉ា​បណ្ឌិត សួរ វី​រៈ អគ្គនាយក​ក្រុមហ៊ុន វិ​រៈ ប៊ុ​ន​ថាំ អេ​ច​ប្រេស បាន​មាន​ប្រសាសន៍​ថា​ ៖ «​នេះ​មិនមែន​គ្រាន់តែ​ជា​ពិធី​ចុះហត្ថលេខា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ចាប់ផ្តើម​នៃ​ភាព​ជា​ដៃគូ​ដ៏​ពិតប្រាកដ​មួយ ដែល​កសាង​ឡើង​លើ​មូលដ្ឋាន​នៃ​ទំនុកចិត្ត​ទៅ​វិញ​ទៅ​មក និង​ចក្ខុវិស័យ​រួម​ក្នុង​កា​រត​ភ្ជាប់​ប្រទេស​កម្ពុជា និង​វៀតណាម តាម​រយៈ​សេវាកម្ម​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​កម្ម (logistics) ដែល​លឿន​រហ័ស និង​អាច​ទុកចិត្ត​បាន​»​ ។

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) នេះ​ឆ្លុះ​បញ្ចាំង​ពី​បំណងប្រាថ្នា និង​ការ​ប្តេជ្ញា​ចិត្ត​រួម​របស់​ក្រុមហ៊ុន​ទាំង​ពីរ ក្នុង​ការ​រួម​បញ្ចូល​គ្នា​នូវ​ចំណុចខ្លាំង ដែល​នឹង​អាច​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​នៃ​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន និង​ផ្តល់​ជូន​នូវ​គុណ​តម្លៃពិត​ប្រាកដ​ដល់​អតិថិជន​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ​។

អំពី VET Express
ក្រុមហ៊ុន Vireak Buntham Express Co., Ltd. គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ដឹក​ជញ្ជូន​ទំនិញ​រហ័ស នៅ​ប្រទេស​កម្ពុជា ដែល​តែង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន និង​បញ្ញើ​រហ័ស មាន​ប្រសិទ្ធភាព និង​អាច​ទុកចិត្ត​បាន​នៅ​ទូ​ទាំង​ក្នុង​ប្រទេស និង​ក្នុង​តំបន់​ ។

អំពី FUTA Express
ក្រុមហ៊ុន Phuong Trang FUTA Express Service Corp. គឺជា​អ្នក​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន និង​សេវា​បញ្ជូន​ទំនិញ​រហ័ស​ដ៏​លេចធ្លោ​នៅ​ប្រទេស​វៀតណាម ដែល​មាន​បណ្តាញ​ប្រតិបត្តិការ​យ៉ាង​ទូលំទូលាយ និង​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​ល្អ​ឥត​ខ្ចោះ​ ៕ អត្ថបទសហការ