រាជធានីភ្នំពេញ ៖ ក្រោយរយៈពេល ២ ឆ្នាំ នៃការជិះកង់ឆ្លងទ្វីបដើម្បីកុមារកម្ពុជា លោក ទិវ តារារិទ្ធ បានបិទបញ្ចប់បេសកកម្មរបស់ខ្លួនជាផ្លូវការ ក្រោយការឧបត្ថម្ភបង្គ្រប់ចំនួន ៣៥,០០០ ដុល្លារអាមេរិកពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីសម្រេចគោលដៅក្នុងការរៃអង្គាសថវិកាឱ្យបាន ២៥០,០០០ ដុល្លារអាមេរិក ជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា ។

សន្និសីទសារព័ត៌មានស្តីពីការបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» របស់លោក ទិវ តារារិទ្ធ ត្រូវបានសម្របសម្រួលរៀបចំដោយក្រសួងព័ត៌មាន ក្រោយអធិបតីភាពរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, លោក ទិវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក, ព្រមទាំងតំណាងមូលនិធិគន្ធបុប្ជា និងតំណាងមន្ទីរពទ្យកុមារអង្គរ នៅទីស្តីការក្រសួងព័ត៌មាន ។

ដើម្បីគាំទ្រការពិនិត្យព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា លោក ទិវ តារារិទ្ធ បានចំណាយពេលជាង ២ ឆ្នាំ ធ្វើដំណើរជិះកង់ឆ្លងកាត់ ៤០ ប្រទេសលើចម្ងាយផ្លូវជាង ៥០,០០០ គីឡូម៉ែត្រ ពីទ្វីអាស៊ីរហូតដល់ទ្វីបអាហ្វ្រិក។ ក្រោយត្រឡប់មកដល់កម្ពុជាវិញដោយសុវត្ថិភាព ថវិកាដែលលោករៃអង្គាសបានមានចំនួន ២១៥,០០០ ដុល្លារអាមេរិក ហើយក៏ត្រូវបង្គ្រប់ឱ្យគ្រប់គោលដៅដោយភេសជ្ជៈប៉ូវកម្លាំង វើក និង ទឹកពិសាកម្ពុជារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្មែរ ប៊ែវើរីជីស តែងតែប្តេជ្ញាចិត្តខ្ពស់ក្នុងការឧបត្ថម្ភគាំទ្ររាល់សកម្មភាពមនុស្សធម៌ជាច្រើន ហើយការចូលរួមក្នុងបេសកកម្មនេះ បង្ហាញពីការគិតគូរដិតដល់ ធ្វើយ៉ាងឱ្យកុមារកម្ពុជាទទួលបានសិទ្ធិគ្រប់គ្រាន់ ជាពិសេសលើការថែទាំ និងព្យាបាលសុខភាពប្រកបដោយគុណភាព ។

បន្ទាប់ពីបញ្ចប់បេសកកម្មនេះ លោក ទិវ តារារិទ្ធ នឹងមានគម្រោងរៀបចំពិព័រណ៍ដាក់តាំងរូបថត និងសម្ភារៈដែលបានប្រើប្រាស់ក្នុងដំណើរបេសកកម្ម ព្រមទាំងផលិតខ្សែភាពយន្ត ជាមួយសៀវភៅស្តីពីដំណើរជីវិតរបស់លោក ដើម្បីចែករំលែកបទពិសោធន៍និងជំរុញស្មារតីសប្បុរសធម៌ដល់សាធារណជនជំនាន់ក្រោយ ៕ អត្ថបទសហការ
កម្ពុជា ដើម្បី កម្ពុជា!
វើក រួមស្មារតីគ្នា ជិះកង់ដើម្បីកុមារកម្ពុជា!
ទឹកពិសាកម្ពុជា រួមគ្នាផ្តល់ក្តីសង្ឃឹម ចែករំលែកក្តីស្រលាញ់គ្រប់ជំហានសម្រាប់កុមារកម្ពុជា!





ចែករំលែកព័តមាននេះ