ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

eMoney ប្រារព្ធ​ពិធី​ខួប ៨ ឆ្នាំ នៃ​ការ​បង្កើត​តម្លៃ និង​ការ​បើក​ទំព័រ​ថ្មី

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន eMoney បាន​ប្រារព្ធ​ពិធី​ខួប​លើក​ទី ៨ របស់​ខ្លួន​ក្រោម​ប្រធានបទ «eMoney ចាប់ផ្តើម​ទំព័រ​ថ្មី ឬ eMoney New Chapter Begins» ដែល​ជា​ការ​គូសបញ្ជាក់​ពី​សមិទ្ធផល​សំខាន់​ៗ​ក្នុង​កំណើន​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ព្រមទាំង​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការ​ច្នៃប្រឌិត ការ​ពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​សេវាកម្ម និង​ការ​គាំទ្រ​ដល់​ដំណើរការ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​របស់​ប្រទេស​ជាតិ ​។

បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៨ eMoney បាន​ក្លាយជា​ក្រុមហ៊ុន​ជា​ផ្លូវការ ដោយ​មាន​បេសកកម្ម​ក្នុង​ការ​នាំ​យក​សេវាកម្ម​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឱ្យ​កាន់តែ​ខិត​ជិត​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា និង​កែ​លម្អ​ការ​ទទួល​បាន​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ទំនើប ​។ ក្នុង​រយៈពេល ៨ ឆ្នាំ​កន្លង​មកនេះ គ្រឹះស្ថាន​នេះ​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ជា​លំដាប់ អភិវឌ្ឍ​បណ្តាញ​ដៃគូ​នៅ​ទូ​ទាំង​ប្រទេស និង​ធ្វើ​ឱ្យ​សេវាកម្ម​របស់​ខ្លួន​កាន់តែ​សម្បូរ​បែប រួម​មាន​៖ ការ​ទូទាត់​ឌី​ជី​ថ​ល ការ​ផ្ទេរ​ប្រាក់ ការ​បញ្ចូល​ប្រាក់​ទូរ​សព្ទ ការ​ទូទាត់​វិក្កយបត្រ និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ផ្សេង​ៗ​ទៀត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ។

កាលពី​ឆ្នាំ ២០២០ eMoney មាន​ទីតាំង​ភ្នាក់ងារ​ផ្តល់​សេវាកម្ម​ប្រមាណ ៨,០០០ កន្លែង និង​មាន​កាបូប​ប្រាក់​អេ​ឡិច​ត្រូ​និក (e-wallet) ចុះ​ឈ្មោះ​ចំនួន ១,២ លាន​នាក់ ​។ លុះ​មក​ដល់​ឆ្នាំ ២០២៦ បណ្តាញ​របស់​ខ្លួន​បាន​កើនឡើង​រហូត​ដល់​ជាង ១៥,០០០ ទីតាំង​ភ្នាក់ងារ ដោយ​បម្រើ​អតិថិជន​ប្រើប្រាស់​កាបូប​ប្រាក់​អេ​ឡិច​ត្រូ​និក​សកម្ម​ជាង ១ លាន​នាក់​ ។ ទន្ទឹម​នឹង​ការ​ពង្រីក​បណ្តាញ​របស់​ខ្លួន eMoney បាន​បន្ត​លើកកម្ពស់​គុណភាព​សេវាកម្ម​ដោយ​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ទូទាត់​បាគង (Bakong) ការ​ពង្រីក​សេវា​ទូទាត់​តាម​កូដ QR និង​ការ​រឹតចំណង​ដៃគូ​ជាមួយ​ធនាគារ អាជីវកម្ម និង​អង្គភាព​ក្នុងស្រុក​ផ្សេង​ៗ ​។ គំនិត​ផ្តួចផ្តើម​ទាំងនេះ​បាន​រួមចំណែក​ក្នុង​ការ​ជម្រុញ​ការ​ទូទាត់​មិន​ប្រើប្រាស់​សាច់ប្រាក់ បង្កើន​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ដ៏​សម្បូរ​បែប​របស់​អតិថិជន​កម្ពុជា ​។

ក្នុង​នាម​ជា​សមាជិក​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ឌី​ជី​ថ​ល​របស់ Metfone ក្រុមហ៊ុន eMoney ចែករំលែក​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុនមេ​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ការ​ច្នៃប្រឌិត​ដោយ​ផ្អែក​លើ​អតិថិជន​ជា​កណ្តាល និង​ការ​ផ្តល់​ជូន​តម្លៃ​ប្រកបដោយ​អត្ថន័យ​ដល់​សហគមន៍ ​។ ក្រៅពី​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ក្រុមហ៊ុន Metfone បាន​បង់​ថវិកា​ភាគទាន​ជាង ១ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​នៃ​ប្រតិបត្តិការ និង​បាន​វិនិយោគ​ជាង ១២០ លាន​ដុល្លារ​អា​មេ​រិ​កលើ​វិស័យ​អប់រំ សុខាភិបាល សុខុមាលភាព​សង្គម និង​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សហគមន៍​ ។ ការ​រួមចំណែក​រយៈពេល​វែង​ទាំងនេះ​បាន​ផ្តល់​នូវ​គ្រឹះ​យ៉ាង​រឹង​មាំ​សម្រាប់​សមាជិក​ប្រព័ន្ធ​អេកូឡូស៊ី រួម​ទាំង eMoney ក្នុង​ការ​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​ ។

ថ្លែង​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប ៨ ឆ្នាំ​នេះ តំណាង​ក្រុមហ៊ុន eMoney បាន​ថ្លែង​ថា ស្នាដៃ​បោះ​ជំហាន​ក្នុង​រយៈពេល ៨ ឆ្នាំ​នេះ មិន​ត្រឹមតែ​ជា​ឱកាស​មួយ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធផល​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ចាប់ផ្តើម​នៃ​ដំណាក់កាល​ថ្មី​នៃ​កំណើន​ផង​ដែរ​។ សម្លឹង​ទៅ​មុខ eMoney នឹង​បន្ត​វិនិយោគ​លើ​បច្ចេកវិទ្យា លើកកម្ពស់​បទ​ពិសោធន៍​អតិថិជន ពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​សេវាកម្ម​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល និង​ពង្រឹង​កិច្ចសហការ​ដៃគូ ដើម្បី​ផ្តល់​ជូន​ដំណោះស្រាយ​ឌី​ជី​ថ​ល​កាន់តែ​ងាយស្រួល សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​សម្រាប់​ទាំង​បុគ្គល និង​អាជីវកម្ម ​។

ដោយ​ផ្អែក​លើ​ការ​ច្នៃប្រឌិត វិធីសាស្ត្រ​យក​អតិថិជន​ជា​ចម្បង និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព eMoney រំពឹង​ថា​នឹង​បន្ត​រួមចំណែក​ដល់​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​របស់​កម្ពុជា ជម្រុញ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​ជាតិ​ក្នុង​ឆ្នាំ​ខាង​មុខ ​៕ អត្ថបទសហការ