រាជធានីភ្នំពេញ ៖ វីតាល់ បានរៀបចំព្រឹត្តិការណ៍កម្រាលព្រំពណ៌ទឹកប៊ិច សម្ពោធខ្សែភាពយន្តហូលីវូដដ៏ធំប្រចាំឆ្នាំ មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង (SPIDER-MAN: BRAND NEW DAY) ក្នុងនាមជាដៃគូផ្លូវការប្រចាំប្រទេសកម្ពុជា ។

ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅនាល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦ ជាការចាក់បញ្ចាំងមុនគេបង្អស់នៅប្រទេសកម្ពុជា ដោយអញ្ជើញភ្ញៀវកិត្តិយសប្រមាណជាង ៤០០នាក់ រួមមានថ្នាក់ដឹកនាំវីតាល់ តំណាងផលិតកម្មហូលីវូដ SONY PICTURES ENTERTAINMENT ប្រចាំប្រទេសកម្ពុជា, ក្រុមហ៊ុន វេស្ទិចមេឌាលីមីតធីត, រោងភាពយន្តលេជេន, ដៃគូសហការ, អ្នកសារព័ត៌មាន, អ្នកមានឥទ្ធិពលលើបណ្តាញសង្គម, អ្នកបង្កើតមាតិកា និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលបានរួមគ្នាបង្កើតបរិយាកាសដ៏រស់រវើកលើកម្រាលព្រំពណ៌ខៀវនាពេលល្ងាចនោះ ។

លោកជំទាវឧកញ៉ា ឡាវ ជៀជីន ប្រធានគ្រប់គ្រងពាណិជ្ជសញ្ញា នៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍សម្ពោធខ្សែភាពយន្តធំប្រចាំឆ្នាំ មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាងឬ SPIDER-MAN: BRAND NEW DAY នាំមកជូនផ្ដាច់មុខដោយវីតាល់ ដៃគូសហការប្រចាំប្រទេសកម្ពុជា។ លោកជំទាវបន្តថា៖ លើសពីការផ្ដល់ជូននូវផលិតផលមានគុណភាព និងសុវត្ថិភាពខ្ពស់ វីតាល់ ផ្ដោតលើបទពិសោធន៍អ្នកប្រើប្រាស់ ជាពិសេសតាមរយៈយុទ្ធនាការ VITAL X SPIDER-MAN: BRAND NEW DAY ដែលកំពុងចរាចរលើទីផ្សារ មានការគាំទ្រជាខ្លាំងពីដៃគូចែកចាយ និងអ្នកប្រើប្រាស់នាពេលនេះ ។ លោកជំទាវបានមានប្រសាសន៍ថា៖ ភាពជោគជ័យនៃយុទ្ធនាការ និងព្រឹត្តិការណ៍ថ្ងៃនេះ គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ វីតាល់ ក្នុងការបន្តលើកកម្ពស់ ស្តង់ដារគុណភាព បង្កើតនវានុវត្តន៍ថ្មីៗ និងស្វែងរកឱកាសសហការជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិ ឬខ្សែភាពយន្តហូលីវូដបន្ថែមទៀត ដើម្បីនាំយកបទពិសោធន៍ថ្មីៗមកជូនអ្នកអតិថិជន និងប្រជាពលរដ្ឋខ្មែរ ។

លោក ហៃ ប៊ុនម៉េង ប្រធានតំណាងស្ទូឌីយោផលិតកម្ម Sony Pictures ប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន វេស្ទិចមេឌាលីមីតធីត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមហ៊ុន វីតាល់ ក្នុងការផ្ដួចផ្ដើមគំនិត ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំសម្បើមនាថ្ងៃនេះ ដែលអនុញ្ញាតឱ្យអ្នកគាំទ្រ និងអតិថិជនទាំងសងខាងបានមកទស្សនាខ្សែភាពយន្តនេះមុនគេបង្អស់ ប្រចាំប្រទេសកម្ពុជា និងមុនគេមានរយៈពេលប្រមាណ ២ថ្ងៃមុនចេញ ជាផ្លូវការនៅបណ្ដាលប្រទេសមួយចំនួន ទូទាំងពិភពលោក ដែលឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរ និងការរួមចំណែកលើកកម្ពស់វិស័យកម្សាន្តនៅកម្ពុជា។ លោកបន្តថា៖ វីតាល់ បានឆ្លងកាត់ដំណើរការជាច្រើន ទម្រាំទទួលបានសិទ្ធិកម្មសិទ្ធិបញ្ញា ក្នុងការប្រើប្រាស់រាល់រូបភាព ការផ្សព្្វផ្សាយទាំងឡាយជាផ្លូវការ ដែលមិនងាយមានក្រុមហ៊ុនផលិតផលខ្មែរណាមួយ ទទួលបានទំនុកចិត្ត និងផ្ដល់ឱកាសឱ្យទទួលបានការប្រើប្រាស់ទូលំទូលាយដូចនេះពីមុនមកទេ។ ក្នុងនាមជាកូនខ្មែរ លោកបានសម្ដែងមោទនភាពដែល វីតាល់ ក្លាយជាម៉ាកផលិតផលក្នុងស្រុកដំបូងៗ ដែលទទួលបានសិទ្ធិប្រើប្រាស់កម្មសិទ្ធិបញ្ញាផ្លូវការរបស់ SPIDER-MAN លើផលិតផល និងយុទ្ធនាការផ្សព្វផ្សាយ ស្របពេលបច្ចុប្បន្នខ្សែភាពយន្តហូលីវូដ មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង ឬ SPIDER-MAN: BRAND NEW DAY កំពុងពេញនិយមពីមនុស្សគ្រប់ស្រទាប់វណ្ណៈពេញពិភពលោក ។

នេះជាកិច្ចសហការជាផ្លូវការលើកទី៣ រវាង វីតាល់ និងស្រឡាយភាពយន្តមនុស្សពីងពាង បន្ទាប់ពីឆ្នាំ២០១៩ និង២០២១ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដៃគូដ៏រឹងមាំ និងការជឿទុកចិត្តពី SONY PICTURES ENTERTAINMENT ។ កិច្ចសហការនេះក៏បង្ហាញពីសក្ដានុពលរបស់ម៉ាកផលិតផលខ្មែរ ក្នុងការពង្រីកវត្តមានទៅកាន់ឆាកអន្តរជាតិ ។

គួរបញ្ជាក់ផងដែរថា វីតាល់ ជាផលិតផលទឹកពិសាក្នុងស្រុក ដែលបានឆ្លងកាត់ប្រព័ន្ធបន្សុទ្ធទឹក ១២ដំណាក់កាល យ៉ាងទំនើបដោយបច្ចេកវិទ្យាពីសហគមន៍អ៊ឺរ៉ុបមានប្រទេសអាឡឺម៉ង់ អ៉ីតាលី ធានាបាននូវគុណភាពខ្ពស់ ហើយក៏ជាជម្រើសដ៏ស័ក្កិសមសម្រាប់ ម្តាយ និងទារកទាំងអស់ ក្នុងការទទួលទានទឹកស្អាត សម្រាប់សុខភាពប្រចាំថ្ងៃ។ ថ្មីៗនេះ វីតាល់ ត្រូវបានទទួលស្គាល់ជាសកល ជាផលិតផលទឹកពិសាមានគុណភាពខ្ពស់ និងសុវត្ថិភាពខ្ពស់បញ្ជាក់ដោយ ស្ថាប័នវាយតម្លៃគុណភាពម្ហូបអាហារ NSF ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បន្ថែមពីលើការទទួលស្គាល់លើគុណភាពផ្សេងៗទៀតកន្លងមកដូចជា វិញ្ញាបនបត្របញ្ជាក់សុវត្ថិភាព និងគុណភាពពីចក្រភពអង់គ្លេស, ពានរង្វាន់គុណភាពពិភពលោក និងស្តង់ដាកម្ពុជា។ «វីតាល់មោទនភាព ផលិតផលជាតិ» ៕ អត្ថបទសហការ








ចែករំលែកព័តមាននេះ