ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ គ្រុប​នឹង​ពង្រីកវិសាលភាព​អប់រំ​របស់​ខ្លួន​ ៣ ​ទីតាំង​បន្ថែម​ទៀតក្នុង​ឆ្នាំ ​២០២៥ ​នេះ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​ ២០២៤ និង​ផែនការ​អភិវឌ្ឍ​ឆ្នាំ​ ២០២៥ លោក គង់ សំនៀង អគ្គនាយករង​នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ…

រាជធានីភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​ ២០២៤ និង​ផែនការ​អភិវឌ្ឍ​ឆ្នាំ​ ២០២៥ លោក គង់ សំនៀង អគ្គនាយករង​នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើក​ឡើង​ថា​៖ ផ្អែក​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ វេស​ឡាញ​នឹង​ពង្រីក​វិសាលភាព​អប់រំ​របស់​ខ្លួន​ដោយ​បើក​សាខា​ថ្មី​៣​បន្ថែម​ទៀត ក្នុង​ឆ្នាំ​ ២០២៥​ នេះ ដើម្បី​បំពេញតម្រូវការ​របស់​អ្នក​អាណាព្យាបាល ដែល​ចង់បាន​សាលារៀន​ដែល​មាន​ប្រព័ន្ធ​អប់រំ​មួយ​ដែល​មានគុណ​ភាព និង​ប្រសិទ្ធភាព ព្រមទាំង​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​កា​អភិវឌ្ឍ​មូលធន​មនុស្ស​នៅ​កម្ពុជា ​។

ជាមួយ​គ្នា​នេះ បើ​តាម​លោក គង់ សំនៀង បាន​បន្ថែម​ថា​ ៖ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន កា​រវិ​វ​ឌ្ឍ​របស់​ស្ថាប័ន ក៏​ដូច​ជា​ពិភពលោក ជា​ពិសេស​តម្រូវការ​គុណភាព​របស់​សិស្សានុសិស្ស​នា​ពេល​បច្ចុប្បន្ន នៅ​ក្នុង​ឆ្នាំ ​២០២៥​ នេះ បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​នឹង​អភិវឌ្ឍ​កម្ម រៀបចំ​ស្តង់ដារ​បង្រៀន​កម្មវិធី​ម​ត្តេ​យ្យ​សិក្សា​ភាសា​អង់គ្លេស និង​ខ្មែរ​នៅ​សាខា​ថ្មី និង​សាខា​កំពុង​ដំណើរការ​, បន្ត​ធ្វើ​ទំនើប​កម្ម កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​ខ្មែរ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​អ្នក​សិក្សា និង​ការ​អប់រំ​បំ​ណិ​ន​សតវត្សរ៍​ទី ​២១ ដោយ​បញ្ចូល​បច្ចេកវិទ្យា​ក្នុង​ការ​បង្រៀន និង​រៀន និង​ការ​ស្រាវជ្រាវ​របស់​សិស្សានុសិស្ស បន្ត​ការ​អនុវត្ត​កិច្ចការ​ស្រាវជ្រាវ និង​ពិសោធន៍​ឱ្យ​បាន​ផុសផុល​តាម​សាខា​នីមួយ​ៗ រៀបចំ​ផែនការ និង​អនុវត្ត​គម្រោង STEAM បន្ថែម​កញ្ចប់​គណិត​វិទ្យា​ថ្នាក់ដំបូង​ក្នុង​កញ្ចប់​សិក្សា​របស់​សិស្ស​ ។

លោក​បាន​បញ្ជាក់​ថា ​៖ សាលារៀន​បន្ត​ពង្រឹងគុណភាព​គ្រូបង្រៀន​តាម​រយៈ ការ​បណ្តុះបណ្តាល​បច្ចេកទេស​បន្ត វិធីសាស្ត្រ​បង្រៀន​ថ្មី​ៗ​ដល់​លោកគ្រូ​-​អ្នកគ្រូ ការ​ចូលរួម​ប្រជុំ​បច្ចេកទេស ការ​ធ្វើ​ថ្នាក់​និទស្សន៍ សិក្ខាសាលា​ប្រចាំឆ្នាំ ការ​ពិនិត្យ​តាមដាន ការ​ចុះ​អធិការកិច្ច​វាយតម្លៃ​គ្រូបង្រៀន ការ​ពង្រឹង​លើ​ទំនួល​ខុស​ត្រូវ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន ការ​ប្រឡង​សមត្ថភាព​គ្រូបង្រៀន​ជាដើម​ ។

គួរ​ជម្រាប​ជូន​ថា ចាប់តាំងពី​ឆ្នាំ​ ២០០៨​ មក បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មានការ​រីក​ចម្រើន និង​បាន​បន្ត​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់ ដែល​រហូត​មក​ដល់​ពេល​នេះ ស្ថាប័ន​បាន​ដាក់​ដំណើរការ​សេវាកម្ម​អប់រំ​ចំណុះ​ជាង​ ២០ ​សាខា ក្នុង​នោះ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ មាន​ចំនួន​ ១៣​សាខា​, សាលារៀន​ណ​ត្ស​ឡាញ​ន៍ មាន​ចំនួន ​២​ សាខា​, វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ ១ ​សាខា​, សាលា​អន្តរជាតិ​ហ្វ​រ​រ៉េ​ស​ហៀ​ល ១​ សាខា​, សាលា​អង់គ្លេស​លី​ដឺ​លែ​ន ២​ សាខា និង​សាលារៀន​សហគមន៍ ​២១ ចំនួន​ ៩​ សាខា ដោយ​មាន​សិស្ស​កំពុង​សិក្សា​សរុប​ប្រមាណ ១៥ ០០០​នាក់ និង​គ្រូបង្រៀន​ប្រមាណ​ជាង ១ ៤០០​នាក់​ ៕ អត្ថបទសហការ