រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦ សាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) ដែលដឹកនាំដោយ លោក តែ សុភារក្ស ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន គ្រីនហ្វៀល អេឌូខេសិន (Greenfield Education Co., Ltd.) បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារយ៉ាងស្និទ្ធស្នាលជាមួយ ឯកឧត្តម Dominic William ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពជា និងលោក Martin Darby នាយកប្រតិបត្តិនៃសមាគមពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា (BritCham Cambodia) នៅឯស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ។
នៅក្នុងជំនួបដ៏មានអត្ថន័យនេះ លោក លី ចាន់ណារិទ្ធ ប្រធាននាយកប្រតិបត្តិ និងជានាយកសាលាអន្តរជាតិគ្រីនហ្វៀល បានណែនាំអំពីប្រវត្តិ បេសកកម្ម និងទស្សនវិស័យអប់រំដ៏វែងឆ្ងាយរបស់សាលាអន្តរជាតិគ្រីនហ្វៀល ក្នុងការកសាងខ្លួនឱ្យក្លាយជាស្ថាប័នអប់រំអន្តរជាតិដ៏រឹងមាំ និងមានគុណភាពខ្ពស់ ដែលផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់ជាតិ និងកម្មវិធីសិក្សាអន្តរជាតិខេមប្រ៊ីជ (Cambridge International Programme) ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមាន «គំនិតសកល បេះដូងខ្មែរ» (Global Minds, Khmer Hearts) ។
ជាមួយគ្នានេះ សាលាអន្តរជាតិគ្រីនហ្វៀល មានមោទនភាពប្រកាសជាផ្លូវការថា សាលាបានក្លាយជាសមាជិកផ្លូវការនៃ សមាគមពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា (BritCham Cambodia) ដែលនេះជាសមិទ្ធផលដ៏សំខាន់មួយទៀតក្នុងការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំលើស្តង់ដារអប់រំបែបអង់គ្លេស និងការបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែទូលំទូលាយ ។
ទន្ទឹមនឹងព្រឹត្តិការណ៍នេះ សាលាអន្តរជាតិគ្រីនហ្វៀល សូមប្រកាសបើកទទួលពាក្យចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដែលនឹងចាប់ផ្តើមចូលរៀននៅ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ នៅសាខាឫស្សីកែវ និងថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ នៅសាខាមានជ័យ ខាងមុខនេះ ។ សាលាមានផ្តល់ការអប់រំចាប់ពីកម្រិតទារកដ្ឋាន រហូតដល់ថ្នាក់ទី ៧ (ទទួលសិស្សចាប់ពីអាយុ ២ ឆ្នាំឡើងទៅ) ដោយមានផ្តល់ជូននូវ ១៥% លើថ្លៃសិក្សារហូតដល់ថ្នាក់ទី១២ សម្រាប់ការចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សាថ្មីនេះ ចំនួន ៥០នាក់ ។
ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរៀន សូមទំនាក់ទំនងតាមរយៈ៖
សាខាឫស្សីកែវ (Russey Keo Campus):
អាសយដ្ឋាន៖ ផ្ទះលេខ ៩៨៩ ផ្លូវ២០០RBIS សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ 089 777 138 | 098 777 138
Telegram៖ Admissions: @GreenfieldRSKadmissions
សាខាមានជ័យ (Mean Chey Campus):
អាសយដ្ឋាន៖ ផ្ទះលេខ ១៣៧B ផ្លូវ ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ 099 777 138 | 098 777 138
Telegram៖ Admissions: @GreenfieldMCadmissions






ចែករំលែកព័តមាននេះ