រាជធានីភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកក្រុមហ៊ុនធំៗចំនួន១០ ដើម្បីផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន១៥៣៦ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។
ក្រុមហ៊ុនធំៗទាំង១០ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក, ក្រុមហ៊ុន ត្រាំ ហ្វីតនេស ឯ.ក , ក្រុមហ៊ុនហ្គោលហ្វាយនេនសល់គ្លូប៊លអ៊ិនវេសម៉ិន, ក្រុមហ៊ុន ក្រៀលកម្ពុជា, ក្រុមហ៊ុន Mengly J Quach Education Plc, ក្រុមហ៊ុន ហ៊ួស៊ីន អ៊ិនធើណេសិនណល ស្គូល(ខេមបូឌា), ក្រុមហ៊ុន ICE Electronics ,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុន អាយឃែរ ល៉ីស៊ីង, ក្រុមហ៊ុន មីស្ទីន (ខេមបូឌា) MISTINE (CAMBODIA), ក្រុមហ៊ុន អេ ជី ប៊ី ខនសាល់ធីង ឯ.ក ។
លោក ហេម ប៊ុណ្ណារិទ្ធិ មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងថា AMK នឹងនាំយកនូវឱកាសការងារជាច្រើនមុខតំណែងនៅថ្ងៃទី២៧ ខាងមុខនេះ ដែលក្នុងនោះមានទាំងត្រូវការបទពិសោធន៍ និងមិនត្រូវការបទពិសោធន៍។ មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់រូបនេះ ក៏បានអំពាវនាវដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ សូមយកប្រវត្តិរូបសង្ខេប (CV) ដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ AMK និងតំណាងក្រុមហ៊ុនដទៃទៀតបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ