ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជីប ម៉ុង វិនិយោគ ២៥០ លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតទឹកដោះគោ មី តែ កាហ្វេ បោះជំហានកាន់តែខ្លាំងក្នុងវិស័យឧស្សាហកម្មអាហារ និងភេសជ្ជៈកម្ពុជា

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈជីប ម៉ុង (Chip Mong Food & Beverages) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង ជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូប មកចូលរួមនៅក្នុងថ្ងៃជ័យនៃការបើកការដ្ឋានសង្កត់គ្រឹះសាងសងនេះ ។

ជាម៉ាកផលិតផល Made in Cambodia មួយ ដែលខ្មែរយើងស្គាល់ជាង ១៦ ឆ្នាំមកហើយ ។ ម៉ាកមួយ ដែលកើតចេញពីក្តីស្រមៃរបស់កូនខ្មែរ ចង់ឱ្យខ្មែរមានរោងចក្រផលិតភេសជ្ជៈដោយខ្លួនឯង ។ មិនត្រឹមតែជាការផ្លាស់ប្តូរឈ្មោះថ្មី តែជាការប្រកាសពីដំណាក់កាលថ្មីមួយទៀត នៃការវិវឌ្ឍន៍ពីក្រុមហ៊ុនដែលធ្លាប់ស្គាល់ថាជា ខ្មែរ ប៊ែវើរីជីស ទៅជាក្រុមហ៊ុនដែលមានបេសកកម្មធំជាងមុន ។ ដូច្នេះ ចាប់ពីថ្ងៃនេះតទៅ ខ្មែរ ប៊ែវើរីជីស នឹងបន្តដំណើរថ្មីក្រោមឈ្មោះ «Chip Mong Food & Beverages» ។

សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការបោះទុនវិនិយោគប្រមាណ ២៥០ លានដុល្លារអាមេរិក លើការសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ទំនើប ដែលរួមមានផលិតផលទឹកដោះគោ មី និងតែ ដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមកពីប្រទេសអាល្លឺម៉ង់ និងបារាំង ។

រោងចក្រថ្មីនេះ គឺជាការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងគោលបំណងពង្រឹងសមត្ថភាពផលិតក្នុងស្រុក បង្កើនតម្លៃបន្ថែមលើវត្ថុធាតុដើមកម្ពុជា និងរួមចំណែកជំរុញការអភិវឌ្ឍវិស័យផលិតកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងសេដ្ឋកិច្ចជាតិប្រកបដោយភាពរឹងមាំ និងចីរភាព ។

គួរបញ្ជាក់ថា ជីប ម៉ុង រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ រោងចក្រផលិតអាហារ និងភេសជ្ជៈ ជីប ម៉ុង (Chip Mong Food & Beverages) ក្នុងផ្ទៃដី ១៥ ហិកតា នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ ៕ អត្ថបទសហការ

Chip Mong Food & Beverages ស្តង់ដារលំដាប់ពិភពលោក !